ចង់​បាន​សក់​វែង​ស្អាត​មិន​បាច់​ទៅ​ហាង​អស់​លុយ​ទេ តិចនិក​ងាយ​ៗ​នេះ​អាច​ជួយ​បាន

  • 2018-06-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​សក់​វែង​រលោង​តាម​បែប​ធម្មជាតិ មិន​ចាំបាច់​ទៅ​ហាង​ឲ្យ​ជាង​ធ្វើ​ឲ្យ​ទេ អ្នក​គួរ​តែ​ដឹង​ពី​របៀប​ថែទាំ​ងាយ​ៗ​ទាំងនេះ នោះ​សក់​នឹង​ដុះ​លូតលាស់​បាន​លឿន​មិន​ខាន។

១.សម្ងួត​សក់

ក្រោយ​ពេល​កក់​សក់ មិន​ត្រូវ​ប្រើ​ម៉ាស៊ីន​ផ្លុំ ដើម្បី​ឲ្យ​ស្ងួត​ឡើយ។ជ្រើសរើស​កន្សែង​កប្បាស ដែល​អាច​ស្រូប​យក​ជាតិ​ទឹក​បាន​ល្អ។ យក​កន្សែង​ស្ងួត​មក​ញី​ថ្នម​ៗ រហូត​ដល់​សក់​លែង​ហូរ​ទឹក បន្ទាប់​មក​ទុក​ឲ្យ​ស្ងួត​ដោយ​ឯង​ៗ ឬ​ប្រើ​កង្ហារ។

២.កុំ​មូរ​រួញ​ចុង

ក្នុង​ដំណាក់កាល​ចង់​ឲ្យ​សក់​វែង​ឆាប់ អ្នក​មិន​គួរ​ជ្រើសរើស​ម៉ូដ​សក់​មូរ​ចុង​ឡើយ ទោះ​ជា​ប្រើ​ឧបករណ៍​បែប​ណា​ក៏​ដោយ ព្រោះ​វា​នាំ​ឲ្យ​សក់​បែក ឬ​ខូច​ចុង​សក់​តែ​ម្ដង។ កាលណា​សក់​ត្រូវ​កម្ដៅ​ច្រើន នាំឲ្យ​ងាប់ ឬ​សំពោង។ វិធី​ល្អ​ទម្លាក់​ធម្មតា​ៗ ហើយ​មិន​បាច់​កៀប​ឡើយ ដើម្បី​ឲ្យ​សក់​បាន​ស្រូប​យក​សារជាតិ​បំប៉ន​គ្រប់​គ្រាន់។

៣.សិត​សក់​ដោយ​ក្រាស់​ធ្មេញ​រង្វើល

បន្ទាប់ពី​យក​កន្សែង​ជូត​សក់​រួច​ហើយ កុំ​ភ្លេច​ចែក​សក់​ជា​ចំណែក​តូច​ៗ និង​សិត​ដោយ​ក្រាស់​មាន​ធ្មេញ​រង្វើល និង​មិន​មែន​ស្នាម​បែកបាក់ ដើម្បី​សិត​ទៅ​កុំឲ្យ​ទាក់​ដាច់​សក់។

៤.កុំ​ចង​សក់​លើក​តឹង​ៗ​ពេក

បន្ទាប់​ពី​រង់ចាំ​ឲ្យ​សក់​ស្ងួត​ប្រហែល ៧០% ហើយ អ្នក​អាច​ចង​សក់​ថើៗ​បាន ប៉ុន្តែ​មិន​អាច​ចង​តឹង​ពេក​ឡើយ ព្រោះ​វា​នឹង​ធ្វើឲ្យ​រឹប​ខ្លាំង​ពី​ឫស​សក់។ របៀប​ចង​មួយ​ទៀត អ្នក​អាច​ចង់​បន្ត​កន្ទុយ​គ្នា​ដោយ​ទុក​ចន្លោះ ៥-៧ cm។

៥.បត់​សក់​ចូល​ក្នុង

នៅ​អាមេរិកឡាទីន​ស្ត្រី​តែងតែ​លាក់​សក់​របស់​ពួកគេ បច្ចេកទេស​នេះ​ហៅ​ថា "La toca" ។ វិធី​នេះ​ជួយ​ឲ្យ​សក់​រលោង និង​ដុះ​បាន​លឿន​ជាង​មុន។ សក់​ត្រូវ​តែ​ស្ងួត​ដោយ​ធម្មជាតិ បន្ទាប់មក​រុំ​ក្បាល​របស់​អ្នក​ដោយ​ប្រើ​ដង្កៀប​ខ្មៅ ដើម្បី​កុំ​ឲ្យ​ធ្លាក់។ នៅ​ព្រឹក​បន្ទាប់​អ្នក​នឹង​ក្រោក​ឡើង​ជាមួយ​នឹង​សក់​ត្រង់។

៦.ជ្រើសរើស​សេរ៉ូម

អ្នក​គួរតែ​ប្រើ​សេរ៉ូម​បន្ទាប់ពី​កក់​រួច ហើយ​ទុក​ឲ្យ​សក់​ស្ងួត​ដោយ​ខ្លួនឯង។ ផលិតផល​ទាំងនេះ​ជួយ​ការពារ​សក់​របស់​អ្នក​ពី​កាំរស្មី UV ៕

ចុចអាន៖ទម្លាប់​អាក្រក់​ដែល​ធ្វើ​ឲ្យ​ស្បែក​ក្បាល​នៅ​តែ​ប្រេង​ខ្លាំង ទោះ​បី​ជា​​មើល​ថែ​បាន​ដិត​ដល់​ក៏​ដោយ

ប្រភព៖ ione ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម