៥​ តិចនិក​ការពារ​សុដន់​កុំ​ឲ្យ​យា​ធ្លាក់​ ទោះ​ដល់​អាយុ​ច្រើន​មាន​កូន​ក៏​នៅ​តែ​មូល​ក្លំ​តឹង​ណែនដូច​នៅ​ក្រមុំ

  • 2018-03-28 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​យើង​កាល​នៅ​យុវវ័យ​មិន​ដែល​ខ្វល់​រឿង​បញ្ហា​ដើម​ទ្រូង​យារ​ធ្លាក់​អី​នោះ​ទេ​។​ តែ​ចូល​មក​ដល់​វ័យ​មាន​គ្រួសារ​មាន​កូន​ សម្រស់​ចាប់​ផ្ដើម​បាត់បង់​ ហើយ​​ដើម​ទ្រូង​ចាប់​ផ្ដើម​យារ​ធ្លាក់​ដូចគ្នា។​ ដើម​ទ្រូង​យារ​ធ្លាក់​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​បាត់​បង់​ភាព​ជឿជាក់​ខ្លាំង​ តែ​ពូក​នាង​អាច​បង្ការ​មិន​ឲ្យ​មាន​រឿង​នេះ​បាន​ដោយ​ចាប់​ផ្ដើម​អនុវត្ត​ ៥​ វិធី​នេះ​ពី​ឥឡូវ​ទៅ៖​

១.​ ពាក់​អាវ​ទ្រនាប់​ឲ្យ​ត្រូវ​ទំហំ

វា​ជា​រឿង​ចាំ​បាច់​ណាស់​ដែល​ត្រូវ​ពាក់​អាវ​ទ្រនាប់​ឲ្យ​ត្រូវ​នឹង​ទំហំ​ដើម​ទ្រូង​ ជៀសវាង​អាវ​ធំ​ ឬ​តូច​ពេក​ដែល​ធ្វើ​ឲ្យ​ខូច​ទំហំ​ដើម​ទ្រូង។​ បើ​ចំពោះ​អ្នក​ហាត់​ប្រាណ​គូរ​ណាស់​តែ​ប្រើ​អាវ​ទ្រនាប់​សម្រាប់​ហាត់​ប្រាណ។​

២.​ លាប​ក្រែម​ Moisturizer​

ប្រើ​ក្រែម​ Moisturizer​ លាប​លើ​ដើម​ទ្រូង​ដើម្បី​បាន​ស្បែក​បរិវេណ​នោះ​តឹង​ម៉ត់​ល្អ​ និង​ការពារ​យារ​ធ្លាក់។​

៣.​ ម៉ាស្សា​ដើម​ទ្រូង​

ម៉ាស្សា​ដើម​ទ្រូង​របស់​អ្នក​ជា​មួយ​នឹង​ប្រេង​ដូង​ ធ្វើ​ឲ្យ​សរសៃ​ឈាម​មាន​ចរាចរ​ល្អ​ ធ្វើ​ឲ្យ​ដើម​ទ្រូង​ពើង​ឡើង​មិន​ងាយ​យារ​ធ្លាក់។​

៤.​ ប្រើ​ជេល​បន្ទាល​កន្ទុយ​ក្រពើ​

ជេល​បន្ទាល​កន្ទុយ​ក្រពើ​ជួយ​ឲ្យ​ដើម​ទ្រូង​រក្សា​រូបរាង​បាន​ល្អ​ ហើយ​ស្បែក​បរិវេណ​នោះ​តឹង​ណែន​ និង​មាន​សភាព​ទន់​តែ​​មិន​យារ។​

៥.​ ហាត់​ Yoga

ហាត់​ Yoga ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​រាង​ស្អាត​នោះ​ទេ​ តែ​ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​ដើម​ទ្រូង​ស្អាត​ ព្រោះ​ក្បាច់​ហាត់​ខ្លះ​ជួយ​បង្ហាប់​ដើម​ទ្រូង​ឲ្យ​មូល​ក្លំ​ តឹង​ណែន។​

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ចុចអាន៖[ហាត់​ប្រាណ​ងាយ​ៗ​លើ​ពូក​ តែ​៣​នាទី​មុន​ចូល​គេង​រាល់​យប់​ដើម្បីបាន​ជើង​តូច​ដូច​បំណង (វីដេអូ)(http://kanha.sabay.com.kh/article/1022302#utm_campaign=onpage)

ប្រភព៖ womenbeautyextra ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម