រឿង​រ៉ាវ​ក្នុងចិត្ត​របស់​មនុស្ស​ប្រុស​ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​មិន​ដែលយល់​ទាល់​តែ​សោះ

  • 2018-05-21 08:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពិត​មាន​រឿង​ច្រើន​ណាស់​ដែល​មនុស្ស​ស្រី​យល់​ខុស​ពី​មនុស្ស​ប្រុស ហើយ​គិត​ថា​វា​មិន​អី។ មនុស្ស​ស្រី​តែង​ទាមទារ​ឲ្យ​មនុស្ស​ប្រុស​យល់​ពី​ខ្លួន ខណៈ​ខ្លួន​ឯង​មិន​បាន​យល់​ពី​គេ​សោះ ហើយ​តាំង​និយាយ​ថា​ខ្លួន​ជា​ជន​រង​គ្រោះ។ បើ​អ្នក​បាន​អាន​អត្ថបទ​នេះ​ហើយ​អ្នក​នឹង​អាច​យល់​ពី​ទឹក​ចិត្ត​មនុស្ស​ប្រុស ដែល​តាំង​ពី​ដើម​មក​អ្នកតែងតែ​មើល​រំលង ៖

១. ពេល​ខ្លះ​គាត់​ចង់​នៅ​តែ​ឯង

ពេល​គាត់​ស្ងប់ស្ងាត់ ពេល​គាត់​ចង់​នៅ​តែ​ម្នាក់​ឯង​មិន​មែន​មាន​ន័យ​ថា​គាត់​ខឹង​អ្នក ឬ​អ្នក​ធ្វើ​អី​ខុស​ទេ។ គាត់​អាច​មាន​អារម្មណ៍​មិន​ល្អ​ហើយ​ចង់​មាន​ពេល​សម្រាក​ខ្លះ​​ដើម្បី​ឲ្យ​អារម្មណ៍​ធូរស្រាល​ឡើង​វិញ ព្រោះ​គាត់​អាច​គិត​ថា​បើ​ជួប​អ្នក និយាយ​ជាមួយ​អ្នក​អាច​ឈ្លោះគ្នា មាត់ធំ​មាត់​តូច​ដាក់​គ្នា​ជា​ដើម។ មនុស្ស​ស្រី​ខ្លះ​មិន​យល់​ពី​គាត់ បែរ​ជា​រករឿង​ថែម ថា​គាត់​ប្លែក​ ថា​គាត់​លែងខ្វល់។

រូបតំណាង

**២. គាត់​មិន​សូវ​និយាយ**

បើ​គាត់​មិនមែន​ព្រាន​នារី​ទេ ប្រហែល​ជា​មិន​សូវ​ពូកែ​និយាយ​ ពូកែ​លួងលោម​ទេ។ គាត់​អាច​នឹង​និយាយ​តិច​ សោះ​កក្រោះ​ពេល​ខ្លះ តែ​មិន​មែន​មាន​ន័យ​ថា​គាត់​មិន​ស្រឡាញ់​ឡើយ។ គាត់​អាច​នឹង​មិន​ផ្អែម​ល្ហែម​ ឬ​និយាយ​លេង​ច្រើន​ តែ​ក្នុង​ចិត្ត​គាត់​គឺ​ស្រឡាញ់​ខ្លាំង ហើយ​ច្បាស់​ណាស់​គឺ​ខ្លាំង​ជាង​មនុស្ស​ប្រុស​ដែល​ពូកែ​សម្ដី។ បែប​នេះ​ក៏​ដោយ​ក៏​នៅ​តែ​មនុស្ស​ស្រី​មិន​យល់​ពី​គាត់ ហើយ​ទៅ​លង់ស្នេហ៍​មនុស្ស​ដែល​មាត់​រអិល ពូកែលួងលោម​ទៅ​វិញ។

៣. គាត់​ចង់​បាន​ការ​ថ្នាក់ថ្នម​ពី​មនុស្ស​ស្រី​ដូច​គ្នា

កុំ​គិត​ថា​មាន​តែ​មនុស្ស​ស្រី​ដែល​ចង់​បាន​ការ​ខ្វាយខ្វល់ ការ​បារម្ភ​ មនុស្ស​ប្រុស​ក៏​ត្រូវ​ការ​វា​ដូច​គ្នា។ មាន​មនុស្ស​ប្រុស​ជា​ច្រើន​បាន​ប្រាប់​ថា​ពួក​គេ​ពិត​ជា​សប្បាយ​ចិត្ត និង​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ដែល​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ផ្អែមល្ហែម​ជាមួយ​គាត់ ហើយ​យក​ចិត្ត​ទុកដាក់​ជាមួយ​គាត់​ គ្រាន់​តែ​មិន​ដឹង​បង្ហាញ​តាម​ណា​តែ​ប៉ុណ្ណោះ។ មាន​មនុស្ស​ស្រី​ខ្លះ​មិន​យល់​ ហើយ​តែងតែ​ទាមទារ​ឲ្យ​គាត់​យល់​តែ​ពី​ខ្លួន​ឯង ទាំង​ខ្លួន​ឯង​មិន​ដែល​ខ្វល់​ពី​គាត់។

រូបតំណាង

៤. លាក់​អារម្មណ៍

គេ​ថា​មនុស្ស​ស្រី​ពូកែ​លាក់​អារម្មណ៍ តែ​ការ​ពិត​អ្នក​ដែល​ពូកែ​លាក់​នោះ​គឺ​មនុស្ស​ប្រុស​ទៅ​វិញ​ទេ។ មាន​រឿង​ខ្លះ​គាត់​មិន​និយាយ​ មិន​សម្ដែង​ចេញ​មក​តែ​ម្ដង​ដោយ​មិន​ចង់​ឲ្យ​ម្ខាង​ទៀត​អារម្មណ៍​មិន​ល្អ​ជាមួយ​គាត់។ មនុស្ស​ស្រី​មិន​និយាយ​មែន តែ​ទឹក​មុខ សម្ដី​គឺ​បង្ហាញ​ចេញ​មក រី​ឯមនុស្ស​ប្រុស​គឺ​កប់​ជិត​ឈឹង​តែ​ម្ដង។

៥. ចូលចិត្ត​ស្រី​ស្អាត តែ​មិន​មែន​មាន​ន័យ​ថា​ស្រឡាញ់​ទេ

ធម្មជាតិ​មនុស្ស​ប្រុស​គឺ​ចូលចិត្ត​ស្រី​ស្អាត តែ​មិន​មែន​មាន​ន័យ​ថា​គាត់​ស្រឡាញ់​នោះ​ទេ។ ពេល​ខ្លះ​គាត់​ងាក​មើល​គេ គាត់​សរសើរ​ពី​គេ មិន​មែន​គាត់​លង់​ស្រឡាញ់​គេ ហើយ​ចោល​អ្នក​ឡើយ។ ការ​ពិត​មនុស្ស​ប្រុស​ភាគ​ច្រើន​លង់ស្រឡាញ់​នារី​បែប​សាមញ្ញៗ​ប៉ុណ្ណោះ តែ​មនុស្ស​ស្រី​បែរ​ជា​គិត​ថា​ឲ្យ​តែ​ស្អាត​ដឹង​តែ​គេ​ស្រឡាញ់​ហើយ។

៦. ​មិន​ចូលចិត្ត​រឿង​ច្រំដែល

មូល​ហេតុ​ពេល​ដែល​ឈ្លោះ​គ្នា មនុស្ស​ប្រុស​ចូលចិត្ត​ដើរចេញ​នោះ​គឺ​មក​ពី​និយាយ​មិន​ចូល​គ្នា​ជាមួយ​មនុស្ស​ស្រី។ មនុស្ស​ស្រី​ពេល​ឈ្លោះ​គ្នា​ចូលចិត្ត​និយាយ​ច្រំដែល មិន​ស្ដាប់​ហេតុផល ហើយ​ចង់​ឲ្យ​តែ​គេ​លួង​ខ្លួន​ឯង។ គាត់​ដើរ​ចេញ​មិន​មែន​មាន​ន័យ​ថា​គាត់​មិន​ខ្វល់​នោះ​ទេ គាត់​គ្រាន់​តែ​ចង់​រំងាប់​កំហឹង​ ហើយ​ទុក​ពេល​ឲ្យ​អ្នក​ស្រួល​បួល​សិន ទើប​គាត់​មក​និយាយ​តាម​ក្រោយ តែ​នារី​មិន​យល់​បែរ​ទៅ​ជា​ខឹង​គាត់​លើស​ដើម​ពេល​គាត់​ស្ងប់ស្ងាត់​មិន​ត៕

រូបតំណាង

រៀន​យល់​ពី​គាត់​ខ្លះ​ផង កុំ​ចង់​ឲ្យ​តែ​គាត់​យល់​ពី​អ្នក។ ស្រឡាញ់​គ្នា​ត្រូវ​យល់​ពី​គ្នា​ទៅវិញ​ទៅ​មក មិន​មែន​ចាំ​តែ​ម្នាក់​យល់​ពី​ម្នាក់​នោះ​ទេ៕

ចុចអាន៖កុំ​ខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​បែប​នេះ​ ព្រោះ​ប្រឹង​ប៉ុណ្ណា​ក៏​គ្មាន​សុភមង្គល​ដែរ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម