Tang Yan ឈរ​ជិត​រូប​​ក្រមួន​របស់​ខ្លួន អ្នក​គាំទ្រ​មិន​ដឹង​ថា​មួយ​ណា​​ជា​មនុស្ស​ពិត

  • 2018-06-13 03:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​ចម្លាក់​ក្រមួន​ទើប​សម្ពោធ​​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Tang Yan ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​រូប​ស្អាត​បំផុត​តាំង​ពី​ដើម​មក​របស់​សារមន្ទីរ។

កាល​ពី​យប់​ថ្ងៃ​ទី​១១​ខែ​មិថុនា​មុន​នេះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Tang Yan បាន​មាន​វត្តមាន​នៅ​សារមន្ទីរ Madame Tussauds នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន​ដើម្បី​សម្ពោធ​រូប​ចម្លាក់​ក្រមួន​ថ្មី​របស់​ខ្លួន។ នៅ​ក្នុង​ឈុត​​រ៉ូប​ដូច​គ្នា​ជាមួយ​រូប​ចម្លាក់​របស់​ខ្លួន ស្រី​ស្អាត​វ័យ៣៤​ឆ្នាំ មើល​ទៅ​ក្មេង​ជាង​អាយុ​ពិត​របស់​ខ្លួន​ខ្លាំង​ណាស់។ ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​រយៈ​ពេល​ចម្លាក់​បាន​តែ​រូប​អាក្រក់​ៗ​មិន​ដូច​សិល្បករ​នោះ លើក​នេះ ចម្លាក់​របស់​តួ “Bounty Hunters” ត្រូវ​បាន​​គេ​វាយ​តម្លៃ​ថា​ដូច​មនុស្ស​ពិត​ខ្លាំង ដល់​ទៅ​៩០​% សឹង​តែ​មិន​ដឹង​មួយ​ណា​មនុស្ស មួយ​ណា​ជា​ចម្លាក់​ទៀត​ផង៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម