គយគន់​សម្រស់ ស្រី​ស្រស់​ប្រុស​ស្អាត​ដាក់​ពាក្យ​ចូល​រៀន​សាលា​វិចិត្រសិល្បៈ​ចិន

  • 2018-03-02 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​សាលា​វិចិត្រ​សិល្បៈ​ប៉េកាំង សាលា​វិចិត្រ​សិល្បៈ​សៀងហៃ​ក៏​ទើប​តែ​ចាប់​ផ្ដើម​ការ​ប្រលង​ចួល​សម្រាប់​ឆ្នាំ​សិក្សា​២០១៨ ដែល​ប្រមូល​ផ្ដុំ​ដោយ​និស្សិត​ស្អាត​ៗ​ជា​ច្រើន។

កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​មុន​នេះ សាលា​វិចិត្រ​សិល្បៈ​ទីក្រុង​សៀងហៃ​បាន​ចាប់​ផ្ដើម​ទទួល​ពាក្យ​សម្រាប់​ឆ្នាំ​សិក្សា​២០១៨​ហើយ។ ដូច​រាល់​ឆ្នាំ​ដែរ នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មហាជន​ជា​ច្រើន​ព្រោះ ស្រី​ស្រស់​ប្រុស​ស្អាត​ជា​ច្រើន​នឹង​ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង ឬ​ផលិតករ​ចាប់​អារម្មណ៍​នៅ​ពេល​មក​ដាក់​ពាក្យ។ មិន​ខុស​ពី​ឆ្នាំ​មុន​ៗ នៅ​ក្នុង​ឆ្នាំ​នេះ ចំនួន​សិស្ស​ដាក់​ពាក្យ​ចូល​រៀន​មាន​ច្រើន​ដូច​ធម្មតា ហើយ​ចំពោះ​បញ្ហា​សម្រស់​វិញ ក៏​នៅ​តែ​ចម្រូងចម្រាស ព្រោះ​មាន​ខ្លះ​ស្អាត និង​ខ្លះ​ទៀត​មិន​ទាន់​ស្អាត។ គ្រប់​អ្នក​ដែល​មក​ដាក់​ពាក្យ​ទាំង​អស់​គឺ​តម្រូវ​ឲ្យ​ទុក​មុខ​ទទេ​ស្អាត មិន​ឲ្យ​មែន​ក្រែម​ម្សៅ​​បន្តិច​ណា​ទាំង​អស់។

សាលា​វិចិត្រ​សិល្បៈ​គឺ​ជា​សាលា​១​ក្នុង​ចំណោម​សាលា​សិល្បៈ​ធំ​ៗ​ទាំង​៥​នៅ​ចិន ដែល​រាល់​ឆ្នាំ​តែង​បណ្ដុះបណ្ដាល​និស្សិត​រាប់​ពាន់​នាក់។ តារា​ល្បី​ៗ​ដែល​ធ្លាប់​បញ្ចប់​ការសិក្សា​នៅ​សាលា​នេះ​មាន​ដូច​ជា Yang Yang, Dilraba និង Hu Ge ជា​ដើម៕

ចុចអាន៖ចូល​ឆ្នាំ​ថ្មី​ៗ អពមង្គល ៣​យ៉ាង​ហាម​ធ្វើ​ដាច់​ខាត ​បើ​ចង់​​​ឲ្យ​មាស​ប្រាក់​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម