មើល​គំនូរ​បំភាន់​ភ្នែក​ខាង​ក្រោម​ដើម្បី​ដឹង​ថា​អ្នក​ហត់​នឿយ​ក្នុង​អារម្មណ៍​ដល់​កម្រិត​ណា​ហើយ

  • 2018-04-25 02:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​ដឹង​ច្បាស់​ពី​ស្ថានភាព​អារម្មណ៍​ខ្លួន​ពេល​បច្ចុប្បន្ន​ទេ? អ្នក​មាន​ដឹង​អត់​ថា​ខ្លួន​ត្រូវ​ការ​ការ​សម្រាក​ខ្លះ? សូម​ក្រឡេក​មើល​រូបគំនូរ​ខាង​ក្រោម​ដើម្បី​យល់​ច្បាស់​ពី​ភាព​នឿយហត់​របស់​ខ្លួន​ច្រើន​ជាង។

ពេល​មើល​រូប​គំនូរ​ខាង​លើ​ភ្លាម តើ​អ្នក​ចាប់​អារម្មណ៍​ឃើញ​អ្វី​មុន​គេ?

A. សត្វ​សេះ​៧​ពណ៌

B. ផ្ទាំង​ទឹក​កក​នៅ​លើ​សមុទ្រ

C. ផ្ទាំង​ពណ៌​ក្រហម​ខាង​ក្រោម

A. អត្រា​ហត់​នឿយ​ក្នុង​អារម្មណ៍​របស់​អ្នក​គឺ ៥៖ នៅ​ពេល​នេះ នៅ​ក្នុង​អារម្មណ៍​របស់​អ្នក​គឺ​មាន​កង្វល់​ច្រើន​ខ្លាំង។ អ្នក​តែង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​ហាក់​ដូច​គ្មាន​កម្លាំង​កំហែង​នៅ​ក្នុង​ខ្លួន ហើយ​ទន់​ខ្សោយ។ តែ​អ្វី​ដែល​រឹត​តែ​ព្រួយ​បារម្ភ​ទៀត​នោះ​គឺ​អ្នក​មិន​ដឹង​ពី​ផល​ប៉ះពាល់​របស់​វា​ឡើយ ហើយ​ក៏​បណ្ដោយ​ខ្លួន​ទៅ​តាម​នោះ​ដែរ។

អ្នក​តែង​មាន​អារម្មណ៍​ថា​ឯកា ហើយ​បាត់​អស់​កម្លាំង​ចិត្ត។ ដំបូន្មាន​សម្រាប់​អ្នក​នោះ​គឺ មិន​មែន​ឲ្យ​តែ​យើង​ទ្រាំ​បាន​គឺ​ត្រូវ​ទ្រាំ​នោះ​ឡើយ។ យើង​ត្រូវ​តែ​កែប្រែ​ផ្ដល់​កម្លាំង​ចិត្ត​ខ្លួន​ឯង​ដើម្បី​ឆ្លង​ផុត​វា​ឲ្យ​បាន។

B. អត្រា​ហត់​នឿយ​ក្នុង​អារម្មណ៍​របស់​អ្នក​គឺ​១៖ អ្នក​ជ្រើស​យក​ផ្ទាំង​ទឹក​កក​ដែល​ជា​រូបភាព​ត្រជាក់​បំផុត​នៅ​ក្នុង​ផ្ទាំង​គំនូរ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដឹង​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួន​ថា យើង​កំពុង​ត្រូវ​ការ​ការ​សម្រាក។ អ្នក​កើត​មក គឺ​ចេះ​វិធី​ការពារ​ខ្លួន​បាន​យ៉ាង​ល្អ។ អ្នក​ដឹង​ពី​វិធី​ដើម្បី​បន្ថយ​ភាព​តានតឹង​របស់​ខ្លួន​ឯង។ អ្នក​ឲ្យ​តម្លៃ​សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន ដូច​នេះ​ស្ត្រេស​មិន​ងាយ​ឈ្លានពាន​អ្នក​បាន​ឡើយ។

C. អត្រា​ហត់​នឿយ​ក្នុង​អារម្មណ៍​របស់​អ្នក​គឺ៣៖ បើ​សិន​ជា​អ្នក​ត្រូវ​បាន​ទាក់ទាញ​ដោយ​ផ្ទាំង​ពណ៌​ក្រហម​នោះ​មាន​ន័យ​ថា អ្នក​ងាយ​រង​ការ​ជះ​ឥទ្ធិពល​ពី​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន។ ទោះ​បី​ជា​នៅ​ក្នុង​របស់​អ្នក​មិន​សូវ​ហត់​ខ្លាំង​ក្ដី តែ​បើ​មាន​អ្នក​ណា​ម្នាក់​បង្ហាញ​ពី​ភាព​តានតឹង​នោះ នោះ​អ្នក​ក៏​មាន​អារម្មណ៍​ហត់​ដូច​គេ​ដែរ។ យ៉ាងណាក្ដី អ្នក​នៅ​តែ​ជា​មនុស្ស​មាន​គំនិត​វិជ្ជមាន ហើយ​សប្បាយ​ច្រើន​ជាង​មិន​សប្បាយ។ ឲ្យ​តែ​នៅ​ក្បែរ​មនុស្ស​ដែល​អ្នក​ចូលចិត្ត នោះ​អ្នក​នឹង​បាន​ធូរ​ស្រាល​វិញ​ភ្លាម៕

ចុចអាន៖

ប្រភព៖ zalo ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម