ជ្រើស​ពណ៌​ក្រែម​ដែល​ស្រឡាញ់ ហើយ​អ្នក​នឹង​ដឹង​ថា​ ខ្លួនឯង​ជា​មនុស្ស​​បែបណា

  • 2018-07-04 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រែម​ជា​ដៃ​គូ​ដ៏​ល្អ​បំផុត​របស់​មនុស្ស​ស្រី​ដែល​មិន​អាច​ខ្វះ​បាន ហើយ​លើស​ពី​នេះ​ពណ៌​ដែល​អ្នក​ស្រឡាញ់​ខ្លាំង​បំផុត​ក៏​អាច​មើល​​ថា​អ្នក​ជា​មនុស្ស​បែប​ណា​បាន​ដែរ។ ជ្រើស​រើស​ពណ៌​មួយ​ដែល​អ្នក​ស្រឡាញ់​ជាង​គេ ហើយ​មើល​ពី​ខ្លួន​អ្នក​ដូច​ខាង​ក្រោមនេះ ៖

១. ពណ៌​ត្នោត​ខ្ចី ឬ Nude Color

វា​ជា​ពណ៌​លក្ខណៈ​ធម្មជាតិ​មួយ​ដែល​មិន​ភ្លឺ​ពេក​ ដូច្នេះ​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ពណ៌​នេះ​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ជួយ​គេ ឬ​ខ្វល់​បី​គេ​ច្រើន។ លើស​បី​នេះ​ជា​មនុស្ស​ដែល​មាន​ភាព​កក់ក្ដៅ​​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន និង​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់ មិន​រញ៉េរញ៉ៃ​ច្រើន។

២. ពណ៌​ទឹកក្រូច​

ពណ៌​ទឹក​ក្រូច​គឺ​ជា​ពណ៌​ដែល​មើល​ទៅ​មាន​ភាព​រីករាយ គួរ​ឱ្យ​ចាប់​អារម្មណ៍​និង​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ដែល​ប្រាប់​បាន​ថា​អ្នក​គឺ​ជា​មនុស្ស​ផ្សងព្រេង រួសរាយ​ ចូល​ចិត្ត​ញញឹម និង​​មាន​ឆន្ទៈ​ក្នុង​ការ​សម្រប​ខ្លួនឯង​​មិនថា​បញ្ហា​ប្រឈម​​អ្វី​នោះ​ទេ។

៣. ពណ៌​ផ្កាឈូក​

ពណ៌​នេះ​គឺ​ពេញ​និយម​បំផុត​​ព្រោះ​វា​មើល​ទៅ​សាមញ្ញ​ ស្រស់​ស្អាត​សម្រាប់​នារី​​ ហើយ​អ្នក​ដែល​ចូលចិត្ត​ប្រើ​​ក្រែម​ពណ៌​នេះ​ គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ស្រស់​ស្អាត​ ​មាន​របៀប​រៀបរយ​ និង​សាមញ្ញ។ ម្យ៉ាង​ទៀត​អ្នក​ដែល​ចូល​ចិត្ត​ពណ៌​នោះ គឺ​ចិត្ត​មិន​សូច​ដាច់​ប៉ុន្មាន​ទេ ច្រើន​តែ​នៅ​ទាក់ទើរ ឬ​មាន​ក្ដី​អាណិត​ច្រើន។

៤. ពណ៌​ស្វាយ​

គឺ​ជា​ពណ៌​ម្យ៉ាង​ដែល​សិច​ស៊ី​ និង​ជា​ទូទៅ​គឺ​តុបតែង​លក្ខណៈ​ជា​ឈុត​ៗ​​ជាមួយ​សម្លៀកបំពាក់​ជាដើម។​​ អ្នក​ដែល​ចូលចិត្ត​លាប​ពណ៌​នេះ​គឺ​ជា​មនុស្ស​រឹង​មាំ​ ​ឯករាជ្យ ​និង​មនុស្ស​ស្រី​ដែល​មាន​​ចិត្ត​ឆាវ​ ហ៊ាន​និយាយ​ ហ៊ាន​ធ្វើ​ មិន​ចូល​ចិត្ត​សាញ​ច្រើន​នោះ​ទេ។

៥. ពណ៌​ក្រហម​​ស្រស់

ជា​ពណ៌​ដែល​សិច​ស៊ី​ខ្លាំង​ រ៉ូមែនទិច​ និង​ ថ្លៃ​ថ្នូរ​។​ មនុស្ស​ស្រី​ដែល​ចូលចិត្ត​​ពណ៌​នេះ​ គឺ​ជា​មនុស្ស​ដែល​ក្លាហាន​ មាន​ជំនឿ​ចិត្ត​ មហិច្ឆតា​​ និង​មាន​មោទនភាព​លើ​អ្វី​ដែល​ខ្លួន​មាន​។

៦. ពណ៌​ក្រហម​ព្រឿងៗ

ពណ៌​នេះ​គឺ​មើល​ទៅ​បែប Cute និង​សាមញ្ញ​មួយ​បែប​សម្រាប់​មនុស្ស​ស្រី។ អ្នក​ដែល​ចូល​ចិត្ត​ពណ៌​នេះ គឺ​ជា​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ភាព​រីករាយ មិន​ចូល​ចិត្ត​ការ​គាប​សង្កត់​ពី​អ្នក​ណា ហើយ​ក៏​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​មក​ខ្វល់​ចិត្ត​ជាមួយ​នាង​ដែរ។ នាង​មាន​ចរិត​ម្យ៉ាង​ដែល​ទាក់ទាញ គួរ​ឲ្យ​ស្រឡាញ់ និង​មាន​កម្លាំង​ម្យ៉ាង​ដែល​នាំ​ឲ្យ​អ្នក​ផ្សេង​ចូលចិត្ត​នាង។

ចុចអាន៖មក​ដឹង​ពី​អត្ថន័យ​​ខ្សែ​បន្ទាត់ ដែល​មាន​នៅ​លើ​ក​ដៃ​របស់​មនុស្ស​គ្រប់​គ្នា

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម