ចង់ដឹងគេប្ដេជ្ញាចិត្តខ្លាំងប៉ុណ្ណាចំពោះអ្នក មិនពិបាកទេ មើលតាមរឿងទាំងនេះបាន
- 2018-05-22 01:05:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងគេប្ដេជ្ញាចិត្តខ្លាំងប៉ុណ្ណាចំពោះអ្នក មិនពិបាកទេ មើលតាមរឿងទាំងនេះបាន
មានមនុស្សជាច្រើនអាចនិយាយថា«ស្រឡាញ់» អ្នក តែមានមនុស្សតិចណាស់ដែលអ្នកលះបង់ដើម្បីអ្នកបាន។ បើសិនជាអ្នកចង់ដឹងថាគេមានការប្ដេជ្ញាចិត្តខ្លាំងប៉ុណ្ណាចំពោះអ្នកនោះ អ្នកអាចមើលតាមរឿងទាំងនេះបាន ព្រោះបើគេមានចំណុចដូចខាងក្រោមនេះ នោះគេពិតជាចង់រួមរស់ជាមួយអ្នកមែន ៖
**១. ចែកអាហារគ្នាញ៉ាំ**
មានមនុស្សប្រុសជាច្រើនមិនសូវជាចូលចិត្តញ៉ាំអីមួយ២នាក់ទេ ឬក៏ញ៉ាំរបស់អីជាមួយគ្នានោះទេព្រោះគិតថាមិនសម។ បើគេអាចធ្វើរឿងនេះបានមានន័យថាចិត្តគេចំពោះអ្នកគឺខ្លាំងលើសពីធម្មតា។ អ្នកអាចចាត់ទុកដូចគ្រួសារតែមួយដោយមិនបាច់ទើសទាល់រឿងហ្នឹង។
២. តែងផ្ញើសារមកសួរពីអ្នក
បើមិនឃើញអ្នកផ្ញើទៅគេទេ គេនឹងផ្ញើមកសួរអ្នក។ ពេលខ្លះគ្រាន់តែចង់ដឹងពីអ្នក ក៏គេសប្បាយចិត្តដែរ។ ពេលខ្លះគេអាចនឹងរវល់ តែមិនដែលភ្លេចសួរពីអ្នកទេ ហើយពេលខ្លះគ្រាន់តែលឺសារជាសំឡេងអ្នកថាអ្នកសុខសប្បាយក៏គេធូរចិត្តដែរ។
៣. មិនដែលឆែកឆេររឿងផ្ទាល់ខ្លួនអ្នក
មិនដែលយកដៃគេទៅលូកលាន់ទូរស័ព្ទអ្នក ហើយក៏មិនដែលជីកឫសជីកគល់ពីរឿងផ្ទាល់ខ្លួនអ្នកដែរ។ គេតែងផ្ដល់ភាពជឿជាក់ឲ្យអ្នក ធ្វើឲ្យអ្នកមានសុវត្ថិភាពដោយមិនបាច់តាមស៊ើប តាមសួរនោះទេ។ ត្រូវចាំថាបើអ្នកណាឆែកឆេររឿងឯកជនអ្នក ម្នាក់នោះគ្មានបំណងនឹងរួមរស់ជាមួយអ្នកទេ ព្រោះគេមិនអាចធ្វើជាមនុស្សដែលអ្នកគួរតែទុកចិត្តឡើយ។
៤. តែងតែធ្វើរឿងជាច្រើនសម្រាប់អ្នក
ពេលខ្លះទិញអាហារដែលអ្នកចូលចិត្តមកឲ្យអ្នកញ៉ាំ ខ្លះក៏ទិញរបស់អ្នកដែលស្រឡាញ់ដោយអ្នកមិនបាច់ទាមទារ។ ពេលខ្លះរឿងតូចតាចជាច្រើនដែលអ្នកគិតថាគេមិនសូវខ្វល់ តែគេបែរជាខ្វល់។ មានមនុស្សប្រុសមិនច្រើនទេ ដែលអាចធ្វើរឿងបែបនេះ គឺមានតែមនុស្សដែលគេស្រឡាញ់អ្នកខ្លាំងប៉ុណ្ណោះ។
៥. កែប្រែអ្នកពីអាក្រក់ទៅល្អ
ពេលខ្លះប្រហែលជាគេអាចស្ដីឲ្យអ្នក និងព្យាយាមផ្លាស់ប្ដូរអ្នក តែបើនោះគ្រាន់តែចង់ឲ្យអ្នកល្អ នោះអ្នកពិតជាសំណាងណាស់ដែលមានគេ។ មានតែមនុស្សដែលមិនស្រឡាញ់អ្នកទេ តែទ្រាំមើលអ្នកដើរផ្លូវខុស ហើយមិនជួយទាញអ្នកមកវិញ តែបើគេព្យាយាមអូសអ្នកមកផ្លូវល្អនោះគឺគេគិតពីអ្នក ស្រឡាញ់អ្នក។
៦. ទ្រាំជាមួយអ្នកគ្រប់រឿងទាំងអស់
ពេលខ្លះប្រហែលអ្នកធ្លាប់ស្រែកខ្លាំងដាក់គេ រុញគេចេញ តែគេនៅតែជាមនុស្សដែលក្បែរអ្នកគ្រប់កាលៈទេសៈ។ ពេលខ្លះអ្នកក៏ប្រហែលលេងសើចជ្រុល តែគេនៅតែមិនយកទោសពៃរ៍ពីអ្នក។ លើសពីនេះទោះអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏គាត់នៅតែអាចទ្រាំជាមួយអ្នក ដោយមិនចាកចេញពីអ្នក ហើយអភ័យគ្រប់រឿងរ៉ាវ។
៧. គេតែងមានមោទនភាពដែលមានអ្នក
អ្នកជាមនុស្សដែលល្អបំផុតក្នុងកែវភ្នែកគេ ហើយគ្មានអ្នកណាជំនួសបាន។ គេតែងតែសប្បាយចិត្តគ្រប់ពេលមានអ្នក ហើយមិនដែលខ្មាសអៀនពេលមានអ្នកជាដៃគូ។ គេតែងតែសរសើរអ្នក គេតែងតែផ្ដល់ឲ្យអ្នកនូវភាពជាក់លាក់មួយដែលបង្ហាញថាអ្នកជាមនុស្សស្រីម្នាក់ដែលគេស្រឡាញ់។
៨. មិនដែលចោលអ្នកពេលអ្នកមានបញ្ហា
មនុស្សអាចមើលឃើញចិត្តគ្នានៅពេលមានបញ្ហា ហើយបើគេរត់ចោលអ្នកពេលមានរឿងនោះ គឺគ្មានអីត្រូវចាំទៀតទេ។ បើគ្រប់គេតែងតែមានគេចេញមុខ មិនទុកឲ្យអ្នកដោះស្រាយតែម្នាក់ឯងនោះ អ្នកអាចទុកចិត្តបានហើយថាគេពិតជាមានឆន្ទៈក្នុងការរួមដំណើរជាមួយអ្នកមែន។
៩. អ្នកស្ដាប់យោបល់អ្នក
រឿងខ្លះគេក៏ស្ដាប់តាមអ្នកព្រោះមិនចង់ឲ្យអ្នកពិបាកចិត្ត ហើយម្យ៉ាងទៀតនេះមកពីគេគិតអ្នកជាមនុស្សម្នាក់ដែលសំខាន់។ មានពេលខ្លះគេអាចនឹងចង់ធ្វើ តែបើវាប៉ះពាល់ដល់អ្នកគេក៏លះបង់ចោល។
មានមនុស្សមិនច្រើនទេដែលអាចកាន់ដៃអ្នកដើររួមផ្លូវជីវិតជាមួយគ្នា ដូច្នេះបើអ្នកមានមនុស្សបែបនេះហើយ សូមថែរក្សាគេផង៕
ចុចអាន៖បើរាល់ថ្ងៃមានចំណុចនេះ គឺអ្នកកំពុងស្រឡាញ់គេខ្លាំងជាងខ្លួនឯងហើយ