ចង់ឲ្យកូនចេះសន្សំលុយតាំងពីក្មេងៗ កុំភ្លេចធ្វើតាម ៣ វិធីនេះ

  • 2018-07-06 11:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្រៀនកូនតូចៗកុំឲ្យមានទម្លាប់ខ្ជះខ្ជាយ និងចេះសន្សំលុយ គឺរឿងសំខាន់មួយដើម្បីឲ្យពួកគេមានផែនការអនាគតច្បាស់លាស់ និងចៀសវាងបញ្ហាហិរញ្ញវត្ថុ ពេលធំឡើង។ អ្នកប្រហែលជាគិតថា ក្នុងសម័យសម្ភារៈនិយមនេះ ការបង្រៀនឲ្យកូនចេះសន្សំ ទុកដាក់ និងគ្រប់គ្រងលុយ ជារឿងមិនអាចទៅរួច តែតាមពិតឪពុកម្ដាយគ្រប់រូបអាចតម្រង់ទិសពួកគេឲ្យធ្វើរឿងទាំងនេះបាន តាមវិធីងាយៗខាងក្រោម៖

១. បង្កើតកុងធនាគារឲ្យពួកគេ

វិធីនេះអាចផ្ដើមនៅពេលកូនរាងធំបន្តិច អាចថាអាយុ ៦-៧ ឆ្នាំ ឬនៅពេលពួកគេកំពុងមានតម្រូវការចាយលុយ។ អ្នកគួរមានកូនជ្រូក ក្រឡ ឬប្រអប់មួយ ដើម្បីធ្វើជាធនាគារសម្រាប់ដាក់លុយទាំងនោះ ដោយប្រាប់ពួកឲ្យបែងចែកលុយដែលទទួលបានប្រចាំថ្ងៃមួយចំណែកទៅសន្សំ និងមួយចំណែកទៀតមកចាយវាយ។

នៅប្រទេសទំនើបៗ គេនិយមនាំក្មេងទៅបើកកុងធនាគារផ្ទាល់ខ្លួនតែម្ដង ដើម្បីឲ្យពួកគេយល់ពីតម្លៃនៃការសន្សំ ហើយមានអារម្មណ៍កាន់តែរំភើប ពេលឃើញចំនួនលុយគណនីធនាគារខ្លួនកើនឡើង។ សេវានេះ អ្នកក៏អាចរកបានតាមធនាគារក្នុងកម្ពុជាដែរ។

២. ផ្ដល់ការងារ ផ្ដល់កម្រៃ

អ្នកគួរឲ្យកូនធ្វើការផ្ទះខ្លះៗ ដូចជា លាងចាន បោសផ្ទះ ប្រមូលសំរាម ទៅទិញគ្រឿងទេស ដើម្បីជាថ្នូរនឹងលុយ ហើយប្រាប់គេឲ្យចេះសន្សំ។ ធ្វើដូចនេះ ក្មេងមិនត្រឹមតែចេះទុកដាក់លុយទេ ថែមទាំងយល់ពីតម្លៃប្រាក់កាស និងមានមោទកភាពចំពោះការប្រឹងប្រែងរបស់ខ្លួនថែមទៀត។

៣. កម្មវិធីសិក្សាបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុ (Financial Literacy)

លោក ទុំ វណ្ណៈ អ្នកសម្របសម្រួលកម្មវិធីសិក្សានៅសាលាអន្តរជាតិ AppleTree បានលើកឡើងថា បញ្ហាដែលឪពុកម្ដាយជួបរាល់ថ្ងៃ គឺខ្វល់ខ្វាយរឿងកូនមិនចេះសន្សំ និងគ្រប់គ្រងលុយ។ Financial Literacy ជាកម្មវិធីសិក្សាបន្ថែមដែលបង្រៀនសិស្សឲ្យមាន Financial Freedom ចៀសវាងមានបញ្ហាលុយកាក់នាពេលអនាគត ពោលគឺ ចេះសន្សំ មិនខ្ជះខ្ជាយ ដឹងខ្ទង់ចំណាយ និងធ្វើយ៉ាងណាឲ្យចំនួនលុយកើនឡើង។ កម្មវិធីទំនើបដ៏មានឥទ្ធិពលមួយនេះ បច្ចុប្បន្ន កំពុងមានបញ្ចូលក្នុងកម្មវិធីសិក្សារបស់សាលាអន្តរជាតិ AppleTree។

"យើងមានបង្រៀន និងផ្ដល់សម្ភារៈតាមកម្រិត តាំងពីថ្នាក់ទី១ ដល់ ទី៣ ជាកម្រិតសន្សំ ដោយលុយដែលបានមកពីម៉ាក់ប៉ាប្រចាំថ្ងៃ យើងបង្រៀនឲ្យពួកគាត់សន្សំសិន មុនចាយវាយ ហើយការចាយទៀតសោត ពួកគាត់ត្រូវចេះថ្លឹងថ្លែងពីតម្លៃ ប្រៀបធៀបប្រភេទទំនិញ សភាពការណ៍ ភាពចាំបាច់ថាបន្ទាន់ ឬអត់។ ឯថ្នាក់ទី ៤ ដល់ទី ៦ គឺកម្រិតរកប្រាក់បន្ថែម ដែលយើងមានផ្ដល់ជូនជាការងារតូចៗ និងប្រាក់ខែមួយចំនួនឲ្យពួកគាត់ធ្វើ។ ប្រាក់ខែនោះមិនមែនជាលុយពិតទេ វាមានឈ្មោះថា Money Tree Currency ដែលអាចឲ្យសិស្សប្រើប្រាស់ទិញអាហារ ឬចំណាយលើសេវាកម្មមួយចំនួនក្នុងសាលា"។

លោកបានឲ្យដឹងទៀតថា ការងារទាំងនោះមាន ដូចជា ជំនួយការគ្រូ អ្នកគ្រប់គ្រងស្ដុក សវនករ អ្នកគ្រប់គ្រងធនាគារ ជាដើម។ ការឆ្លើយសំណួរក្នុងថ្នាក់រៀន ក៏សិស្សអាចមានលទ្ធភាពទទួលចំណូលបន្ថែមដែរ។ ក្រោយធ្វើការទាំងនោះ សិស្សមានកាតព្វកិច្ចបង់ពន្ធ រៀនពីវិធីប្រើប្រាស់ប័ណ្ណធានារ៉ាប់រង និងដំណើរការប្រើប្រាស់ធនាគារ។

នៅចុងត្រីមាសនីមួយៗ សាលាមានកម្មវិធីដេញថ្លៃសម្ភារៈ ដើម្បីឲ្យសិស្សប្រជែងដេញយករបស់ដែលខ្លួនចូលចិត្ត។ ដូច្នេះ ក្រៅពីសន្សំ កម្មវិធីនេះក៏នឹងផ្ដល់ឲ្យសិស្សនូវវិជ្ជាចិត្តសាស្ត្រ របៀបរកលុយ ការអនុវត្តផ្ទាល់លើជំនាញ មុខរបរ និងការវិនិយោគផងដែរ។

ក្រៅពី Financial Literacy សាលាអន្តរជាតិ AppleTree ក៏បន្ថែមកម្មវិធីសិក្សា 7 Habits មកពីអាមេរិក ដើម្បីបណ្ដុះសិស្សឲ្យមានជំនាញអភិវឌ្ឍខ្លួន មានភាពជាអ្នកដឹកនាំ កម្មវិធីពិសោធវិទ្យាសាស្ត្រពីម៉ាឡេស៊ី និងកម្មវិធីសិក្សាបែបអនុវត្តផ្ទាល់ (Project-Based Learning) ដែលនាំឲ្យក្មេងឈ្លាសវៃ មានគំនិតច្នៃប្រឌិត និងចេះធ្វើការងារជាក្រុម-ល-។

AppleTree International School ជាសាលាចំណេះទូទៅបង្រៀនផ្អែកតាមកម្មវិធីសិក្សាស្តង់ដារអាមេរិក រៀន ៣ ភាសាក្នុងពេលតែមួយ (ខ្មែរ អង់គ្លេស ចិន) មានថ្នាក់មត្តេយ្យ និងបឋមសិក្សា។

ចុះឈ្មោះក្នុងខែកក្កដានេះ នឹងទទួលបានការបញ្ចុះតម្លៃ ១០% ក្រៅពីនេះសម្រាប់ថ្នាក់ទី១ដល់ថ្នាក់ទី៨ សាលាក៏មានការបញ្ចុះតម្លៃពិសេសជូនផងដែរ ។ សូមទាក់ទង៖

  • លេខទូរសព្ទ 095 234 168 / 087 999 168
  • ផេកហ្វេសប៊ុក Appletree International School
  • វិបសាយ www.appletree.education
  • ឬសាកសួរព័ត៌មានផ្ទាល់នៅសាលាដែលមាន ទីតាំងនៅផ្លូវ២៧១ ទល់មុខមន្ទីរពេទ្យលោកសង្ឃ

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម