បង្ហោះ​រូប​ថ្មី​ៗ Aum មើល​ទៅ​កាន់​តែ​​សិចស៊ី​ឡើង នៅ​វ័យ​ក្បែរ​៤០ឆ្នាំ

  • 2018-06-22 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាយុ ៣៩ឆ្នាំ​ហើយ​មែន ប៉ុន្តែ​សម្រស់​របស់​តារា​សម្ដែង Aum Patcharapa នៅ​តែ​មិន​មាន​អ្នក​ណា​ប្រជែង​បាន​​ឡើយ​ក្នុង​ពិភព​សិល្បៈ​ថៃ។

កាល​ពី​ម្សិលមិញ​នេះ តារា​សម្ដែង Aum Patcharapa បាន​បង្ហោះ​រូប​ថត​ថ្មី​មួយ​ចំនួន​របស់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​​ផលិតផល​គ្រឿង​សម្អាង​មួយ។ ក្នុង​នោះ តារា​សម្ដែង​ឯក​ប្រចាំ​ប៉ុស្តិ៍​លេខ​៧​ថៃ បាន​ផាត់​មុខ​ធ្វើ​សក់ និង​ស្លៀក​រ៉ូប​ខ្មៅ​​បង្ហាញ​ដើម​ទ្រូង​យ៉ាង​សិចស៊ី ដែល​បង្ហាញ​ពី​សម្រស់​​ដ៏​ក្មេង​ជាង​វ័យ​របស់​ខ្លួន ​ធ្វើ​ឲ្យ​បណ្ដា​អ្នក​គាំទ្រ​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន។ ជាមួយ​គ្នា​នោះ​ដែរ​​អ្នក​ផាត់​មុខ​ល្បី​ឈ្មោះ Nongchat ដែល​​តែង​ផាត់​មុខ​ឲ្យ​ Aum និង​តារា​មួយ​ចំនួន​ទៀត​ជា​ប្រចាំ​ក៏​បាន​លាន់​មាត់​សរសើរ​ដែរ​ថា ស្បែក​មុខ​ Aum គឺ​ស​ថ្លា​ជាង​កញ្ចក់​ទៅ​ទៀត។

តួ​ឯក​ស្រី​រឿង “ភ្លើង​ព្រះនាង” ធ្លាប់​បាន​ចែក​រំលែក​​ពី​អាថ៌កំបាំង​នៃ​សម្រស់​ក្មេង​ជាង​វ័យ​របស់​ខ្លួន​ថា ក្រៅ​ពី​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ល្អ និង​ផ្លូវ​ចិត្ត​ល្អ​ហើយ គឺ​តារា​រូប​នេះ​មាន​ទម្លាប់​គេង​ល្អ ដោយ​​មិន​ដែល​​ក្រោក​យឺត​នោះ​ឡើយ ហើយ​ក៏​មិន​ដែល​ចូល​គេង​យប់​ជ្រៅ​ដែរ ៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម