យល់ដឹង​ពីជំងឺ​ បម្រុង​ក្រឡា​ភ្លើង​ ឬ​ព្រាយ​ក្រឡា​ភ្លើង​ ដែល​ម្ដាយ​ត្រៀម​សម្រាល​កូន​មិន​គួរ​រំលង

  • 2018-04-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ Pre-Eclampsia ដែលជាទូទៅខ្មែរយើងចំណាំហៅថា ជំងឺ​បម្រុង​ក្រឡាភ្លើង ឬ ព្រាយក្រឡាភ្លើង គឺជាជំងឺមួយអាចកើតមានឡើងតែក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ (គិតបន្ទាប់ពីសប្តាហ៍ទី ២០ នៃការមានផ្ទៃពោះ) ដោយបង្កឲ្យមាន​ផលប៉ះពាល់ទៅដល់សុខភាពម្តាយ និងទារក។ យោង​តាមការដក​ស្រង់​ចេញ​ពី​អត្ថបទរៀបរៀង​ដោយ​ វេជ្ជបណ្ឌិត Yong Malysadeth ឯកទេស​ខាង​សម្ភព​ នៃមន្ទីូរពេទ្យ​កាល់ម៉ែត​ បាន​ឲ្យ​ដឹង​ថា​៖

១) ស្ត្រីដែល​មាន​ជំងឺ​ព្រាយ​ក្រឡាភ្លើង​ មានរោគសញ្ញាដែលអាចស្តែងចេញ

  • ការឡើងហើម នៃប្រអប់ដៃ, ប្រអប់ជើងមុខ និងផ្នែកផ្សេងទៀតនៃរាង្គកាយ

  • ប្រកាច់និងកន្ត្រាក់

  • ឈឺក្បាលបែបប្រកាំង

២) កត្តារួមផ្សំបណ្តាលឲ្យកើតមានជំងឺព្រាយក្រឡាភ្លើងមាន​ដូច​ជា

  • ការលើសសម្ពាធឈាម

  • បរិមាណមិនប្រក្រតីនៃប្រូតេអ៊ីននៅក្នុងទឹកនោម

  • ខ្វះអាហាររូបត្ថម្ភ

  • ស្ត្រីមានកូនលើកដំបូង

  • ស្ត្រីមានកូនច្រើនហើយញឹក

  • ស្ត្រីពរពោះដែលមានអាយុលើសពី៣៥ឆ្នាំ

  • ស្ត្រីធ្លាប់មានប្រវត្តកើតជំងឺមុនពេលមានផ្ទៃពោះ(លើសសម្ពាធឈាមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោមជាដើម)។

៣) ផលប៉ះពាល់

  • កូនស្វិត

  • កូនកើតមិនគ្រប់ខែ

  • កូនស្លាប់ក្នុងពោះ

  • វិបត្តិធ្ងន់ធ្ងរអាចធ្វើអោយម្តាយឈានទៅដល់ដាច់សរសៃឈាមខួរក្បាល

៤) វិធីការពារ

  • ញ៉ាំអាហារដែលសំបូរទៅដោយជីវជាតិ និងវីតាមីនដូចក្នុង​រូប
  • កុំញ៉ាំអាហារដែលមានជាតិប្រៃពេក និងអាហារផ្អាប់ ដូចជាប្រហុក ផ្អក…

  • ត្រូវមកធ្វើការពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភព ក្នុងការរាវរកសញ្ញាគ្រោះថ្នាក់ដែលគាត់អាចមានដើម្បីអាចធ្វើការព្យាបាល ឬអន្តរាគមន៌វេជ្ជសាស្ត្រទាន់ពេលវេលា៕

អត្ថបទ និង​រូបភាពផ្តល់សិទ្ធដោយ៖Calmette Hospital

ចុចអាន៖ចាប់​ផ្ដើម​ពពោះ​ កិច្ចការ​ផ្ទះ​៤​យ៉ាង​នេះ គួរ​ឈប់​ធ្វើ​បើ​មិន​ចង់​មាន​គ្រោះ​ថ្នាក់​ដល់​កូន

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម