ភ្ញាក់​ផ្អើល​ បើ​បាន​ដឹង​ទេពកោសល្យ​ពី​កំណើត​របស់​ ភិន សុដាលីស (វីដេអូ)

  • 2018-03-22 04:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី ​«Beat the Heat» ​ឬ ​«ពូកែ​ហឹរ​ប៉ុណ្ណា» ​អ្នក​នាង ​ភិន​ សុដាលីស ​បាន​ចូល​រួម​ធ្វើ​ជា​តារា​កិត្តិយស ​ដើម្បី​លេង​ក្នុង​ការ​ប្រកួត​ញ៉ាំ​មី​ហឹរ​ជាមួយ​ពិធីការនី​ដ៏​ស្រស់​ស្អាត​ គឺ​កញ្ញា ​ជីម មី។

ឆ្លៀត​ឱកាស​នោះ ​តួ​ឯក​ស្រី​ក្នុង​រឿង​ «មន្តស្នេហ៍​ លេខា» ​រូប​នេះ ​ក៏​បាន​រៀប​រាប់​ពី​ការ​មមាញឹក​មួយ​ចំនួន​ក្នុង​ការងារ​សិល្បៈ​ ព្រម​ទាំង​សុខ​ទុក្ខ​របស់​កូន​ស្រី​បណ្តូល​ចិត្ត​របស់​ខ្លួន​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​នោះ​ អ្នក​នាង​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ពិធីការនី​ដែល​សួរ​ថា​តើ​អ្វី​ដែល​ជា​ទេពកោសល្យ​ពី​កំណើត​របស់​នាង។ ដាលីស​ ក៏​បាន​ប្រាប់​ថា​ នាង​អាច​កាច់​ក​ ឬ​ពត់​ដៃ​ពត់​ជើង​ឲ្យ​លឺ​សម្លេង​បាន​គ្រប់​ពេល​ ម្តង​ហើយ​ម្តង​ទៀត ​តែ​ទេពកោសល្យ​មួយ​នេះ​នាង​ក៏​ធ្លាប់​ឃើញ​អ្នក​ផ្សេង​ៗ​ខ្លះ​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ៕ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖ពិត​ជា​ផ្អែមល្អែម! វីដេអូ​លោក​ជំទាវ ​ស្រី​ តូច​ចំណាន​និង​ស្វាមី​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​នៅ​កោះបាលី

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម