ស្ទីលតែងខ្លួន៤ម៉ូដ ជួយឱ្យនារីមើលទៅសិចស៊ី តែមិនភ័យខ្លាចលើសជ្រុល

  • 2018-08-04 02:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់បាន មុខក៏ស្អាតមិនប្រាកដថាទាក់ទាញនោះទេ បើមិនចេះលេងស្ទីលតែងខ្លួនឲ្យបានត្រឹមត្រូវ។ ភាពសិចស៊ីរបស់នារី មិនចាំបាច់ត្រូវតែស្លៀកពាក់បញ្ចេញហួសហេតុពេកក៏បាន ឲ្យតែចេះជ្រើសរើសម៉ូដតាមការណែនាំរបស់កញ្ញានេះ ច្បាស់ជាមើលទៅសក្ដិសមឥតខ្ចោះ ហើយមិនលើសទៀតផង។

តែមុនឈានទៅស្លៀកពាក់បញ្ចេញសាច់បែបនេះ ស្ត្រីត្រូវតែដឹងឲ្យច្បាស់ពីរូបមន្តថែទាំស្បែកឲ្យសភ្លឺថ្លា ទើបអាចស្អាតផូរផង់ជាប្រចាំ និងយូរអង្វែង។ ស្ត្រីសម័យនេះពិតជាសំណាងព្រោះការថែទាំស្បែក មិនស្មុគស្មានដូចសម័យមុខឡើយ ដោយជម្រើសល្អបំផុតគឺ ប្រើ Vaseline UV lightening ដែលពោរពេញដោយវីតាមីន B3 និងភាគល្អិតតូចៗ ពីវ៉ាសឺលីនជែលលី នឹងជ្រាបចូលក្នុងស្បែកយ៉ាងឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ធ្វើឲ្យស្បែកសភ្លឺ រលោង ស្រស់ថ្លា មានសុខភាពល្អ បើបានលាប ១ថ្ងៃ ២ដងជាប្រចាំ នឹងអាចឃើញលទ្ធផលក្នុងរយៈពេល ២សប្តាហ៍ប៉ុណ្ណោះ ។ ពិសេសប្រើទៅមិនធ្វើឲ្យមានអារម្មណ៍ថាជាប់ស្អិតរំខានដូចឡេមួយចំនួនឡើយ ដូច្នេះលាបហើយ ចង់ស្លៀកពាក់ស្ទីលអីក៏ស្រួលខ្លួនដែរ។

ពេលមានស្បែកស្រស់ស្អាតហើយ លេងម៉ូដអាវបញ្ចេញសាច់បន្តិចបន្តួច ធ្វើឲ្យមានអារម្មណ៍ល្អប្លែកម្យ៉ាងដែរ។ តោះ! មើលម៉ូដស្អាតៗ សិចស៊ី តែមិនលើសខាងក្រោម ៖

ម៉ូដទី១៖ រ៉ូបរឹបរាងមានឆែក

បើអ្នកមានជើងស ស្រឡូនស្អាត កុំខ្លាចក្នុងការស្លៀកពាក់បែបនេះ។ ជើងស្រឡូនជាចំណុចទាក់ទាញខ្លាំង ដូច្នេះរ៉ូបដែលរឹបរាង និងមានឆែកខាងក្រោម គឺជាជម្រើសដ៏ល្អសម្រាប់អ្នក។

ម៉ូដទី២៖ រ៉ូបវាលខ្នង

បើអ្នកចង់មានភាពលេចធ្លោ ប៉ុន្តែមិនហ៊ានស្លៀករ៉ូបណាដែលមានកជ្រៅបញ្ចេញដើមទ្រូង អ្នកអាចរើសយករ៉ូបវាលខ្នង ដើម្បីបង្កើនទំនុកចិត្តទ្វេដង។

ម៉ូដទី៣៖ រ៉ូបឬអាវសំយេះស្មា

ម៉ូដសំយេះស្មានេះនៅតែទទួលបានការពេញនិយម និងមិនងាយហួសសម័យឡើយ។ អ្នកថែមទាំងអាចលេងបានច្រើនស្ទីលផ្សេងគ្នា ជាមួយនឹងសម្លៀកបំពាក់ដទៃទៀត។

ម៉ូដទី៤៖ រ៉ូបមានខ្សែទាក់ក

មិនចង់សិចស៊ីជ្រុល ស្លៀកខ្លីខ្លាំង អ្នកអាចងាកមកមើលម៉ូដរ៉ូបទាក់កបាន ព្រោះប្រភេទម៉ូដមួយនេះ សូម្បីតែស្លៀករ៉ូបវែងក៏ក្រឡេកទៅគួរជាទីចាប់អារម្មណ៍ខ្លាំងបំផុត។

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម