កូន​ប្រុស​ទី ២ ជា​ វណ្ណរិទ្ធ​​ កើតភ្លាម​ចេះ​ធ្វើ​មុខ​ Cute មិន​ចាញ់​អូន ហ្វេម​

  • 2018-03-23 04:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ហ្វេសប៊ុក​ លោក​ ជា​ វណ្ណារិទ្ធ​ផ្ទាល់​មុន​នេះ​បន្តិច​បាន​បង្ហោះ​រូប​សមាជិក​ថ្មី​របស់​លោក​ ឈ្មោះ​អូន​ Fair ។​ ដោយ​ក្តី​រីករាយ​លោក​ ជា​ វណ្ណារិទ្ធ​បាន​សរសេរ​រៀប​រាប់​ថា​ កូន​ប្រុស​ទី​ពីរ​នេះ​មាន​ឈ្មោះ​ពិត​ថា​ ជា​ ភិរក្ស​រិទ្ធ​ សម្រាល​ដោយ​ការ​វះ​កាត់​ នា​ថ្ងៃ​ សុក្រ​ ទី​ ២៣​ ខែ​មិនា​ វេលា​ម៉ោង​ ១០​ ព្រឹក​នេះ។​ ទារក​ទម្ងន់ ២​,៨៩គីឡូ​ សម្រាល​ប្រកប​ដោយ​សុខភាព​ល្អ​ទាំង​ម្ដាយ​ទាំង​កូន​ នៅ​សម្ភព​ចិត្រ្តា។​ កញ្ញា ​សូម​ចូល​រួម​អបអរ​សាទរ​ ក្នុង​ការ​ទទួល​បាន​សមាជិក​ថ្មី​ជា​មួយ​ក្រុម​គ្រួសារ​លោក​ ជា​ វណ្ណារិទ្ធ​ ដូចគ្នា។​

ចុចអាន៖ភ្ញាក់​ផ្អើល​ បើ​បាន​ដឹង​ទេពកោសល្យ​ពី​កំណើត​របស់​ ភិន សុដាលីស (វីដេអូ)

អត្ថបទ៖ Pencharm

រូបភាព៖ Facebook ជា​ វណ្ណរិទ្ធ​​

អត្ថបទពេញនិយម