ស្រី​ៗ បើ​សង្កេត​ឃើញ​ខ្លួនឯង​មាន​អាការៈ​ផ្លាស់ប្ដូរ ៧នេះ ក្នុង​វ័យ ៣០ កុំ​ភ័យ ព្រោះ​ជួប​គ្រប់គ្នា

  • 2018-04-10 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​មក​ដល់​វ័យ​ប៉ុណ្ណោះ​ហើយ មនុស្ស​ស្រី​តែងតែ​មាន​ការផ្លាស់ប្ដូរ​ច្រើន​ផ្នែក​រាងកាយ ទាំង​សុខភាព និង​សម្រស់​ គឺ​វិវត្តន៍​ទៅ​មុខ​មិន​ឈប់​ឡើយ។ នេះ​ជា​បញ្ហា​ទាំង ៧ ដែល​មនុស្ស​ស្រី​វ័យ ៣០ ឆ្នាំ​ជួប៖

១.ស្នាម​ជ្រួញ​លេចឡើង

បើ​យោង​តាម​វេជ្ជបណ្ឌិត Robin Ashinoff អ្នក​ឯកទេស​ខាង​សើស្បែក​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Hackensack សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា​នៅ​អាយុ ៣០ ឆ្នាំ​ស្នាម​ជ្រួញ​ដែល​ជា​សត្រូវ​ធំ​បំផុត​របស់​មនុស្ស​ស្រី​ ចាប់ផ្ដើម​ឃើញ​ច្រើន​ឡើង​ៗ​ហើយ​។ នោះ​គឺ​ដោយសារ​ការ​ប៉ះពាល់​នឹង​កម្ដៅ​ព្រះអាទិត្យ​ច្រើន ធ្វើឲ្យ​ស្បែក​កាន់​តែ​មាន​បញ្ហា មិនមែន​ដូច​ក្រុម​ក្មេង​ដែល​មាន​ការ​លូតលាស់។

រូបតំណាង

**២.ទម្ងន់​ឡើង​មិន​ចុះ**

នៅ​ពេល​ដែល​អ្នក​មាន​អាយុ ៣០ ឆ្នាំ ប្រព័ន្ធ​រំលាយ​អាហារ​នៅ​ក្នុង​រាងកាយ​របស់​អ្នក​ចាប់ផ្ដើម​ថយ​ចុះ ធ្វើឲ្យ​កង្វះ​ការ​គ្រប់គ្រង​តុល្យភាព​រាងកាយ បូករួម​នឹង​ការ​ បរិភោគ​បន្លែ​បៃតង​បាន​តិច ទើប​ធ្វើឲ្យ​ស្រទាប់​ជាតិ​ខ្លាញ់​កើន​ឡើង​ច្រើន​ហើយ​ក្រាស់​នៅ​ក្រោម​ស្បែក​ពោះ ជាពិសេស​គូទ និង​ភ្លៅ។

៣.មាន​អារម្មណ៍​ថា មាន​ជំងឺ​បាក់​ទឹកចិត្ត​ខ្ពស់

ការ​សិក្សា​មួយ​កាលពី​ឆ្នាំ ២០១០ បាន​រក​ឃើញ​ថា មនុស្ស​ដែល​មាន​អាយុ​ពី ៣០ ទៅ ៤០ ឆ្នាំ​ជាង ១៥% មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បាក់ទឹកចិត្ត។ លើស​ពី​នេះ​ទៀត​ដោយសារ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ធ្វើឲ្យ​អារម្មណ៍​របស់​ស្ត្រី​ប្រែ​ជា​ខុស​ធម្មតា ហើយ​ជួន​កាល​ឆាប់​ខឹង។ ហេតុផល គឺ​ភាពតានតឹង និង​ភាព​ហត់នឿយ​រវាង​ការងារ-គ្រួសារ។

៤.ជ្រុះ​សក់

រាល់ថ្ងៃ​ស្ត្រី​អាច​ជ្រុះ​សក់​ពី ៥០ ទៅ ១០០ សរសៃ ប៉ុន្តែ​នៅ​ពេល​មាន​វ័យ ៣០ ឆ្នាំ ចំនួន​នោះ​កាន់តែ​ច្រើន​ទៅ​ៗ។ ព្រោះ​ ដំណាក់​កាល​នៃ​ភាព​តានតឹង​ក្នុង​ជីវិត និង​ការ​រំលាយ​អាហារ​កាន់តែ​អាក្រក់​​ឡើង​ៗ ធ្វើឲ្យ​ពិបាក​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ។ លើស​ពី​នេះ​កង្វះ​ជាតិ​ដែក វីតាមីន D ក៏​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​សក់​ដែរ។

រូបតំណាង

៥.វដ្ដ​រដូវ​ប្រែប្រួល

ដោយសារ​អ័រម៉ូនអេស្ត្រូសែន និង​ប្រូហ្សេស្តេរ៉ូន​ថយ​ចុះ វដ្ដ​រដូវ​ក៏​ប្រែប្រួល​ដែរ។

៦.ការ​មាន​កូន​ថយ​ចុះ

ការ​មាន​កូន​ចាប់ផ្ដើម​ធ្លាក់​ចុះ​ក្នុង​វ័យ ៣០ ឆ្នាំ ជាពិសេស​នៅ​ពេល​អ្នក​មាន​អាយុ​លើស​ពី ៣៥ ឆ្នាំ។ មុន​អាយុ ៣០ ឆ្នាំ​រាងកាយ​ស្ត្រី​អាច​បង្កើត​កូន​បាន​យ៉ាង​ល្អឥតខ្ចោះ ទារក​កើត​មក​មាន​សុខភាព​ល្អ។ ប៉ុន្តែ​បន្ទាប់ពី​អាយុ ៣០ ទៅ​ហើយ ជា​រឿយ​ៗ​ជួប​ប្រទះ​នឹង​បញ្ហា​សុខភាព រួម​ទាំង​ការ​រលូត​កូន។

រូបតំណាង

៧.ឆ្អឹង​ខ្សោយ

ឆ្អឹង​របស់​អ្នក​មាន​សុខភាព​ល្អ​បំផុត​នៅ​ពេល​អ្នក​ឈាន​ដល់​អាយុ ២០ ឆ្នាំ។ ប៉ុន្តែ​ក្រោយ​ពី​នោះ ១០ ឆ្នាំ​ទៀត សន្លាក់​ឆ្អឹង​នឹង​បង្ហាញ​សញ្ញា​នៃ​ភាព​ចាស់​ដូចជា​ពេល​ក្រោក​ឈរ ត្រូវ​ពត់​ពែន​ខ្លួន ឬ​ក្រោក​ឡើង​យក​ដៃ​ច្រត់ ជង្គង់៕

ចុចអាន៖គ្រាន់​តែ​​ផឹក​​ទឹកសោះ អាច​ជា​ជំងឺបាន​ដល់​ទៅ​ ១០​ មុខឯណោះ

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម