ជីវិតមានសុភមង្គលជាប្រចាំ បើអាចធ្វើរឿង ៧ យ៉ាងនេះបាន
- 2018-06-21 08:19:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតមានសុភមង្គលជាប្រចាំ បើអាចធ្វើរឿង ៧ យ៉ាងនេះបាន
ទោះជាថ្ងៃរវល់យ៉ាងណា ម្នាក់ៗមិនអាចបំភ្លេចសុភមង្គលបានឡើយ បើមិនដូចនោះទេជីវិតនឹងជួបតែបញ្ហា។ ដូច្នេះព្យាយាមធ្វើអ្វីដែលអ្នកចង់បាន ទើបរស់នៅដោយភាពរស់នៅទៅបាន។ ប្រសិនបើដឹងពីរបៀបកែតម្រូវ និងគិតអំពីសុភមង្គលដែលកើតឡើងរាល់ថ្ងៃនេះ ជីវិតអ្នកនឹងរីករាយជាប្រចាំ៖
១.រីករាយអ្វីដែលខ្លួនមាន
ការពេញចិត្តក្នុងជីវិត គឺជាសុភមង្គលដ៏ល្អបំផុតរបស់មនុស្សម្នាក់ៗ។ រៀនច្នៃអ្វីដែលខ្លួនឯងមានស្រាប់ ឲ្យចេញជាប្រយោជន៍ផ្សេងៗ ដែលមនុស្សទូទៅមិនមាន នោះហើយជាក្ដីសុខពិតប្រាកដ។
២.បង្រៀនខ្លួនឯងឲ្យយល់ពីពាក្យថាគ្រប់គ្រាន់
មនុស្សដែលមិនស្គាល់ពាក្យថាគ្រប់គ្រាន់ គឺតែងតែមិនមានការស្ងប់ចិត្ត។ ដូចនេះត្រូវប្រាប់ខ្លួនឯងថា ការលោភលន់មិនអាចជួយអ្វីឲ្យប្រសើរបានឡើយ មានតែធ្វើឲ្យផ្លូវចិត្តច្របូកច្របល់ឡើង។
៣.ចាកចេញពីបណ្ដាញសង្គម
មនុស្សញៀននឹងប្រព័ន្ធផ្សព្វផ្សាយសង្គមខ្លាំង ក៏គ្មានក្ដីសុខដែរ ព្រោះបានទទួលព័ត៌មានច្រើនពេក ទាំងល្អ អាក្រក់ ពិត មិនពិត ធ្វើឲ្យមានអារម្មណ៍ថាអស់កម្លាំង។ សម្រាកពីវាមួយរយៈអ្នកនឹងរកឃើញថា ខ្លួនឯងមានពេលវេលាច្រើន ហើយអាចផ្ដោតលើការធ្វើរឿងផ្សេងដែលមានប្រយោជន៍ ជាងអង្គុយអូសចុះអូសឡើងមើលវា។
៤.សាកល្បងដើរជំនួសការជិះយានយន្ត
ការដើរយឺតៗមិនឆ្ងាយពេកដូចជាដើរទៅផ្សារ ឬម៉ាតនៅក្បែរខ្លួន ទៅទទួលទានអាហារថ្ងៃត្រង់ អាចជួយអ្នកឲ្យស្គាល់ និងកត់សម្គាល់បរិយាកាសជុំវិញខ្លួនបានប្រសើរជាងពេលជិះយានយន្ត។
៥.យកអសារមនុស្សមានបញ្ហា
ការជួយដល់មនុស្សដែលជួបប្រទះនឹងបញ្ហាដោយមិនចាំបាច់គិតពីសគុណ អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយដូចបានធ្វើបុណ្យធំ ៧ វត្ត។
៦.កត់ត្រាអ្វីដែលល្អៗ
ជារៀងរាល់ថ្ងៃ បើអ្នកបានកត់ត្រារឿងរ៉ាវដែលជួបប្រទះ អ្នកនឹងភ្ញាក់ផ្អើលចំពោះវា ព្រោះជួយរំលឹកនូវការចងចាំដ៏ល្អ។
៧.ស្រមៃរឿងដែលសប្បាយៗ
អ្នកសាកគិតដល់រឿងមួយចំនួនដែលកន្លងមួយ តែវាពិតជាអនុស្សាវរីយល្អបំផុតជីវិត គួរតែធ្វើទៅ ជាជាងយកពេលមកគិតរឿងឈឺក្បាល និងគ្មានប្រយោជន៍៕
ចុចអាន៖សញ្ញាបង្ហាញថាអ្នកមានជំងឺគិតច្រើនជ្រុល ល្មមដល់ពេលបន្ធូរចេញខ្លះហើយ