បរាជ័យ​មិន​គួរ​ឲ្យ​ខ្លាច​ដូច​ការ​បាក់​ទឹក​ចិត្ត​ទេ​ រៀន​ពី​កំហុស​ខ្លួនឯង​តាម​ ៣​​ចំណុច​នេះវិញ

  • 2018-04-11 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាំង​ពី​កើត​មក​រហូត​ដឹង​ក្តី ​នរណា​ខ្លះ​ដែល​ថា​មិន​ធ្លាប់ធ្វើ​ខុស? មិន​ថា​ជា​កំហុស​តូចតាច ​ឬ​កំហុស​ធំដុំ​ វា​សុទ្ធ​តែ​បន្សល់​ទុក​នូវ​អ្វី​ម្យ៉ាង​ដែល​ជា​មេរៀន​សម្រាប់ដំណើរ​ជីវិត​យើង​នៅ​ពេល​ក្រោយ​ជាក់ជា​មិន​ខាន។

រូបតំណាង

​ដូច្នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ទេ​បើ​អ្នក​បរាជ័យ ​ជា​រឿង​ធម្មតា​ក្នុង​ជីវិត​ដែល​មនុស្ស​មិន​អាច​ជៀស​ផុត​បាន។ មក​រៀនពីកំហុសខ្លួនឯងតាមរយៈហេតុផលទាំង ៣​ខាងក្រោម​នេះ​វិញ៖

១. បរាជ័យ​ជា​មេរៀន៖ មិន​បាន​ន័យ​ថា​ឲ្យ​អ្នក​ព្យាយាម​បង្កើត​ភាព​បរាជ័យ​ឲ្យ​ខ្លួនឯង ​ដើម្បី​ទទួល​បាន​មេរៀន​ថ្មី​ទេ ​តែ​អ្នក​ក៏​មិន​អាច​ទាយ​ដឹង​ពី​ផ្លូវ​ជីវិត​នៅ​ខាង​មុខ​ដូច​គ្នា ​ដូច្នេះ​អ្វី​ គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​ឡើង​បាន​ដោយ​គ្មាន​ការ​ព្រាង​ទុក។ ទោះ​អ្នក​បាន​ប្រាកដប្រជា​ជាមួយ​ជម្រើស​ខ្លួន​ឯង ​ក៏​មិន​ប្រាកដ​ថា​វា​នឹង​ជោគជ័យ​ទាំង​ស្រុង​ដែរ ​តួ​យ៉ាង​បើ​ពិត​ជា​ថ្លោះធ្លោយ​ត្រង់​ណា​មែន​ នោះ​ហើយ​ជា​ពេល​ដែល​អ្នក​ត្រូវ​រៀន​ពី​កំហុស​ឆ្គង​ដែល​បណ្តាល​ឲ្យ​រឿង​បែប​នោះ​កើតឡើង។

រូបតំណាង

២. មនុស្ស​ជោគជ័យ​ធ្លាប់​ដើរ​ផ្លូវ​ខុស​ច្រើន​ជាង​ផ្លូវ​ត្រូវ៖ ពាក្យ​ចាស់​ពោលថា​បើ​មិន​ឃើញ​ខុស​ក៏​មិន​ឃើញ​ត្រូវ ​វា​ច្បាស់​ណាស់​បើ​អ្នក​មិន​ធ្លាប់​ធ្វើ​ខុស​ផង ​ធ្វើ​ម្តេច​នឹង​ដឹង​ថា​ធ្វើ​ត្រូវ​ដោយ​របៀប​ណា? មុន​នឹង​ក្លាយ​ជា​បុគ្គល​ដែល​ជោគជ័យ ​គេ​ធ្លាប់​បាន​ភ្លក់​រសជាតិ​នៃ​ភាព​បរាជ័យ​មិន​តិច​ទេ ​នោះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ដឹង​ពី​គន្លឹះ​ក្នុង​ការ​ទប់ទល់ ​និង​សម្លឹង​ធ្លុះ​ទៅ​កាន់​ស្ថានភាព​នានា​ផ្សេង​ទៀត​ដែល​ពួក​គេ​ជួប​ប្រទះ។

៣. កុំ​មាន​ការ​ភិតភ័យ៖ ដូច​និយាយ​ពី​ខាង​ដើម ​វា​គ្មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ​ទេ ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មិន​អាច​ជៀស​ពី​ការ​សាង​កំហុស​បាន។ គួរ​កុំ​មាន​ការ​ភ័យ​ខ្លាច​អី ​ពេល​ខ្លះ​ជីវិត​យើង​ហាក់​ដូច​ជា​ដំណើរ​ផ្សង​ព្រេង​ដែរ​ ឆ្លង​ផុត​ពី​ព្យុះ​មួយ​ត្រូវ​​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ព្យុះ​មួយ​ដែល​នៅ​ខាង​មុខ​ត​ទៀត ​បរាជ័យ​នៅ​ថ្ងៃ​នេះ​ជា​អ្វី​ដែល​បង្រៀន​អ្នក​ឲ្យ​កាន់​តែ​រឹង​មាំ​នៅ​ថ្ងៃ​ស្អែក៕

ចុចអាន៖ហេតុផល​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​ ​លែង​ចង់​ខ្វល់​ខ្វាយការ​គិត​អ្នក​ដទៃ

ប្រភព៖ ideapod ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា