ប្លែក​មាត់​ម្ដង! មក​រៀន​ធ្វើ​ទឹក​តែ​បៃតង​ដាក់​ចាហួយ​​​ទន់ៗ (វីដេអូ)

  • 2018-04-21 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​តែ​ញ៉ាំ​តែ​បៃតង​ដាក់​ទឹក​ដោះ​ស្រស់ ឬ​ទឹក​ដោះ​ខាប់​ហើយ​ដាក់​ទឹក​កក​ត្រជាក់ៗ តែ​ថ្ងៃ​នេះ យើង​មក​មើល​វិធី​ធ្វើ​ទឹក​តែ​បៃតង​ដដែល គ្រាន់​តែ​បន្ថែម​ចាហួយ​ធ្វើ​ពី​តែ​បៃតង​វិញ​ម្ដង។

វិធី​ធ្វើ

-ដាំ​ទឹក​១​លីត្រ​ឱ្យ​ពុះ ហើយ​ចាក់​តែ​បៃតង​៣​ខាំ​ចូល កូរ​ឱ្យ​សព្វ​៥​នាទី​សឹម​លើក​ចុះ

-ដួស​ទឹក​តែ​បៃ​តង​៣​វែក​ចេញ ទុក​សម្រាប់​ធ្វើ​ចាហួយ​ពេល​ក្រោយ​

-តែ​បៃ​តង​ដែល​នៅ​សល់ ចាក់​ស្ករ​ស និង​ទឹក​ដោះ​គោ​ស្រស់​ចូល ហើយ​យក​ទៅ​ក្លាសេ​ក្នុង​ទូរ​ទឹក​កក​២​ម៉ោង​ចោល

-សម្រាប់​ការ​ធ្វើ​ចាហួយ​វិញ យក​ទឹក​តែ​បៃតង​ដែល​ដួស​ទុក​អម្បាញ់​មិញ​មក​រម្ងាស់​លើ​ចង្ក្រាន ហើយ​ចាក់​ម្សៅ​ ចាហួយ​ និង​ស្ករ​ស​ចូល​កូរ​ឱ្យ​ពុះ​សព្វ សឹម​ចាក់​យក​ទៅ​ក្លាសេ​ឱ្យ​ឡើង​រឹង​។​ បន្ទាប់​មក​ យក​វា​មក​កាត់​ដុំៗសម្រាប់​ដាក់​ចូល​តែបៃតង​ជា​ការ​ស្រេច៕

ចុចអាន៖ ភេសជ្ជៈ​ក្រឡុក​ ៤​មុខ ​សម្រាប់​រដូវ​ក្តៅ ​ងាយ​ស្រួល​អាច​ធ្វើ​នៅ​ផ្ទះ​ខ្លួនឯង​បាន

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម