គន្លឹះ​ស្លៀកពាក់​សម្រាប់​នារី​ទៅ​ដើរ​លេង​សមុទ្រ បាន​ទាំង​ស្អាត ទាំង​ស្រួល​ខ្លួន

  • 2018-05-14 05:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលឈប់​សម្រាក​ច្រើន​ថ្ងៃ​បែប​នេះ កន្លែង​ដែល​គួរ​នឹក​ឃើញ​មុន​គេ​សម្រាប់​ទៅ​លំហែ គឺ​មាត់​សមុទ្រ។ ជាមួយ​ខ្សាច់​ស​ក្បុស ផ្ទៃ​មេឃ​ខៀវ​ស្រងាត់ ពន្លឺ​ព្រះ​អាទិត្យ​លឿង​ឆ្អិនឆ្អៅ បូក​រួម​ជាមួយ​ក្លិន​សារ៉ាយ​បក់​ពី​ក្នុង​សមុទ្រ​មក គឺ​ជា​ក្ដី​សុខ​មួយ​ដែល​​គ្រប់​គ្នា​បិទ​ភ្នែក​ទទួល​យក​ទាំង​ញញឹម​មិន​ដឹង​ខ្លួន។ បើ​អ្នក​កំពុង​រៀប​គម្រោង​ទៅ​លេង​សមុទ្រ​ ខាង​ក្រោម​នេះ​អាច​ជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​នារីៗ​ស្លៀក​ពាក់​បាន​សក្ដិសមផង និង​ស្រួល​ខ្លួន​ផង។

រ៉ូប​សាច់​ទន់ៗ ពណ៌​ស ឬ​ផ្កា​ចម្រុះ

រ៉ូប​សាច់​ទន់​ដូច​ជា សារូ ឬ​សាច់​ក្រណាត់​ដែល​មាន​​ផ្កា​ចម្រុះ​គឺ​ស៊ី​គ្នា​ឥត​ខ្ចោះ​សម្រាប់​ទេសភាព​មាត់​សមុទ្រ។ ចំណែក​រ៉ូប​ពណ៌​គួរ​ជ្រើស​ពណ៌​ស​ដើម្បី​មើល​ទៅ​សក្ដិសម​នឹង​ខ្សាច់​ពណ៌​ស ហើយ​អាច​លើក​សាច់​ឱ្យ​ឃើញ​ភ្លឺ​ថ្លា​ទៀត​ផង។ ជាមួយ​រ៉ូប​ទាំង​នេះ អ្នក​អាច​ប្រើ​ស្បែក​ជើង​ផ្ទាត់ ស្បែក​ជើង​ចម្ពាម​ក្រវាត់​ក្រោយ ឬ​ស្បែក​ជើង​ប៉ាតា​ក៏​បាន។

ខោ​ខ្លី​ជាមួយ​អាវ​រលុងៗ

បើ​អ្នក​ចូល​ចិត្ត​ស្លៀក​ខោ មិន​គួរ​ស្លៀក​ខោ​វែង ឬ​រឹប​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​ស្បែក​ក្ដៅ និង​គ្មាន​ផាសុកភាព។ គួរ​ជ្រើស​រើស​ខោ​ខ្លី​​រលុងៗ​វិញ ជាមួយ​នឹង​អាវ​ស​សាច់​ក្រណាត់​រលុង​ដែរ ឬ​អាវ​សំយេះ​ស្មា​ក៏​បាន។ ក្រៅ​ពីសម្លៀកបំពាក់ អ្នក​មិន​គួរ​ភ្លេច​មួក​ឆាងម៉ាង និង​វ៉ែនតា​​ការពារ​កម្ដៅ​ថ្ងៃ​ធំៗ​ផង​ណា៎!

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សរ សុគន្ធី