កុំ​ខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​បែប​នេះ​ ព្រោះ​ប្រឹង​ប៉ុណ្ណា​ក៏​គ្មាន​សុភមង្គល​ដែរ

  • 2018-05-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​វេលា​មួយ​ជីវិត​នេះ​មិន​ច្រើន​ទេ ធ្មេច​បើក​ៗ​ពេល​វេលា ១០​ឆ្នាំ​ក៏​កន្លង​ហួស​ទៅ​យ៉ាង​លឿន​បំផុត។ បើ​ក្នុង​ឆាក​ជីវិត​នេះ​អ្នក​ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស​ខុស​នោះ ជីវិត​នេះ​សោះកក្រោះ​ពេក​ហើយ។ កុំ​បន្ត​ កុំខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដូច​រៀប​រាប់​ខាង​ក្រោម​នេះ ព្រោះ​មួយ​ជីវិត​នេះ​អ្នក​មិន​អាច​រក​សុភមង្គល​ឃើញ​ទេ ៖

១. កុំ​ខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដែល​ឲ្យ​អ្នក​រត់​តាម​គេ​គ្រប់​ពេល ព្រោះ​វា​ហត់​ណាស់

រូបតំណាង

**២.** កុំ​ខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដែល​ចង់​តែ​ឈ្នះ​អ្នក​គ្រប់​ពេល ទោះ​ដឹង​ថា​ខ្លួន​ឯង​ខុស​ក៏​ដោយ

៣. កុំ​ខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដែល​ទុក​អ្នក​ចោល​ដូច​តុក្កតា ចង់​ឱប​ក៏​ឱប​ ចង់​ធាក់ចេញ​ក៏​ធាក់ចេញ​តាម​ចិត្ត

៤. ​កុំ​ខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដែល​ចេះ​តែ​យក​មាត់​មក​សន្យា​ តែ​មិន​ដែល​ឃើញ​ធ្វើ​អី​​បាន

៥. កុំ​ខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​​​ដែល​មិន​ដែល​ក្បែរ​អ្នក​​សោះ​ក្នុង​ថ្ងៃ​​អ្នក​មាន​ទុក្ខ និង​ដុនដាប​បំផុត តែ​មក​រក​អ្នក​ពេល​គេ​គ្មាន​អ្នក​ណា​នៅ​ក្បែរ​គេ​សោះ

៦. កុំខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដែល​មើល​ឃើញ​តែ​កំហុស​អ្នក មិន​ដែល​មើល​ឃើញ​កំហុស​គេ

៧. កុំខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដែល​រុញ​អ្នក​ចេញ​ពេល​គេ​មាន​អ្នក​ផ្សេង ហើយ​មក​រក​អ្នក​វិញ​ពេល​គេ​ត្រូវ​ម្នាក់​នោះ​ទាត់​ក្បាល​ចោល

រូបតំណាង

៨. កុំខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដែល​មិន​ដែល​នឹកនា​សួរ​សុខ​ទុក្ខ​អ្នក​សោះ ខណៈ​អ្នក​តែងតែង​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​គេ

៩. កុំ​ខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដែល​យក​អ្នក​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នក​ផ្សេង ទាំង​អ្នក​មិន​ដែល​យក​គេ​ទៅ​ប្រៀប​ជាមួយ​អ្នក​ណា​សោះ

១០. កុំខ្ជះខ្ជាយ​ពេល​ជាមួយ​មនុស្ស​ដែល​ចេះ​តែ​ធ្វើ​ឲ្យ​អ្នក​យំ ទាំងមិន​ដែល​ចេះ​ធ្វើ​ឲ្យ​អ្នក​សើច​​​

នៅ​ជាមួយ​មនុស្ស​បែប​នេះ​គឺ​ហត់​ណាស់ ហើយ​គ្មាន​ថ្ងៃ​ណា​ដែល​អ្នក​អាច​រស់​នៅ​ដោយសប្បាយ​ចិត្ត្​នោះ​ទេ ដូច្នេះ​គួរ​តែ​លះបង់​ទៅ៕

ចុចអាន៖ទោះ​ស្រឡាញ់​ប៉ុណ្ណា​ក៏​ដោយ​ឲ្យ​តែ​ប្រើ​ចរិត ៦នេះ​ដឹង​តែ​ធ្វើ​ឲ្យ​គេធុញ​ហើយ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម