ម៉ូដ​ខោ​​​៣​​​​ប្រភេទ​​​ស័ក្តសម​ឥត​ខ្ចោះ​សម្រាប់​អ្នក​មាន​​ជើង​ខ្លី

  • 2018-07-20 03:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​ជើង​ខ្លី​​អស់​បារម្ភ​ទៀត​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ ព្រោះ​ខោ​​​​ម៉ូដ​ខោ​ទាំង​៤​​ប្រភេទ​ ដែល​កញ្ញា​​​​នឹង​លើក​បង្ហាញ​នៅ​ថ្ងៃ​នេះ ​ជា​ប្រភេទ​ខោ​​ដែល​​​អាច​ជួយ​​ឲ្យ​អ្នក​ដែល​​មាន​ជើង​ខ្លី មើល​ទៅ​វែង​ស្រឡូន​ជាង​ពេល​ស្លៀក​ខោ​ធម្មតា។

​​ម៉ូដទី១៖ ខោ​ខ្លី​​សាច់​​ក្រណាត់​​មាន​ចង​ចង្កេះ

ខោ​ប្រភេទ​នេះ មាន​​ខ្សែ​ចង​ចង្កេះ ដែល​ធ្វើ​ឲ្យ​ជើង​​​​មើល​ទៅ​មាន​លក្ខណៈ​វែង​ជាង​មុន ជា​ពិសេស​អ្នក​អាច​ធ្វើ​ការ​ស្លៀក​លេង​ម៉ូដ​ជាមួយ​ អាវ​យឺត​ក៏​បាន អាវ​សាច់​ក្រណាត់​ក៏​បាន។

ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

ម៉ូដទី២៖ ខោ​ខោវប៊យ​ខ្លី

ខោ​ខោវប៊យ​ខ្លី​លើ​ជង្គង់ អាច​ជួយ​បិទបាំង​ផ្នែក​ត្រគាក​ ធ្វើ​​ឲ្យ​​ជើង​​​មើល​ទៅ​ត្រង់​ស្មើ​​ស្អាត ប៉ុន្តែ​អ្នក​​មិន​គួរ​ពាក់​ជាមួយ​ស្បែក​ជើង​កែង​នោះ​ទេ។ អ្នក​អាច​ជ្រើស​​រើស​​ស្បែក​ជើង​ផ្ទាត់ ឬ​​ស្បែក​ជើង​ប៉ាត់​តា។

ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

ម៉ូដទី៣៖​ ខោ​វែង​​សាច់​ក្រណាត់​​ មាន​​ខ្សែ​ចង​ចង្កេះ

ខោ​វែង​​​​​សាច់​​ក្រណាត់ ងាយ​ស្រួល​ស្លៀក ហើយ​ខ្សែ​​ចង្កេះ​អាច​​ជួយ​​បង្រួម​ ឲ្យ​ឃើញ​​តូច​ជាង​ពេល​​ធម្មតា ថែម​ទាំង​ទាន់​សម័យ​ទៀត​ផង។

​​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម