កុំចេះ​តែ​ចង់​វះ​ ថ្លឹង​ថ្លែង​គុណសម្បតិ្ត​-គុណវិបត្តិ​ នៃ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ និង​វះ​កាត់សិន

  • 2018-07-03 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សម្រាល​ដោយ​វះ​កាត់​ជា​និច្ចកាល​តែង​តែ​មាន​ផល​លំបាក​ជាង​ការ​សម្រាល​ធម្មតា​ ប៉ុន្តែ​ទោះ​ដឹង​យ៉ាង​នេះ​ក្ដី​ក៏​ស្ត្រី​មួយ​ចំនួន​នៅតែ​សម្រេច​ចិត្ត​ទទួល​យក​ការ​សម្រាល​ដោយ​វះ​កាត់​នេះ​ដដែល ទោះជា​​អាច​កើត​តាម​ធម្មជាតិ​បាន​ក៏​ដោយ។​ ដូច្នេះ​មុន​​សម្រេចិត្ត​យក​វិធីណា​មួយ​ដើម្បី​សម្រាល​ ស្រ្តី​គួរ​យល់ដឹង​ឲ្យ​បាន​ច្បាស់​ពី​គុណសម្បតិ្ត​-គុណវិបត្តិ​ នៃ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ និង​វះ​កាត់។​

ការ​សម្រាល​ដោយ​ធម្មជាតិ​

*គុណសម្បត្តិ

ចំពោះ​ម្ដាយ៖ ​មាន​ពេល​ច្រើន​ជាង​​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​វិធីសម្រាល​ និង​មាន​ពេល​ច្រើន​ដើម្បី​ត្រៀម​ខ្លួន​។ មិន​តែ​ប៉ុណ្ណោះ​ ស្រ្តី​មិន​ចាំ​បាច់​បារម្ភ​ពី​ការ​រង​ផល​ប៉ះពាល់​ ពី​ថ្នាំ​ស្ពឹក​ ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែល​បណ្ដាល​បាត់​បង់​រំញោច​វិញ្ញាណ​ ឬ​ធ្វើ​ឲ្យ​គ្មាន​ទឹក​ដោះ​ជា​ដើម​។​

ការ​កើត​ដោយ​ធម្មជាតិ​ធ្វើ​ឲ្យ​ម្ដាយ​ឆាប់​មាន​ទឹក​ដោះ​ ដោយ​សារ​ការ​ឲ្យ​សញ្ញា​ពី​ប្រព័ន្ធរាង​កាយ។​​ ជា​ធម្មតា​រាង​កាយ​អ្នក​នឹង​ធ្វើ​ការ​តាម​ធម្មជាតិ​ គឺ​ផលិត​ទឹក​ដោះ​ក្រោយ​​សម្រាល​រួច​ ឲ្យ​កូន​បៅ​ភ្លាម​ៗ​ ម្ដាយ​មាន​សុខភាព​រឹងមាំ​ ឆាប់​ជា​របួស​ ហើយ​អាច​ឆាប់​​ធ្វើ​ចលនា​បាន​តាម​ធម្មតា។​

ទារក៖ ការ​សម្រាល​ធម្មជាតិ អរម៉ូនអង់ដូភីន (endorphin) ដែល​បញ្ចេញ​ពី​រាងកាយ​របស់​ម្ដាយ​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​សមត្ថភាព​របស់​ទារក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​ជីវិត​នៅ​ខាង​ក្រៅ​ស្បូន​។​ កើត​ធម្មជាតិ​ក៏​មិន​សូវ​មាន​ការ​ឈឺ​ចាប់​ជាង​ការ​សម្រាល​កូន​ដោយ​វះ​កាត់​ដែរ។​ មូលហេតុ​គឺ​ថា​ការ​សម្រាល​កូន​ធម្មជាតិ​ជួយ​ពង្រីក​សួត​ឲ្យ​ធំ​ដែល​ជួយ​សម្រួល​ដល់​ការ​ដក​ដង្ហើម​​ទារក​​បន្ទាប់​ពី​កំណើត​។ ទារក​កើត​មក​ភ្លាម​អាច​ដាក់​លើ​ទ្រូង​ម្ដាយ​ ដើម្បី​ទទួល​ភាព​កក់​ក្ដៅ​ភ្លាម​ ហើយ​ត្រូវ​បាន​បំបៅ​ដោះ​ភ្លាម​ៗ​ដែរ​បន្ទាប់​ពី​កំណើត​។​

ទោះ​បី​ជា​មាន​គុណ​សម្បត្តិ​ច្រើន​មែន​ តែ​ការ​សម្រាល​ធម្មជាតិ​ក៏​ប្រឈម​ដូចជា៖

*គុណវិបត្តិ

ម្ដាយ៖​ ម្ដាយ​អាច​ប្រឈម​នឹង​ការ​អស់​កម្លាំង​ខ្លាំង​ពេក​ ក្រោយ​ពី​ប្រឹង​កើត។​ វិធី​សម្រាល​នេះ​ក៏​មិន​សូវ​សុវត្ថិភាព​ដែរ​ចំពោះ​ស្ត្រី​មាន​អាង​ត្រគាក​តូច។

កូន៖​ ការ​កើត​ដោយ​ធម្មជាតិ​បើ​សិន​ជា​មាន​បញ្ហា​ពាក់​កណ្ដាល​ផ្លូវ​នឹង​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ។​ ព្រោះ​កាលណា​កូន​ធ្លាក់​ដល់​មាត់​ស្បូន​ គឺ​ទាម​ទារ​ត្រូវ​តែ​ប្រឹង​ឲ្យ​កើត​ ដោយ​មិន​អាច​សង្គ្រោះ​ដោយ​វះ​បាន​។​

ការ​សម្រាល​ដោយ​វះកាត់​

*គុណ​សម្បត្តិ​

ចំពោះ​ម្ដាយ​៖ វិធី​សាស្ត្រ​វះ​កាត់​គឺ​ជា​ការ​សង្គ្រោះ​សម្រាប់​ម្ដាយ​ដែល​ពពោះ​មាន​ភាព​មិន​ប្រក្រតី​ដូចជា​ ទារក​មាន​ជំងឺ​បេះដូង​ ឬ​ជំងឺ​ផ្សេង​ៗ​ សុក​ពាំង​មាត់​ស្បូន​ ដែល​មិន​អាច​កើត​ដោយ​ធម្មជាតិ​បាន។​ ម៉្យាង​ទៀត​ ការ​សម្រាល​ដោយ​វះកាត់​គឺ​លឿន​ហើយ​ងាយ​ស្រួល​ដោយ​ពុំ​ចាំ​បាច់​អស់​កម្លាំង​ប្រឹង​ និង​ឈឺ​ពោះ​យូរ។​

ចំពោះ​កូន​៖​ សុវត្ថិភាព​ចំពោះ​ទារក​ ព្រោះ​សម្រាល​លឿន​ និង​មិន​បារម្ភ​ខ្លាច​បញ្ហា​ជាប់​គាំង​ដូច​កើត​ធម្មជាតិ។

*គុណ​វិបត្តិ​

ចំពោះ​ម្ដាយ៖​ អំឡុង​ពេល​វះ​ម្ដាយ​​ត្រូវ​បាន​ចាក់​ថ្នាំ​ស្ពឹក​ ថ្នាំ​បំបាត់​ភាព​ឈឺ​ចាប់​ ដែល​ថ្នាំ​ទាំង​នោះ​មាន​ផល​ប៉ះពាល់​ ដូចជា​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ របួស​ស្បូន​​ ឈាម​ធ្លាក់​ច្រើន​ជាង​ធម្មតា។​

វា​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ស្បូន​ខ្លាំង​ដូច​ជា​រលាក​ ឆ្លង​មេរោគ​ ឬ​ដំបៅ​ក្លាយ​ជា​ដើម។​

វា​ក៏​បង្ក​ឲ្យ​គ្មាន​ទឹក​ដោះ​ផង​ដែរ។​ ដោយសារ​សម្រាល​ដោយ​វះ​ សុក​មិន​ត្រូវ​បាន​ធ្លាក់​ដោយ​ធម្មជាតិ​ទេ​គឺ​ត្រូវ​យក​ចេញ​ក្នុង​ពេល​វះ​ដែល​ធ្វើ​បាត់​បង់​ឈាម​កាន់​តែ​ច្រើន។​ ម្ដាយ​ស្លេក​ស្លាំង​ ក្នុង​អាទិត្យ​ដំបូង​ហូប​អី​មិន​បាន​ឡើយ​ដែល​ធ្វើ​ឲ្យ​ទ្រុឌ​ទ្រោម​ ដុនដាប។​ មួយ​វិញទៀត​ម្ដាយ​ដែល​សម្រាល​កូន​ដោយ​វះកាត់​ នៅ​ពេល​មាន​កូន​លើក​ទី​២​ គឺ​មាន​គ្រោះ​ថ្នាក់​ប្រឈម​ខ្ពស់​។​

ចំពោះ​កូន៖​ កូន​ដែល​កើត​ដោយ​ការ​វះកាត់​ ភាគ​ច្រើន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ជាង​ក្មេង​កើត​ដោយ​ធម្មជាតិ៕

ចុចអាន៖​កូន​កើត​មក​មាន​ស្បែក​ស៊ីជម្ពូ និង​កម្ពស់​ខ្ពស់ បើ​ម្ដាយ​បាន​ញ៉ាំអាហារ ៥ ប្រភេទនេះ

ប្រភព៖ Eva ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម