ត្រីខកំប៉ុង​នាំចូលពីចិន ២​ រកឃើញមាន​ដង្កូវងាប់​ក្នុង​នោះ​

  • 2018-04-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រី​ខ​កំប៉ុង​ចំនួន ២ ប្រភេទ​ដែល​នាំចូល​ពី​ប្រទេស​ចិន ត្រូវ​បាន​គេ​ប្រមូល​យក​ទៅ​វិញ បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ផ្ទុក​ដង្កូវ​ងាប់​នៅ​ក្នុង​នោះ។

យោងតាមក្រសួង​សុខាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យដឹង​ថា​ ត្រីខ​កំប៉ុង​ទាំង ២ ម៉ាក​ខាង​លើ ត្រូវបាន​ត្រួតពិនិត្យ​ហើយរកឃើញថា ពួក​វា​មាន​ផ្ទុក​សត្វ​ដង្កូវ​ងាប់ (ប្រភេទ Nematode) មែន​ ក្រោយ​ពី​មាន​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook។

អគ្គនាយក​ក្រសួង​សុខាភិបាលម៉ាឡេស៊ី លោក​វេជ្ជបណ្ឌិត Noor Hisham Abdullah បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ផ្នែក​សុវត្ថិភាព និង​គុណភាព​ចំណី​អាហារ បាន​ធ្វើ​ការ​វិភាគ​លើ​ត្រី​ខ​កំប៉ុង ម៉ាក TL Tan Lung និង TLC ហើយ​បាន​រក​ឃើញ​ថា ពួកវា​មិន​បាន​គោរព​តាម​ច្បាប់​ចំណីអាហារ Food Act 1983 ឡើយ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ចំណី​អាហារ របស់​ប្រទេស​ឥណ្ឌូនេស៊ី ក៏​បានរកឃើញ​ និង​ធ្វើការ​​ណែនាំ​ដូចគ្នា ឲ្យ​ប្រមូល​ត្រីខ​កំប៉ុង​មក​វិញ​ផង​ដែរ បន្ទាប់​ពី​រក​ឃើញ​ដង្កូវ​ងាប់​នៅ​ក្នុង​នោះ កាល​ពី​ដើម​ខែ​កន្លង​ទៅ​នេះ៕

ចុចអាន៖ត្រឹម​តែ​ឆ្ពុង​​​ដោយ​ប្រើ​គ្រឿង​ផ្សំ​៣​មុខ​នេះ អាច​បាន​ស្បែក​មុខ​ស​ស្អាត ម៉ត់​រលោង​ និង​បាត់​មុន

ប្រភព៖ sabaynews អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម