អតីត​មិត្ត​ស្រី​របស់ Se7en បង្អួត​រាង​ឡើង​ខ្ញង់​ក្រោយ​សម្រាល​កូន​មិន​ទាន់​បាន​២​ខែផង

  • 2018-06-22 02:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ដល់​២​ខែ​ក្រោយ​ពេល​ឆ្លង​ទន្លេ​ផង តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Park Han Byul អតីត​មិត្ត​ស្រី​របស់​តារា​ចម្រៀង Se7en បាន​បង្អួត​រាង​មិន​ខុស​ពី​កាល​នៅ​ក្រមុំ។

កាល​ពី​ថ្ងៃ​ទី​២០​ខែ​មិថុនា​​មុន​នេះ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តារា​សម្ដែង​ស្រី​កូរ៉េ Park Han Byul បាន​បង្ហោះ​កម្រង​រូប​ភាព​ដែល​លំហែរ​កម្សាន្ត​របស់​ខ្លួន​ជាមួយ​មិត្តភ័ក្ដិ​​យ៉ាង​សប្បាយ​គួរ​ឲ្យ​ច្រណែន។ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​នាង​មាន​សកម្មភាព​ឡើង​វិញ ក្រោយ​ពេល​ឆ្លង​ទន្លេ​កូន​ដំបូង​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​។

នៅ​ក្នុង​រូបភាព​​ទាំង​នេះ គេ​ឃើញ​ថា​ស្រី​ស្អាត​វ័យ៣៣​ឆ្នាំ​បាន​បង្ហាញ​រាង​យ៉ាង​ស្វែល​រលូន​ដូច​កាល​មិន​ទាន់​មាន​កូន។ ទន្ទឹម​នឹង​ពាក្យ​សរសើរ​ពី​រាង​របស់​នាង តារា​ស្រី​កើត​ឆ្នាំ១៩៨៤ មិន​គួរ​ទុក​កូន​អាយុ​ទើប​តែ​២​ខែ​នៅ​ផ្ទះ​ហើយ​ដើរ​លេង​យ៉ាង​នេះ​ឡើយ។

គួរ​បញ្ជាក់​ផងដែរ​ថា ក្រោយ​ពេល​មាន​ចំណង​ស្នេហ៍​រយៈ​ពេល​១២​ឆ្នាំ​ជាមួយ​កំពូល​តារា​ចម្រៀង Se7en អ្នក​ទាំង​២​បាន​បែក​គ្នា​កាល​ពី​ឆ្នាំ​២០១៦ ដោយ​ខាង​ស្រី​បាន​រៀបការ​ជាមួយ​អ្នក​ជំនួញ​ម្នាក់​ផ្សេង​ទៀត​កាល​ពី​ឆ្នាំ​២០១៧ ហើយ​សម្រាល​កូន​ទី​១​របស់​ខ្លួន​កាល​ពី​ខែ​មេសា​មុន​នេះ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម