បុរស​មាន​៧​ចំណុច​នេះ គឺ​ជា​រាជ​បុត្រ​ក្នុង​ក្ដី​ស្រមៃ​របស់​ស្រីៗ​គ្រប់​គ្នា​

  • 2018-03-16 02:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ភាគ​ច្រើន​សន្មត​ខុស​ថា ស្រី​ៗ​ចូលចិត្ត​ការ​យក​ចិត្ត​ទុក​ដាក់ យក​ចិត្ត ទិញ​សម្ភារៈ​ ទិញ​ផ្កាឬ​សរសេរ​របៀប​រ៉ូមែនទិក​ទៅ​កាន់​នាង វា​អាច​ត្រូវ ប៉ុន្តែ​តិច​តួច​ប៉ុណ្ណោះ! ស្រីៗ​​​មាន​អារម្មណ៍​មិន​សូវ​ខុស​ជាមួយ​ប្រុស​ៗ​ទេ។ ជា​ទូ​ទៅ នៅ​ពេល​យើង​ទទួល​បាន​អ្វី​មួយ​ងាយ​ស្រួល នោះ​ធម្មតា​យើង​មិន​សូវ​ត្រេកត្រអាល​ពេញ​ចិត្ត​ឡើយ។ មនុស្ស​ប្រុស​ក៏​ដូច​គ្នា ដំបូង​យើង​ចាប់អារម្មណ៍​ណាស់ ស្រាប់​តែ​គេ​មក​ស្រួល​ៗ​ពេក ហើយ​មក​រាល់​ថ្ងៃ ខល​មក​ដដែលៗ យើង​ចាប់​ផ្តើម​ចង់​ដក​ខ្លួន។

សិល្បៈ​នៃ​ការ​យក​បេះដូង​ស្រីៗ​ វា​មិន​ពិបាក​ទេ​ តែ​បាន​បេះដូង​នាង​រហូត​ទើប​ជា​រឿង​ពិបាក! ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ​មនុស្ស​ប្រុស​ដែល​​នារី​ស្រមៃ​ចង់​បាន៖

១-គ្រប់​យ៉ាង​លើស​នាង​

បុរស​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ស្រី​ៗ​គ្រប់​រូប​ស្រមៃ​ចង់​ជួប គឺ​អ្នក​ដែល​មាន​ភាព​ធ្ងន់​ជាង​នាង ទំាង​ចំណេះ​ រូប​រាង ស្ថានភាព​ហិរញ្ញវត្ថុ និង​ចិត្ត​ក៏​ធ្ងន់​ទៀត! បើ​យើង​ចង់​បាន​មនុស្ស​ស្រី​ម្នាក់​ដែល​ស្អាត​ពូកែ ហើយ​មាន​លុយ​ច្រើន ជា​កូន​អ្នក​មាន យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​ថា ហេតុ​អី​នាង​មក​ស្រលាញ់​យើង?

២-អារម្មណ៍​ការពារ

មនុស្ស​ស្រី​គ្រប់​គ្នា​ទន់​ចិត្ត​ចំពោះ​អ្នក​ដែល​នៅ​ខាង​នាង ​កាន់​ជើង​នាង ទោះ​តិច​តួច​ក៏​ដោយ ហើយ​នាង​អាច​អាង​គេ​បាន នៅ​ពេល​នាង​ដោះ​ស្រាយ​អ្វី​មិន​ចេញ។ អត់​អី​ទេ! មាន​ការ​អី​ខល​មក! ចាំ​ខ្ញុំ​ជួយ!... សម្តី​ទំាង​នេះ​ខ្លីៗ តែ​ស្រី​ៗ​ទន់​ចិត្ត​ដូច​បាយ​ម៉ាន​បាន!

៣-គ្រប់គ្រង​អារម្មណ៍​

មនុស្ស​ស្រី​ចូល​ចិត្ត​បុរស​សារភាព​ តែ​នាង​ឆ្កួត​ចិត្ត​នឹង​បុរស​ដែល​លាក់​បាំង​មនោសញ្ចេតនា​ហើយ​តាម​ធ្វើ​ល្អ​ជា​​សម្ងាត់​ចំពោះ​នាង! បុរស​ដែល​ឆ្លាត គេ​មាន​វិធីសាស្ត្រ​នេះ​ឱ្យ​ស្រីៗ​លង់​ទៅ​ណា​មិន​រួច។

៤-ការ​ណាត់​ជួប​នាង​ភ្លាម​ៗ​?

​វា​ពិត​ជា​សាមញ្ញ​ណាស់ គ្រប់​គ្នា​ដែល​ស្ថិត​ក្នុង​សេចក្តី​ស្រលាញ់ ចង់​ជួប​គ្នា ប៉ុន្តែ​កុំ​រហន់​ពេក ព្រោះ​នាង​អាច​ភ័យ អាច​មិន​ដឹង​រៀប​រយ​របៀប​ណា ចុះ​ម៉េច​មិន​ធ្វើ​វា​​ឱ្យ​ចៃដន្យ​ទៅ? គឺ​អារម្មណ៍​រំភើប​! បុរស​នៅ​​ក្នុង​ក្តី​ស្រមៃ​របស់​ស្រី​ៗ​​គឺ​អ្នក​ដែល​ចេះ Suprise​ធ្វើ​​ឱ្យ​នាង​​រំភើប ហើយ​ឆ្លាត​វាងវៃ មិន​ឱ្យ​នាង​មាន​សម្ពាធ​អ្វី​ទំាង​អស់!

ចុចអាន៖ អាថ៌កំបាំង៧​យ៉ាង​ក្លាយ​ជា​នារី​សិច​ស៊ី​ក្នុង​ភ្នែក​បុរស​

៥-ញញឹម

មនុស្ស​ប្រុស​ដែល​ពេញ​ដោយ​ស្នាម​ញញឹម ​ជា​ភាព​កក់ក្តៅ​ដែល​មនុស្ស​ស្រី​គ្រប់​គ្នា​ស្រមៃ​តំាង​ពី​នៅ​កុមារ! ញញឹម ញញឹម​ឡើង! កុំ​ភ្លេច​ណា៎ ញញឹម​ជានិច្ច វា​ជា​មន្ត​ស្នេហ៍!

៦-ចិត្ត​ទូលាយ​ចិត្ត​ធ្ងន់

មនុស្ស​ស្រី​ពេល​ខ្លះ​រញ៉េរញ៉ៃ​ក្នុង​រឿង​ស្នេហា! នាង​ជួនកាល​មើល​ទៅ​​ពេល​យើង​បះ​ដៃ​ទៅ​ នាង​ចង់​តែ​រត់! នាង​ត្រូវ​ការ​គេ​យល់​ចិត្ត ត្រូវ​ការ​គេ​អត់​ធន់ ហើយ​ត្រូវ​ការ​គេ​តាម​ទាន់​ជាន់​កែង​!បើ​អ្នក​ជា​ប្រភេទ​បុរស​ឆ្លាត​ដឹង​ ពី No Means Yes របស់​នាង អ្នក​នឹង​ជាប់​លំដាប់។

៧-ចរិត​ទាន់​សម័យ

មនុស្ស​ស្រី​ស្អប់​បំផុត​បុរស​ដែល​មើល​ងាយ​នាង​ថា បង្វិល​ចង្ក្រាន​មិន​ជុំ! នាង​ទន់​ចិត្ត តែ​ចំពោះ​មនុស្ស​ណា​ដែល​ទទួល​ស្គាល់​នាង ហើយ​ជួយ​ជ្រោម​ជ្រែង​នាង ព្រម​ទំាង​លើក​ចំណុច​ល្អ​ៗ​របស់​នាង​មក​បង្ហាញ​គេ​ឯង។ កុំ​យក​ទ្រឹស្តី​បុរាណ​មក​គ្រប​ដណ្តប់​លើ​នារី​សម័យ​នេះ ព្រោះ​គ្មាន​អ្នក​ណា​ព្រម​ប្រគល់​សេរីភាព​គេ​ទៅ​​ឱ្យ​បុរស​ប្រភេទ​អាត្មានិយម​នោះ​ទេ៕

ស្តាប់​ កញ្ញា​ ហ៊ិន ច័ន្ទ​និរ័ត្ន និយាយ​រឿង​នេះ នៅ​លើ​កម្មវិធី​ Soyo ដោយ​ឥត​គិត​ថ្លៃ!

➡ទាញ​យក​ម្មវិធី Soyo ឥឡូវ​នេះ​ដើម្បី​ទស្សនា​រឿង​ថ្មី​ៗ​ជា​ច្រើន​

ទាញ​យក​កម្ម​វិធី Soyo ដោយ​ឥត​គិត​ថ្លៃ​ឥឡូវ​នេះ​តាម​រយៈ៖

App Store: https://goo.gl/Fzx11s

Play Store: https://goo.gl/fgJbtB

អត្ថបទ៖ soyo

អត្ថបទពេញនិយម