ស្នា​ដៃ​កូន​ខ្មែរ​អស្ចារ្យ​មែន អាច​​យក​អង្ករ​មក​​ច្នៃធ្វើ​រូបគំនូរ​​បាន​យ៉ាង​ស្រស់​ស្អាត

  • 2018-05-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត​ទាំង​អស់​គ្នា ប្រាកដជា​​ធ្លាប់​​បាន​ឃើញ​​រូប​គំនូរ​​ដែល​គូរដោយ​ជក់ ខ្មៅដៃ និង​ប្រភេទ​គូល័រ​ផ្សងៗ ប៉ុន្តែ​លើក​នេះ​ អ្នក​ច្បាស់​ជា​ប្លែក​​ភ្នែក​​មិន​ខាន​ ចំពោះ​ភាព​​ប៉ិន​ប្រសប់​នៃ​​​​​​​​​ការ​ច្នៃ​ប្រឌិត​ផ្ទាំង​គំនូរ​ ដែល​ធ្វើ​ពី​គ្រាប់​អង្ករ​​។

អ្នក​ស្រី អាអ៊ីសា

អ្នក​ស្រី អាអ៉ីសា ដែល​ជា​ម្ចាស់​ហាង​ និង​​ជា​​អ្នក​​បង្កើត​​​គំនិត​មួយ​នេះ​ឡើងបាន​រៀប​រាប់​ថា ​អង្ករ​ខ្មែរ​គឺ​មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​ខ្លាំង​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​អង្ករ​មានការ​ពេញ​និយម​ច្រើន​ពី​ប្រជាជន​ខ្មែរ គ្រប់​ស្រទាប់​វណ្ណៈ ធ្វើ​ឲ្យ​​អ្នកស្រីគិត​ថា​ បើ​យក​​វា​មក​ច្នៃ​ជា​​គំនូរ​វិញ​ម្តង រឹត​តែ​​ទាក់​ទាញ​​ជាង​មុន​ថែម​ទៀត។ កូន​ខ្មែរ​កាត់​​​អ៊ីស្លាម​​​មូយ​រូប​នេះ បញ្ជាក់​ទៀត​ថា អ្នកស្រី​ចេះ​ជំនាញ​នេះ​រយៈ​ពេល​ ៧ ឆ្នាំមក​ហើយ ប៉ុន្តែ​​ទើប​តែ​អាច​​យក​ជា​ផ្លូវ​ការ​បាន​​​ ប៉ុន្មាន​ ២ ទៅ ៣​​ ឆ្នាំ​​ចុង​ក្រោយ​នេះ​​ប៉ុណ្ណោះ​។

សម្រាប់​អង្ករ​វិញ​ អាអ៉ីសា យក​​គ្រប់​ប្រភេទ​​ដូច​ជា នាង​ខុន​ នាង​មិញ ផ្កា​ម្លិះ ជា​ពិសេស​ចុង​អង្ករ​ដែល​​គេ​មិន​សូវ​ត្រូវ​ការមក​ច្នៃ​ធ្វើ​ជា​រូប​​ផ្សេងៗ​ តាម​ដែល​អតិថិជន​កម្ម៉ង់​និង​ពេញចិត្ត។ ចំពោះ​តម្លៃ​វិញ មាន​ចាប់​ពី​​ ២ ដុល្លារ ដល់​ ១០០ ដុល្លារ និង​ ១ ដុល្លារ​សម្រាប់​បន្តោង​សោ៕ បើ​អ្នក​មាន​ចំណាប់អារម្មណ៍​ចង់​​កម្ម៉ង់​ទិញ ទីតាំង​គឺស្ថិតនៅេជិតផ្សារទំនើបអ៉ីអនម៉ល ឬទំនាក់ទំនងលេខទូរសព្ទ ០៦៧ ២២២ ០១៦/០៩៣ ៤០៩ ០០៣ ។

អត្ថបទ៖ ដេត ឈុនអ៉ី

រូបភាពផ្ដល់ឲ្យដោយ៖អាអ៊ីសា

អត្ថបទពេញនិយម