តិចនិក​ថត​រូប​ឲ្យ​ឃើញ​សក់​ស្អាត​ទោះ​​បែក​ញើស​ជោក ក្រោម​ថ្ងៃ​​ក្ដៅ​ហែង​ក៏ដោយ

  • 2018-04-19 03:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខែ​ក្ដៅ​អីចឹង​ ស្រីៗ មិនសូវ​ចង់​ចេញ​ដើរ​លេង​ឆ្ងាយ​ ឬ​ទៅ​កន្លែង​ដែល​គ្មាន​ម៉ាស៊ីន​ត្រជាក់​ទេ​ព្រោះ​ពិបាក​សព្វមុខ មិន​ថា​ការ​ស្លៀកពាក់ ផាត់​មុខ ឬ​ធ្វើ​សក់​ឲ្យ​ស្អាត​ឡើយ​​ ហើយ​នឹង​ខូច​អារម្មណ៍​ខ្លាំង​ពេល​ថតរូប​ចេញ​មក​មិន​ស្អាត​ ព្រោះ​សម័យ​នេះ​​ទៅ​ណា​មក​ណា​មិន​បាន​ថត​រូប​ទុក​ដូច​អត់​បាន​ទៅ​ដល់​អីចឹង​ដែរ​។ មុខ​មាត់​មិន​សូវ​ស្អាត​ក្នុង​រូប​ អាច​ Edit បាន តែ​សក់​វិញ​មិន​ងាយកែកុន​ទេ ហើយ​នេះ​ជា​អ្វី​ដែល​ស្ត្រី​ប្រយ័ត្ន​បំផុត​ពេល​ថតរូប​ម្តង​ៗ។​​

បញ្ចប់​កង្វល់​រឿង​សក់​មិន​ស្អាត​រាល់​ពេល​ថត​រូប ដោយ​​តិចនិក​ងាយ​ៗ​ដូច​ខាង​ក្រោម​​៖

១. សក់​ត្រូវ​តែ​មើល​ទៅ​មាន​សុខភាព​ល្អ​ អីចឹង​កែខៃ​​តែ​បន្តិច​មើល​ឃើញ​ស្អាត​បាត់។​ បញ្ហា​ធំ​បំផុត​​របស់​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​​លេង​ម៉ូដ​សក់​ គឺ​ សក់​ប្រែ​ជា​ស្រួយ​ បែក​ចុង និង​សំពោង ដោយ​សារ​កម្ដៅ​ម៉ាស៊ីន​កិប​ និង​កៀប​សក់​ ហើយ​នៅ​ខែ​ក្ដៅ​ប៉ះ​ដី​ហុយ​ច្រើន​ផង​នោះ ចាំ​បាច់​ត្រូវ​តែ​ប្រើ​ក្រែម​បន្ទន់​សក់​រាល់​ពេល​កក់​សក់​ទើប​អាច​ជួយ​បាន។​​​

ដំណោះ​ស្រាយ​ជួយ​សក់​ដែល​ខូច​ឲ្យ​ប្រែ​មក​ជា​មាន​សុខភាព​ល្អ​យ៉ាង​ឆាប់​រហ័ស​ ហើយ​​ស្អាត​ជាប្រចាំ​នោះ គឺ សាប៊ូ និង​ក្រេម​បន្ទន់​សក់ Dove Intense Repair ដែល​មាន​រូបមន្ត Viber Active និងMicro sheet 100% អាច​ចូល​ជ្រៅ​ទៅ​ចិញ្ចឹម​សក់​តាំង​ពី​គល់​រហូត​ដល់​ចុង ដែល​នេះ​ជា​រូមមន្ត​មាន​នៅ​ក្នុង​ Dove តែ​មួយ​​គត់​។

​២. គួរ​​កិប​សក់​​ឲ្យ​រៀង​ប៉ោង​​ក្រាស ហើយ​​ក្រង​​ពី​មុន​យក​ម៉ូដ​បន្តិច ព្រោះ​ថា​ពេល​ក្ដៅ​ស្អុះ​បែក​ញើស​ខ្លាំង សក់​មើល​ទៅ​កាន់​តែ​ជាប់​ក្បាល​ពិសេស​គឺ​សក់​ខាងមុខ ​ពេល​ខ្លះ​ថត​រូប​ទៅ ចំ​ជ្រុង​ខុស​ទៀត មើល​ទៅ ដូច​គ្មាន​សក់​អីចឹង​។

៣. គួរ​បួង​ ឬ​លើក​សក់​មុខ​ ហើយ​ទម្លាក់​សក់​ក្រោយ​ ធានា​ម៉ា​ស្រួលខ្លួន ចង់​​ក្តៅ​​បែក​​ញើស​ម៉េច​​ក៏​នៅ​តែ មើលទៅឃើញ​ស្អាត​​

៤. ​គួរ​ទាញ​វែក​ចំហៀង សក់​នឹង​ឃើញ​ម៉ូដ​ស្អាត​បែ​បសុភាពនារី​

៥. បើ​បែក​ញើស​ខ្លាំង​គួរ​ វែកសក់​មុខ​ដាក់​នៅ​គុម្ព​ត្រចៀត ឲ្យ​ស្រលះ​ខាង​មុខ តែ​គួរ​ទម្លាក់​សក់​ក្រោម បើសក់​​អ្នក​ស្អាត​​មាន​ទម្ងន់​ នឹង​មើលទៅ​ឃើញស្អាត​បែបសម្រស់ធម្មជាតិ​តែ​ម្តង​

៦.​ ពេល​ខ្លះ​ទម្លាក់​សក់​ទៅ​ក្រោយ​មិន​ងាយ​ជួយ​ឲ្យ​រូប​ថត​ចេញ​មក​ឃើញ​ស្អាត​ឡើយ ដូច្នេះ​ពេល​ថតរូប​គួរ​ទាញ​សក់​ចេញ​មក​លើ​​ស្មាន​​ម្ខាង​ឲ្យ​ចំ​ជ្រុង​ថតរូប ឬ​ទាំង​សង​ខាងក៏​បាន​

៧​.​បើ​ធម្មតា​សក់​អ្នក​ស្ដើង​ ក្រៅ​ពី​កិប​ឲ្យ​​មើើល​​ទៅ​ឃើញ​ក្រាស​ អ្នក​គួរ​ពាក់​បូ​ផ្កា​មាន​ទំហំ​ល្មម​សមរម្យ​ កុំ​ឲ្យ​ធំ​ពេក​​ នេះ​អាច​ជាម៉ូដស្អាត​ប្លែកភ្នែក​ម្យ៉ាង​ ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​​គួរ​ឲ្យ​ស្រលាញ់​

កុំ​​ភ្លេច​សាក​អនុវត្ត​តាម​ណា៎ ធានា​ថាមិនខកបំណង​ឡើយ៕

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម