តារាស្រីកូរ៉េយកប្ដីក្មេងជាងខ្លួន ១៨ ឆ្នាំ ព្យាយាមប៉ូវអាហារ ដើម្បីឆាប់មានកូននឹង​គេ

  • 2018-06-10 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ថិតក្នុងវ័យ ៤២ ឆ្នាំ ការមានកូនសម្រាប់តារាសម្ដែងស្រីកូរ៉េ Ham So Won ហាក់មិនមែនជារឿងងាយស្រួលឡើយ។

មុននេះបន្តិច គូស្វាមីភរិយាថ្មីតារាសម្ដែងស្រីកូរ៉េ Ham So Won បានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ Flavor of Wife ដើម្បីចែករំលែកពីគ្រួសារតូច និងស្វាមីដែលមានអាយុតិចជាងខ្លួន ១៨ ឆ្នាំ។ តាមការចែករំលែករបស់សិល្បការិនីវ័យជាង ៤០ ឆ្នាំ នាងព្រមជាមួយប្ដី កំពុងព្យាយាមគ្រប់វិធី ជាពិសេសគឺហូបអាហារប៉ូវកំលាំង ដើម្បីឆាប់មានបុត្រដូចប្ដីប្រពន្ធដទៃ។

ក្រៅពីនេះ ស្រីស្អាតកើតឆ្នាំ ១៩៧៦ ក៏បានបន្ថែមដែរថា កំពុងសិក្សាពីថ្នាក់រៀនស្ដីអំពីអ្នកម្ដាយមុនពេលមានគភ៌។ “វ័យ ៣៥ ឆ្នាំ គឺជាអាយុដែលស័ក្ដិសមសម្រាប់មានកូន តែចំពោះវ័យ ៤២ ឆ្នាំ គឺពិបាកមានកូនបំផុត។ នៅពេលដឹងពីរឿងនេះនៅលើសៀវភៅ ខ្ញុំពិបាកចិត្តនិងព្រួយបារម្ភជាខ្លាំង” Ham So Won ឲ្យដឹង៕

ចុចអាន៖ស្អាត​អី​តែ​​ F4 ក្នុង​រឿង ក្រុមF4 ទាហាន​កូរ៉េ​ខាង​ក្រៅ​ក៏​ស្អាត​មិន​ចាញ់​ដែរ

ប្រភព៖ Eva អត្ថបទ៖ Caramel

អត្ថបទពេញនិយម