ក្រៅ​ពី​​ជា​ភេសជ្ជៈ​ កាហ្វេ​មាន​ប្រយោជន៍​​ច្រើនជួយ​ទាំងសម្រស់​ និង​កម្ចាត់​ក្លិន​

  • 2018-07-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​ជា​ភេសជ្ជៈ​ឆ្ងុយ​ឆ្ងាញ់​ពិសា​ កាហ្វេ​មាន​ប្រយោជន៍​ផ្សេង​ជា​ច្រើន​ទៀត​ក្នុង​ការ​ថែរក្សា​សម្រស់​ ឬ​ប្រើ​កម្ចាត់​ក្លិន​មិន​ល្អ​ផ្សេង​ៗ។​ ចង់​ដឹង​ថា​គេ​អាច​យក​កាហ្វេ​យក​ទៅ​ធ្វើ​អ្វី​បាន​ខ្លះ​ សូម​អាន​អត្ថបទ​ឲ្យ​ដល់​ចប់៖

១.​ ប្រើ​ម្សៅ​កាហ្វេ​បំបាត់​ក្លិន​ ស្អុយ​ ឬ​ឆ្អាប​ចេញ​ពី​ទូរ​ទឹកកក​ឬ​បន្ទប់​ទឹក។​ អ្នក​ក៏​អាច​រោយ​ម្សៅ​កាហ្វេ​ចូល​ក្នុង​ស្បែក​ជើង​ ឃ្លុប​ដើម្បី​កម្ចាត់​ក្លិន​បាន​ដែរ។​

២.​ ប្រើ​កាក​កាហ្វេ​លាង​ដៃ​ជំនួស​សាប៊ូ​ អាច​សន្សំ​សំចៃ​ការ​ប្រើ​ប្រាស់​សាប៊ូ​បាន​ផង​ដែរ​ ហើយ​វា​មាន​ប្រសិទ្ធភាព​កម្ចាត់​មេរោគ​និង​ក្លិន​មិន​ល្អ​បាន​ដូច​គ្នា​។​

៣.​ កាក​កាហ្វេ​អាច​យក​ទៅ​លាប​សក់​ ទុក​២០​នាទី​សឹម​លាង​ចេញ​ជា​មួយ​សាប៊ូ​ ធ្វើ​ឲ្យ​សក់​ស្អាត​ភ្លឺ​រលោង​ជាង​មុន​។​

៤.​ កាក​កាហ្វេ​អាច​យក​ទៅ​លាយ​ធ្វើ​ជា​គ្រឿង​ខាត់​ស្បែក​ធ្វើ​ឲ្យ​ស្បែក​ស​ស្អាត​ភ្លឺ​រលោង​ផង​ដែរ។​

៥.​ កាក​កាហ្វេ​ អាច​លាប​រិត​ដើម្បី​ឲ្យ​ធូរ​ស្បើយ​ពី​ភាព​ឈឺ​ចុក​ចាប់​នៃ​សាច់​ដុំ។​

៦.​ សម្រាប់​អ្នក​មាន​សត្វ​ចិញ្ចឹម​ដូច​ជា​ឆ្កែ​ ឬ​ ឆ្មា​ អាច​ប្រើ​កាក​កាហ្វេ​ជំនួស​សាប៊ូ​កក់​រោម​ឲ្យ​ទន់​ភ្លឺ​រលោង​បំបាត់​ក្លិន​មិន​ល្អ​បាន​ដូចគ្នា​៕

ចុចអាន៖ហេតុផល​ទាំងនេះ ទើប​ធ្វើឲ្យ​ស្រី​ៗ​ស្រលាញ់ និង​ចង់​ចិញ្ចឹម​ថ្នាក់ថ្នម​សត្វ​ចិញ្ចឹម

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម