Liu Yifei ត្រូវ​តារា​ស្រករ​ក្រោយ Dilraba ​វ៉ាមុខ ធ្លាក់​ខ្លួន​​ជា​តារា​សម្ដែង​​ដែល​មាន​តម្លៃ​ខ្លួន​លំដាប់ B

  • 2018-05-22 03:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាង​តម្លៃ​ខ្លួន​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ថ្មី​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​បី​ជា​មាន​កេរ្តិ៍ឈ្មោះ​ជា​តារា​លំដាប់ A ក្ដី តែ​តារា​សម្ដែង​ស្រី Liu Yifei ទទួល​បាន​តម្លៃ​ខ្លួន​ត្រឹម​ជា​លំដាប់ B ប៉ុណ្ណោះ ចាញ់​ទាំង​តារា​ស្រករ​ក្រោយ​ផង។

Liu Yifei

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​ហុងកុង​ទើប​តែ​បញ្ចេញ​តារាង​តម្លៃ​ខ្លួន​របស់​តារា​សម្ដែង​ស្រី​ដែល​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​របស់​ចិន។ នៅ​ក្នុង​តារាង​នេះ សិល្ប​ការិនី​ទាំង​នេះ​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​៣​លំដាប់​គឺ A, B, និង C។

សម្រាប់​តារា​ស្រី​ដែល​ស្ថិត​ក្នុង​លំដាប់ A គឺ​ទទួល​បាន​តម្លៃ​ខ្លួន​៨០​លាន​យាន់ (១២,៥លាន​ដុល្លារ) សម្រាប់​រឿង​មួយ។ ស្រី​ស្អាត​ដែល​មាន​ឈ្មោះ​ក្នុង​តារាង​នេះ​រួម​មាន៖ Angelababy, Yang Mi, Fan Bingbing, Zhao li Ying, Sun Li, Zhang Yi Zi និង Dilraba។

សម្រាប់​តារា​ស្រី​ដែល​ស្ថិត​ក្នុង​លំដាប់ B ទទួល​បាន​៧០​លាន​យាន់ (១១​លាន​ដុល្លារ) សម្រាប់​រឿង​មួយ។ អ្នក​ដែល​ស្ថិត​ក្នុង​លំដាប់​នេះ​រួម​មាន៖ Liu Shishi, Liu Yifei, Liu Tao, Guan Xiaotong និង Coulee Nazha។ រីឯ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​លំដាប់ C ទទួល​បាន ៦០​លាន​យាន់ (៩,៥​លាន​ដុល្លារ) សម្រាប់​រឿង​មួយ។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​នោះ​គឺ ច្រើន​ឆ្នាំ​មក​នេះ កេរ្តិ៍​ឈ្មោះ​របស់ សៀវ ឡុងនី Liu Yifei តែង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ជួរ​មុខ​ជានិច្ច តែ​ពេល​នេះ​បែរ​ជា​ចាញ់ តារា​ទើប​ឡើង Dilraba ទៅ​វិញ។ យ៉ាងណាក្ដី ទស្សនិកជន​បាន​បញ្ចេញ​មតិ​ថា ទោះ​បី​ជា​មាន​ឈ្មោះ​ល្បី​ខ្លាំង​ក្ដី តែ​រាល់​ភាពយន្ត​របស់ ស្រី​ស្អាត​ត្រកូល Liu មិន​ទាក់ទាញ​អ្នក​មើល​ច្រើន ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​រឿង​ដូច​នេះ៕

Fan Bingbing
Yang Mi
Dilraba
Angelababy

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម