វិធីជ្រើសរើសសំពត់ និងខោឲ្យស្លៀកមើលទៅស្លីម ចំពោះអ្នកមានចង្កេះតូចតែត្រគាកធំជើងធំ
- 2018-08-07 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីជ្រើសរើសសំពត់ និងខោឲ្យស្លៀកមើលទៅស្លីម ចំពោះអ្នកមានចង្កេះតូចតែត្រគាកធំជើងធំ
ស្រីៗមានរាងស្អាតគឺ មានចង្កេះនិងត្រគាកគឺស្អាត ប៉ុន្តែបើត្រគាកធំជាងចង្កេះពេកធ្វើឲ្យពេលស្លៀកពាក់គឺពិបាក។ ត្រគាកធំជាងចង្កេះពេកធ្វើឲ្យពិបាកក្នុងការជ្រើសរើសទិញទំហំសំពត់។ ចំណែកពេលខ្លះស្លៀកទៅមិនស្អាត ដោយសារមិនសូវចេះជ្រើសរើសម៉ូដ ខោឬសំពត់ដែលសក្ដិសមចំពោះអ្នកមានរាងប្រភេទនេះ ដែលពេលស្លៀកទៅកាន់តែរំលេចឃើញត្រគាកធំជាងមុន ។ ដូច្នេះ " កញ្ញា " សូមណែនាំតិចនិកខាងក្រោមនេះដើម្បីស្លៀកពាក់បានសក្ដិសមឃើញរាងស្រឡូនស្អាត៖
១. បើស្លៀកសំពត់ខោវប៊យខ្លី ត្រូវរើសសំពត់ចង្កេះខ្ពស់ និងមានរាងដូចត្រីកោណព្រោះស្លៀកទៅមិនរឹបជើង ។ កុំយកសំពត់ដែលសំយេះនិងរឹបជើងព្រោះវានិងធ្វើឲ្យឃើញជើងរឹតតែធំ។
ត្រឹមត្រូវ
មិនត្រឹមត្រូវ
២. បើចង់ស្លៀកសំពត់ក្រណាត់ ជៀសវាងជ្រើសរើសដែល មានភ្លីច្រើនកញ្ឆាញច្រើន ព្រោះវានឹងធ្វើឲ្យត្រគាកអ្នកមើលទៅធំជាងមុន។ ម៉្យាងទៀតត្រូវជ្រើសរើសសាច់ក្រណាត់ទន់ស្តើងទើបស្លៀកទៅឃើញស្លីមស្អាត។
ត្រឹមត្រូវ
មិនត្រឹមត្រូវ
៣. ស្លៀកខោខោវប៊យជើងវែង គួរយកពណ៌ខ្មៅសាច់យឺត ព្រោះវាបិទបាំងបានច្រើនជាងពណ៌ភ្លឺៗធម្មតា។
ត្រឹមត្រូវ
មិនត្រឹមត្រូវ
៤. បើស្លៀករ៉ូបខ្លីៗ គួរកុំជ្រើសរើសរ៉ូបរឹបរាង ឬកន្ទុយត្រី គួរតែជ្រើសរើសរ៉ូបវាល់ មានរឹបចង្កេះទើបស្រស់ស្អាត។
ត្រឹមត្រូវ
មិនត្រឹមត្រូវ
៥. នៅពេលស្លៀករ៉ូបរឹបរាង មានអាវក្រៅ គួរយកអាវក្រៅចងចង្កេះឲ្យបានទាំងម៉ូដនិងរាង៖
ត្រឹមត្រូវ
មិនត្រឹមត្រូវ
៦. ស្លៀកសំពត់ភ្លីញឺកៗ បើមិនចង់ឃើញជើងធំ ត្រគាកធំ កុំស្លៀកខ្លី គឺស្លៀកសំពត់វែង។
ត្រឹមត្រូវ
មិនត្រឹមត្រូវ
៧. បើស្លៀកខោសាច់ក្រណាត់ស្ទីលរលុង កុំយកសាច់រឹងនិងមានរិបជើង គួរជ្រើសរើសកំណាត់សាច់ទន់ឬមានឆ្នូតបញ្ឈរទើបសម។
ត្រឹមត្រូវ
មិនត្រឹមត្រូវ
ចុចអាន៖សម្រស់តារាខ្មែរ៥ដួងមើលទៅស្រដៀងកូនកាត់ក្នុងឈុតហែលទឹក