លេច​មុខ​ចូល​រួម​កម្មវិធី​​ធំ​នៅ​អាមេរិក Bella ​លេង​​ម៉ូដ​​​​​មួយ​​ឈុត​ៗ​សិចស៊ី​កប់!

  • 2018-03-18 04:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​រយៈ​នេះ​គេ​ឃើញ​តែ​មុខ​ Bella ព្រោងព្រាត​ក្នុង​ឈុត​បុរាណ​ខណៈ​​រឿង​ភាគ​ថ្មី​របស់​នាង​កំពុង​ល្បី ប៉ុន្តែ​ថ្ងៃ​នេះ​យើង​មក​មើល​ហ្វេសិន​សម័យ​ទំនើប​ ដែល​នាង​​ទើប​តែ​ស្លៀក​ចូល​រួម​កម្មវិធី​នា​ពេល​ថ្មី​ៗ​នេះ​វិញ​ម្ដង។

ខណៈ​ដែល​ភាពយន្ត​ភាគ​រឿង "បុព្វេសន្និវាស" បាន​ទទួល​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ប្រទេស​ថៃ តួ​ឯក​ស្រី​ក្នុង​រឿង​នេះ គឺ Bella Ranee ក៏​បាន​​មាន​ឱកាស​ហោះ​ហើរ​ទៅ​កាន់​ទឹក​ដី​អាមេរិក ​ដើម្បី​​ចូល​រួម​ក្នុង​កម្មវិធី​មួយ​របស់​ប្រ៊េន​សម្លៀកបំពាក់​ល្បី Dior នៅ​ទីក្រុង Los Angeles។

មិន​ឲ្យ​ខូច​ឈ្មោះ ស្រី​ស្អាត​កូន​កាត់​អង់គ្លេស​រូប​នេះ បាន​បញ្ចេញ​នូវ​ម៉ូដ​សម្លៀក​បំពាក់​​ជា​ច្រើន​ឈុត ហើយ​មួយ​ឈុត​ៗ​មាន​ភាព​​​ពិសេស​ទាក់ទាញ​ និង​​សិចស៊ី​ មិន​​ចាញ់​តារា​ផ្សេង​ៗ​ក្នុង​កម្មវិធី​ឡើយ។ ទស្សនា​រូបភាព​ខ្លះ​ៗ​ដែល​បង្ហាញ​ពី​ម៉ូដ​សម្លៀក​បំពាក់​របស់​នាង​តាំង​ពី​ពេល​ចេញ​ដំណើរ រហូត​ទៅ​ដល់​ទឹក​ដី​អាមេរិក ខាង​ក្រោម​នេះ៖

ប្រភព៖ Kapook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម