ហេតុអី​មនុស្ស​ស្រី​ខ្លាច មិន​ហ៊ាន​ចាប់​ផ្ដើមមុន ទាំង​ខ្លួន​ឯងជា​អ្នក​ស្រឡាញ់​គេ? សាកអានអត្ថបទ​នេះ

  • 2018-06-25 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​មនុស្ស​ស្រី​រឹងមាំ និង​ក្លាហាន​រស់​ក្នុង​សម័យ​ទំនើប​ទៅ​ហើយ ហេតុអី​ចាំ​បាច់​សម្ងំ​ចាំ​ឲ្យ​គេ​រត់​មក​រក​យើង​ទាំង​ដែល​យើង​ជា​អ្នក​ចាប់​អារម្មណ៍​គេ​នោះ?

សុភមង្គល​​របស់​យើង​គឺ​ជា​ការ​ចាប់​ផ្ដើម​​ដោយខ្លួនឯង​ កុំ​រង់ចាំ​នរណាម្នាក់​នាំយកវាមក​ឲ្យ​អ្នក​អី។ បើ​អ្នក​ចាប់​អារម្មណ៍​នឹង​បុរស​ណា​ម្នាក់​ហើយ កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់​ផ្ដើម​មុន​អី ព្រោះ​មនុស្ស​ស្រី​ក៏​ជា​មនុស្ស​ដែរ ហេតុ​អី​មិន​អាច​រត់​ទៅ​រក​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ? ឬ​មួយ​ក៏​ត្រូវ​អង្គុយ​បើក​ភ្នែក​ឲ្យ​គេ​ឆក់​យក​បាត់?​

រូបតំណាង

បើ​អ្នក​មិន​បញ្ចេញ​សកម្មភាព​អី​នោះ​ទេ អ្វី​ដែល​អ្នក​ចង់​បាន​នោះ​នឹង​ត្រូវ​បាត់បង់​យ៉ាង​ស្ងៀមស្ងាត់​បំផុត ហើយ​ពេល​នោះ​អ្នក​យំ​ក៏​យំ​មិន​ចេញ​ដែរ ព្រោះ​អ្នក​ខ្លួន​ឯង​ជា​អ្នក​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្ដាយ​ក្រោយ។

ហេតុ​អី​មនុស្ស​ស្រី​គួរ​តែ​ចាប់​ផ្ដើម​មុន នៅ​ពេល​លង់​ស្រឡាញ់​បុរស​ណា​ម្នាក់?

ចង់​បាន​អី ត្រូវ​ដើរ​ទៅ​រក​របស់​នោះ

បើ​អ្នក​ស្រែក​ទឹក អ្នក​ប្រាកដ​ណាស់​ត្រូវ​ដើរ​ទៅ​រក​ទឹក ស្នេហា​ក៏​ដូច​គ្នា បើ​អ្នក​ស្រឡាញ់​អ្នក​ណា អ្នក​ត្រូវ​ដើរ​ទៅ​រក​ម្នាក់​នោះ។

រូបតំណាង

មាន​មនុស្ស​ស្រី​ជា​ច្រើន​បាន​ដេក​កើត​ទុក្ខ នៅ​មិន​សុខ​ព្រោះ​មិន​ព្រម​ធ្វើ​អី​សោះ ក្រៅ​ពី​អង្គុយ​ចាំ​គេ​មក​រក​ ទាំង​ដែល​ខ្លួន​ឯង​ជា​អ្នក​ចង់​បាន​គេ​សោះ។ នេះ​មក​ពី​អ្នក​ខ្លាចខ្មាស​អៀន​ហើយ​ឲ្យ​បន្ទាប​តម្លៃ​ខ្លួន​ឯង​ទៅ​តាម​ពាក្យ​តៗ​គ្នា​របស់​គេ។

អ្នក​ខ្លាច​គេ​ថា​អ្នក​អន់​ពេល​អ្នក​ជា​អ្នក​ចាប់​ផ្ដើម​មុន អ្នក​ខ្លាច​គេ​ថា​ជា​មនុស្ស​ស្រី​ចិត្ត​ងាយ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​មុន​ ប៉ុន្តែ​តើ​មនុស្ស​ស្រី​ជា​អ្វី​ទៅ? ហេតុ​អី​គ្រាន់​តែ​ស្រឡាញ់​មនុស្ស​ម្នាក់​ពិបាក​យ៉ាង​នេះ?

ហេតុ​អី​អ្នក​មិន​ប្ដូរ​គំនិត​ឲ្យ​ល្អ​ជាង​នេះ​ទៅ គិត​ថា​មនុស្ស​ស្រី​ដែល​អាច​ចាប់ផ្ដើម​ក្នុង​ការ​ដណ្ដើម​អ្វី​ដែល​ខ្លួន​ចង់​បាន​ គឺ​ជា​មនុស្ស​ស្រី​ដែល​អស្ចារ្យ​ម្នាក់ ក្លាហាន​ម្នាក់ និង​រឹងមាំ​ម្នាក់ ព្រោះ​នាង​មិន​មែន​ចាំ​តែ​ទេវតា​ទម្លាក់​មក​ដល់​ដៃនាង។

មិន​ចំណាយ​ពេល​វេលា​ឆ្កួត​តែ​ឯង​យូរ

បើ​មិន​ប្រាប់ បើ​មិន​បង្ហាញ​សកម្មភាព ២០ ឆ្នាំ​ទៀត​ក៏​អ្នក​គ្មាន​ផ្លូវ​ដែរ ហើយ​អ្នក​នឹង​ត្រូវ​ដេក​ឆ្កួត​ចិត្ត​តែ​ឯង ខណៈ​គេ​គ្មាន​ដឹង​រឿង​អី​សោះ។

បើ​អ្នក​មាន​សកម្មភាព ហើយ​គេ​មិន​បាន​តប​ស្នង​វិញ​នោះ អ្នក​នឹង​ចំណេញ​ពេល ព្រោះ​មិន​ចាំបាច់​គិត​តែ​ឯង​ដូច​មនុស្ស​ឆ្កួត​ទៀត ហើយ​ជំនួស​មក​វិញ​នៅ​ការ​ទន្ទឹង​រង់ចាំ​គេ អ្នក​អាច​មាន​សង្ឃឹម​ទទួល​បាន​គេ នៅ​ពេល​អ្នក​ចាប់​ផ្ដើម។

រូបតំណាង

មនុស្ស​ស្រី​ក៏​ជា​មនុស្ស​ដែរ ដូច្នេះ​មិន​ចាំ​បាច់​ឲ្យ​គេ​រត់​មក​រក​អ្នក​ ទាំង​គេ​អត់​ដឹង​អី​សោះ​ទេ បើ​ស្រឡាញ់​គេចាប់​ផ្ដើម​ទៅ។ ស្រឡាញ់​មនុស្ស​ម្នាក់​អត់​ខុស​ទេ ហើយ​អ្នក​នឹង​កាន់​តែ​មាន​មោទនភាព​លើ​ខ្លួន​ឯង ព្រោះ​អ្នក​ជា​នារី​ក៏​ក្លាហាន​ម្នាក់ ដែល​មិន​សូវ​មាន​នារី​ណា​អាច​ធ្វើ​បាន៕

ចុចអាន៖លង់​ស្រឡាញ់​គេ​ខ្លាំង តែ​ដឹង​ថា​គ្មាន​សង្ឃឹម​ជួប​គ្នា អ្នក​អាច​ប្រើ​វិធី​នេះ​ដក​ខ្លួន​បាន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម