Yoona ស្អាត​វ៉ា​មុខ​កម្រង​តារា​ចិន​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​អាស៊ី

  • 2018-03-20 04:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​សិល្បការិនី​កូរ៉េ​តែ​មួយ​គត់​ដែល​មាន​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​អាស៊ី​លើក​ទី​១២ តារា​ចម្រៀង Yoona បាន​បង្ហាញ​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​របស់​ខ្លួន។

កាល​ពី​យប់​ថ្ងៃ​ទី​១៧​ខែ​មីនា​កន្លង​ទៅ​នេះ កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​អាស៊ី​លើក​ទី​១២​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ម៉ាកាវ​ប្រទេស​ចិន​ដោយ​ប្រមូល​ផ្ដុំ​ដោយ​តារា​ជា​ច្រើន។ ផាត់​មុខ​បែប​ធម្មជាតិ គួប​ផ្សំ​នឹង​រ៉ូប​ពណ៌​ស​វែង​អូស​ដី តារា​សម្ដែង និង​ចម្រៀង​កូរ៉េ Yoona បាន​ធ្វើ​ឲ្យ​គ្រប់​កាមេរ៉ា​ទាំង​អស់​បង្វិល​មក​រក​ខ្លួន ពេល​បង្ហាញ​មុខ​លើ​កម្រាល​ព្រំ​ក្រហម​នេះ។

បណ្ដាញ​ព័ត៌មាន Sina បាន​វាយ​តម្លៃ​ថា ក្នុង​ចំណោម​តារា​ទាំង​អស់​ដែល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នេះ Yoona គឺ​ជា​សិល្បករ​ដែល​ស្អាត​ជាង​គេ។ ក្រៅ​ពី​ស្រី​ស្អាត​មក​ពី​ផលិតកម្ម SM ក៏​មាន​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​ទៀត​ចូល​រួម​ផង​ដែរ​ក្នុង​កម្មវិធី​នេះ៕

Yoona
Chung Xu Hi
Carina Lau
Ruby Lin
ZhangYuKi
Kara Hui
Janice Man
Tang Li Hen
Wu Jing
Zhang Xian
Wong Cho Lam
Louis Koo

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម