សញ្ញា​ទាំង ៨ បង្ហាញ​ពី​ការ​ចង់​ចាកចេញ​របស់​បុរស បើ​ឃើញ​ហើយ​ឲ្យ​គេ​ទៅ​ចុះ

  • 2018-04-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​នៅ​ស្រលាញ់ អ្វី​ៗ​គឺ​ល្អ​ទាំងអស់ តែ​ក្រោយ​ពេល​អស់​ចិត្ត​ហើយ​ប្រុស​ៗ​នឹង​ចាប់ផ្ដើម​បង្ហាញ​ទង្វើ​ទាំង​នេះ​ដាក់​អ្នក​ជា​មិន​ខាន។ បើ​ឃើញ​សញ្ញា​ទាំង​នេះ​ហើយ​ឲ្យ​គេ​ទៅ​ចុះ មិន​បាច់​ព្យាយាម​ធ្វើ​អ្វី​ទៀត​ទេ ព្រោះ​វា​នៅតែ​គ្មាន​ន័យ​សម្រាប់​អ្នក​ចង់​ចេញ៖

១.ចេះ​និយាយ​កុហក​អ្នក៖ ទោះ​ជា​គ្មាន​បញ្ហា​អ្វី​ធំដុំ ក៏​គាត់​មិន​និយាយ​ពាក្យ​ពិត​ជាមួយ​អ្នក​ដែរ ព្រោះ​ចង់​ឲ្យ​អ្នក​ឆាប់​អស់​ចិត្ត ដើម្បី​ចាកចេញ។

២.និយាយ​ជាមួយ​អ្នក​ដោយ​ពាក្យ​កំបុត​ៗ៖ មនុស្ស​ប្រុស​អស់​ចិត្ត​តែង​ប្រើ​សម្ដី​បែបនេះ​ជាមួយ​ដៃគូ ព្រោះ​គេ​មិន​ចង់​និយាយ​ជាមួយ​ប៉ុន្មាន​ឡើយ។

៣.គាត់​ជៀសវាង​និយាយ​រឿង​អនាគត​ជាមួយ​អ្នក៖ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​គាត់​មិន​បាន​ទុក​អ្នក​ជា​គូ​អនាគត​ទេ ហើយ​រឿងរ៉ាវ​ផ្សេង​ៗ​ទាក់ទង​នឹង​ការងារ ក៏​ដូចជា​បញ្ហា​ស្មុគស្មាញ​លែង​ប្រាប់​អ្នក​ឲ្យ​ដឹង​តែម្ដង។

៤.អ្នក​គ្មាន​ចំណែក​ក្នុង​ជីវិត​គាត់៖ គាត់​ចាប់ផ្ដើម​ធ្វើ​អ្វី​ដោយ​មិន​បាន​គិត ឬ​ទុក​អ្នក​ជា​ចំណែក​មួយ​ក្នុង​ជីវិត​គាត់​ឡើយ ហើយ​បែរជា​មិត្តភ័ក្ដិ ឬ​មនុស្ស​ផ្សេង​ទៅ​វិញ​ដែល​គាត់​ព្រួយបារម្ភ។

៥.លែង​ចាប់អារម្មណ៍​នឹង​អ្នក៖ ពី​មុន​នៅ​ពេល​អ្នក​ស្លៀកពាក់ និង​តុបតែង​មុខ​ស្អាត មិន​ស្អាត​យ៉ាង​ណា​គាត់​ប្រាប់​ជានិច្ច។ តែ​បើ​សង្កេត​ឃើញ​ថា​រាល់​សកម្មភាព​អ្នក គាត់​លែង​ខ្វល់ លែង​និយាយ​អ្វី​ហើយ នោះ​ជា​សញ្ញា​អស់​ចិត្ត​គ្មាន​ស្ដាយស្រណោះ​សោះ។

៦.មិន​ចង់​នៅ​ជិត​អ្នក៖ ធ្លាប់​តែ​កៅអី​មួយ​អង្គុយ​គ្នា​ពីរ​នាក់ ឬ​កន្លង​មក​ធ្លាប់តែ​ស្និទ្ធស្នាល​គ្នា បែរជា​ឃើញ​អ្នក​គាត់​ទៅ​អង្គុយ​កន្លែង​ផ្សេង ពេល​អ្នក​ទៅ​ជិត គាត់​នឹង​ក្រោក​ទៅ​កន្លែង​ផ្សេង​ទៀត។ ព្រោះ​មិន​ចង់​នៅ​ជិត។

៧.លែង​នាំ​អ្នក​ទៅ​ជួប​គ្រួសារ​គាត់៖ ពី​មុន​អ្នក​ធ្លាប់​តែ​ជា​ភាគី​បដិសេធ​មិន​ចង់​ទៅ​លេង​គ្រួសារ​ខាង​គាត់ តែ​ឥឡូវ​ទោះ​ជា​អ្នក​សុំ​ទៅ ក៏​មិន​នាំ​ទៅ​ជួប​ដែរ។

៨.ឈប់​ថែរក្សា៖ ការ​មើលថែ​ទាំ បែរ​ជា​គ្មាន​ទោះ​ជា​អ្នក​ឈឺ​ជា​យ៉ាង​ម៉េច​ក៏​មិន​ខ្វល់ និយាយ​រួម​គាត់​បោះបង់​អ្នក​ចោល ដោយ​មិន​គិត​ពី​គ្រា​កន្លង។ នោះ​ហើយ​ជា​ភស្តុតាង ដូច្នេះ​អ្នក​គួរតែ​ដោះលែង​គាត់​តែ​ម្ដង​ទៅ៕

ចុចអាន៖ទម្លាប់​មិន​ល្អ ៥​របស់​ស្រី​ៗក្នុង​រឿង​ស្នេហា ដែល​ធ្វើ​ឲ្យ​​ដៃ​គូ​ធុញ ចង់​​​តែ​ដាច់​គ្នា​ម្ដង​ៗ

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម