ធ្វើ​តាម​របៀប​នេះ បើ​ចង់​បង្រៀន​ក្មេងៗ​ឲ្យ​ចេះ​គិត​វិជ្ជមាន មិន​ងាយ​បាក់​ទឹក​ចិត្ត

  • 2018-05-23 10:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​ថា រឿង​មួយ​ក្នុង​ចំណោម​រឿង​ដែល​ពិបាក​បំផុត​របស់​ឪពុកម្ដាយ គឺ​ការ​បង្កើត​កូន​ចិត្ត​ខ្លាំង។ មិន​សំដៅ​លើ​កូន​ចិត្ត​ខ្លាំង​បែប​រឹងរូស អប់រំ​មិន​ស្ដាប់ តែ​សំដៅ​លើ​ការ​គឺ សុទិដ្ឋិនិយម សម្លឹង​មើល​អ្វីៗ​ក្នុង​ផ្លូវ​ល្អ មាន​ដំណោះ​ស្រាយ​ជា​និច្ច មិន​ងាយ​ទាល់​ច្រក បាក់​ទឹក​ចិត្ត និង​មិន​ចេះ​ច្រណែន​នេះ​ច្រណែន​នោះ ទោះ​បី​មាន​បញ្ហា​អ្វី​ក៏​ដោយ។

ការ​បណ្ដុះ​ក្មេង​ឲ្យ​មាន​គំនិត​វិជ្ជមាន​បែប​នេះ ពិត​ជា​ពិបាក​មែន តែ​ក៏​មិន​មែន​ថា ធ្វើ​មិន​បាន​នោះ​ទេ។ ខាង​ក្រោម​នេះ ជា​តិចនិក​របស់​អ្នក​ជំនាញ​អប់រំ​ជុំវិញ​ពិភព​លោក ដែល​ឪពុក​ម្ដាយ​សម័យ​ថ្មី​គួរ​អនុវត្ត​តាម បើ​ចង់​ឲ្យ​កូន​ពិត​ជា​មាន​ចិត្ត​គំនិត​ខ្លាំង​មែន៖

១. ឪ​នាគ កូន​ខ្លា

ឪពុក​ម្ដាយ​ជា​គំរូ​ដល់​កូន។ រាល់​ទង្វើ ការ​និយាយ​ស្ដី ឬ​ការ​គិត នឹង​ប៉ះ​ពាល់​ដល់​ក្មេង។ បើ​អ្នក​មាន​ឥរិយាបថ​មិន​ល្អ ដល់​ពេល​ក្លាយ​ជា​ឪពុក​ម្ដាយ​គេ គួរ​ជម្រុះ​ចោល ព្រោះ​ក្មេង​តូច​តែង​រៀន​ធ្វើ​តាម​ឪពុក​ម្ដាយ និង​មនុស្ស​ជុំវិញ​គេ​ជានិច្ច។

អាច​បង្កើត​ទម្លាប់​និទាន​រឿង​ល្អៗ​អប់រំ​ខ្លីៗ ពេល​ក្មេង​ចូល​គេង។ ទម្លាប់​នេះ​អាច​ឲ្យ​ក្មេង​បើក​ចិត្ត​កាន់​តែ​ទូលាយ​ដឹង​ពី​ការ​រស់នៅ​របស់​មនុស្ស សត្វ។

មិន​គួរ​បង្ហាញ​អារម្មណ៍​ធុញ​ថប់ ស្ត្រែស មួម៉ៅ មុខ​ស្អុយ បោកប្រាស​របស់​របរ​ឲ្យ​ក្មេង​ឃើញ​ឲ្យ​ដឹង​នោះ​ទេ ទោះ​បី​មាន​រឿង​ពិបាក​អ្វី​ក៏​ដោយ។ នេះ​ជា​អម្រែក​ដ៏​ធ្ងន់​សម្រាប់​ឪពុក​ម្ដាយ​បន្តិច ដែល​ខ្លួន​ឯង​ត្រូវ​រ៉ាប់​រង​រឿង​ពិបាក​ហើយ នៅ​ខំ​បង្ហាញ​ភាព​រីក​រាយ​ឲ្យ​កូន​ឃើញ​វិញ។

២. កុំ​ស្ដី​បន្ទោស ឬ​បន្តុះ​បង្អាប់​ក្មេង

ការ​អប់រំ​ក្មេង ដោយ​ប្រើ​ធម៌​ក្ដៅ វាយ​ដំ ឬ​ជេរ​ស្ដី​បន្ទោស​ខ្លាំង បាន​ត្រឹម​ធ្វើ​ឲ្យ​ក្មេង​ខ្លាច​ប៉ុណ្ណោះ នេះ​មិន​មែន​ជា​វិធី​អប់រំ​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​គេ​ដឹង​កំហុស​ខ្លួន​នោះ​ទេ។ ក្មេង​អាច​កាន់​តែ​តូច​ចិត្ត ហើយ​ប៉ះ​ពាល់​ផ្លូវ​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៀត។

ក្ដៅ​ស៊ីរាក់ ត្រជាក់​ស៊ី​ជ្រៅ អ៊ីចឹង​ឪពុក​ម្ដាយ ត្រូវ​ប្រើ​ធម៌​ត្រជាក់ និយាយ​ពន្យល់​គេ ពេល​ធ្វើ​ខុស ជា​ជាង​ជេរ និង​វាយ។ គេ​នឹង​យល់​ពី​ហេតុផល ហើយ​លែង​មានះ​ធ្វើ​ទៀត។

៣. ធ្វើ​ឲ្យ​ក្មេង​យល់​ថា​គេ​មាន​តម្លៃ

ត្រូវ​ឲ្យ​ក្មេង​យល់​ថា គេ​មាន​តម្លៃ និង​មាន​ភាព​កក់​ក្ដៅ​ក្នុង​គ្រួសារ។ ការ​ធំធាត់​ក្នុង​គ្រួសារ​កក់ក្ដៅ និង​យល់​ពី​តម្លៃ​ជីវិត ជា​ផ្លូវ​ត្រួស​ត្រាយ​បើក​ចិត្ត​ឲ្យ​ក្មេង​សម្លឹង​មើល​អ្វីៗ​ក្នុង​ផ្លូវ​ល្អ​ជានិច្ច។

អ្នក​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​គេ​សាង​ស្នាដៃ និង​ដាក់​ក្ដី​រំពឹង​ខ្ពស់​លើ​គេ​ជានិច្ច។ ប្រគល់​ភារកិច្ច​ណា​ដែល​គេ​យល់​ថា​ខ្លួន​គេ​មាន​សមត្ថភាព​អាច​ធ្វើ​បាន។ ការងារ​ទាំង​នោះ​មិន​ទៅ​ណា​ឆ្ងាយ​ពី​កិច្ចការ​ផ្ទះ​ទេ ព្រោះ​វា​ជា​រឿង​សមរម្យ​បំផុត​សម្រាប់​គេ។ ឧទាហរណ៍ ការ​រៀប​របស់​លេង​ដោយ​ខ្លួន​ឯង ការ​បត់​សម្លៀកបំពាក់ ការ​ចេះ​សន្សំ​លុយ ការ​ញ៉ាំ​បាយ ការ​ប្រមូល​សំរាម ការ​បោក​ខោអាវ ជាដើម។

៤. បង្រៀន​ក្មេង​ឲ្យ​ចេះ​ស៊ូ

មេរៀន​ជីវិត​មិន​អាច​ខ្វះ​បំផុត គឺ​តស៊ូ បើ​ចង់​សម្រេច​គោល​ដៅ។ អ្នក​ត្រូវ​នៅ​ក្បែរ​ក្មេង និង​លើក​ទឹក​ចិត្ត​គេ​ជា​និច្ច ពេល​គេ​លំបាក​នឹង​ធ្វើ​អ្វី​មួយ។ ឧទាហរណ៍ ក្មេង​ខ្សោយ​ផ្នែក​គណិតវិទ្យា។ អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ ត្រូវ​ឲ្យ​ក្មេង​យល់​ថា ការ​ព្យាយាម គង់​បាន​សម្រេច ដើម្បី​ឲ្យ​គេ​ប្រឹង​បន្ថែម រៀន​បន្ថែម បើ​ចង់​ចេះ​គណិតវិទ្យា។

៥. ទុក​ឱកាស​ឲ្យ​ក្មេង​ហ៊ាន​ប្រថុយ

ចិញ្ចឹម​កូន ស្ទើរ​មិន​ឲ្យ​ស្រមោច​មួយខាំ​ផង ចុះ​ទម្រាំ​ឲ្យ​ប្រថុយ​រឿង​ផ្សេងៗ​ទៀត? ការ​ឃាំង​ក្មេង​មិន​ឲ្យ​គេ​សាក​ល្បង​ធ្វើ​អ្វី​មួយ​ដែល​គេ​ចង់ ឬ​មិន​បង្រៀន​ឲ្យ​គេ​ហ៊ាន​សាក​ល្បង​អ្វី​មួយ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនុក​ចិត្ត និង​បទ​ពិសោធ​ជីវិត​របស់​គេ។ ឧទាហរណ៍ រឿង​សាមញ្ញ​បំផុត ការ​បង្រៀន និង​ឲ្យ​គេ​ចេះ​ជិះ​កង់ ហែល​ទឹក បោះតង់​នៅ​តំបន់​ព្រៃ​ភ្នំ-សមុទ្រ ជា​ដើម។

៦. រឿង​រើស​សាលា​រៀន

កម្មវិធី​សិក្សា​ស្ដង់ដារ​បរទេស មាន​ព្រោងព្រាត​នៅ​តាម​សាលា​អន្តរជាតិ​ជា​ច្រើន​នៅ​ភ្នំពេញ តែ​មាន​កម្មវិធី​សិក្សា​បន្ថែម​របស់​អាមេរិក​មួយ​ប្រភេទ​ដែល​ពិសេស ដោយ​បង្រៀន​ក្មេង​ឲ្យ​ចេះ​បើក​ចិត្ត​ទូលាយ មិន​អាត្មា​និយម ស្មោះត្រង់ ចេះ​គោរព​អ្នកដទៃ ចេះ​សាមគ្គី-ល-។ នោះ​គឺ The 7 Habits។

ក្នុង​ចំណោម​ទម្លាប់​ទាំង ៧ ក្នុង​កម្មវិធី The 7 Habits មាន​ទម្លាប់ ៤ ដែល​បង្រៀន​ឲ្យ​ក្មេង​មាន​បើក​ចិត្ត​ទូលាយ​មាន​គំនិត​វិជ្ជមាន។ នេះ​បើ​យោង​តាម​អ្នកស្រី DYSI Nory នាយិកា​សាលា​អន្តរជាតិ AppleTree ដែល​ជា​សាលា​ដំបូង​គេ​នៅ​កម្ពុជា​មាន​បញ្ចូល​មេរៀន “The 7 Habits” ទៅ​ក្នុង​កម្មវិធី​សិក្សា។

  • ទម្លាប់​ទី​១ “Be Proactive”៖ បង្រៀន​ឲ្យ​ក្មេង​ចេះ​ទទួល​ខុស​ត្រូវ និង​មាន​គំនិត​ផ្ដួចផ្ដើម។
  • ទម្លាប់​ទី​៤ “Think Win-Win”៖ បង្រៀន​ក្មេង​មិន​ឲ្យ​អាត្មា​និយម មាន​គំនិត​វិជ្ជមាន​ចំពោះ​អ្នក​ដទៃ។
  • ទម្លាប់​ទី​៥ “Seek First to Understand, Then to be Understood”៖ បង្រៀន​ឲ្យ​ក្មេង​យល់​ពី​អ្នក​ដទៃ មុន​ឲ្យ​គេ​យល់​ពី​ខ្លួន​ឯង។
  • ទម្លាប់​ទី​៦ “Synergize”៖ បង្រៀន​ឲ្យ​ក្មេង​ចេះ​គោរព​គ្នា ដោះ​ស្រាយ​បញ្ហា ធ្វើ​ការងារ​ជា​ក្រុម។

សាលា​នេះ​បាន​បញ្ចូល​មេរៀន​បន្ថែម “The 7 Habits” ដែល​ទទួល​បាន license ពី​អាមេរិក តាំង​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​បឋម​សិក្សា តាម​រយៈ​ទ្រឹស្ដី និង​ការ​អនុវត្ត។

AppleTree International School ជា​សាលា​ចំណេះ​ទូទៅ​ដែល​បង្រៀ​ន ៣ ភាសា​ក្នុង​ពេល​តែមួយ (ខ្មែរ អង់គ្លេស ចិន) មាន​កម្មវិធី​សិក្សា​ថ្នាក់​មត្ដេយ្យ និង​បឋម​សិក្សា ផ្អែក​តាម​កម្មវិធី​សិក្សា​ស្ត​ស្តង់ដារ​អាមេរិក មាន​ទីតាំង​នៅ​លើ​ផ្លូវ​២៧១ ទល់​មុខ​មន្ទីរ​ពេទ្យ​លោកសង្ឃ ឬ​អាច​ទា​ក់ទង​តាម​លេខ 095 234 168 / 087 999 168 ឬ​ចូល​វិបសាយ www.appletree.education

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម