អស់​បារម្ភ​រឿង​សម្អាត​ស្បែក​ជើង​ក្រោយ​ពី​បាន​ដឹង​តិចនិក​ទាំង​អស់​នេះ

  • 2018-05-08 03:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដែល​សម្អាត​កាបូប​ និង​ខោ​អាវ​គឺ​ងាយ​ស្រួល​ព្រោះ​ របស់​ទាំង​នេះ​មិន​សូវ​ប៉ះ​ផ្ទាល់​ជាមួយ​និង​ដី​ដូច​ស្បែក​ជើង​នោះ​ទេ​។ ពេល​ខ្លះ​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា​ស្បែក​ជើង​របស់​អ្នក​ប្រឡាក់​តាំង​ពី​ពេល​ណា​។ ពេល​ខ្លះ​ទៀត​អ្នក​ខិត​ខំ​ថែ​ទាំ​យ៉ាង​ស្អាត​តែ​បែរ​ជា​អ្នក​ផ្សេង​ដើរ​ជាន់​។​ តែ​ពេល​នេះ​អស់​បារម្ភ​រឿង​ទាំង​នេះ​ហើយ​ ព្រោះ​តិចនិក​ទាំង​ប៉ុន្មាន​នេះ​អាច​ជួយ​អ្នក​បាន​៖

១.​ សម្អាត​បាត​ស្បែក​ជើង​ខាង​ក្នុង​របស់​អ្នក​ជាមួយ​កន្សែង​និង​សាប៊ូ​លាង​ចាន

តិចនិក​នេះ​គឺ​ងាយ​ស្រួល​ហើយ​ចំណាយ​តិច​បំផុត​។​ គ្រាន់​តែ​បន្តក់​សាប៊ូ​២ឬ៣​ដំណក់​លើ​កន្សែង​រួច​ជូត​ជា​ការ​ស្រេច​។​

២.​ សម្អាត​ស្បែក​ជើង​កម្ញី​ជាមួយ​ជ័រ​លុប​ពណ៌​ស ​ឬ​ប្រដាប់​ខាត់​ក្រចក​

៣.​ សម្អាត​ស្បែក​ជើង​ស្បែក​ដោយ​ប្រើ​ទឹក​ខ្មេះ​និង​ទឹក​

៤.​ សម្អាត​ស្នាម​ឆ្កូត​នៅ​លើ​ស្បែក​ជើង​ស្បែក​រលោង​ជាមួយ​Vasaline

៥.​ ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដើម្បី​សម្អាត​ស្បែក​ជើង​ស្បែក​រលោង

៦.​ សម្អាត​ស្បែក​ជើង​ពណ៌​ស​ជាមួយ​ទឹក​ខ្មេះ​និង​ម្សៅ​សូដា​

៧.​ ការ​ពារ​ស្បែក​ជើង​របស់​អ្នក​មិន​ឱ្យ​ត្រូវ​ទឹក​ដោយ​ប្រើ​ទៀន​

យក​ទៀន​មក​ខាត់​លើ​ស្បែក​ជើង​ទុក​ចោល​មួយ​សន្ទុះ​ រួច​យក​ម៉ាស៊ីន​ផ្លុំ​សក់​មក​ផ្លុំ​ជា​ការ​ស្រេច​ ៕

ប្រភព៖ onedoessimply ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម