៥ វិធី​ក្នុង​ការ​ទទួលទាន​អ្វី​ដែល​អ្នក​ចង់ ដោយ​មិន​បាច់​ភ័យ​រឿង​ឡើង​ទម្ងន់

  • 2018-02-28 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ចម្បង​របស់​មនុស្ស​ស្រី​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​គឺ ការ​ឡើង​ទម្ងន់ ដោយ​អ្នក​ខ្លះ​ឡើង​ហើយមិន​ស្រក​វិញ សូម្បី​តែ​មិន​សូវ​ហ៊ាន​ញ៉ាំ​អ្វី​ផង​នោះ។ ចំណែក​ស្រ្តី​មួយ​ចំនួន​ទៀត​ពេល​ធាត់​ហើយ ក្ដី​ប្រាថ្នា​តែ​មួយ​គត់​នោះ គឺ​កុំឲ្យ​គីឡូ​ឡើង​ទៅ​ទៀត​បាន​ហើយ។ កញ្ញា មាន​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់ ទោះ​ជា​ញ៉ាំ​អ្វី​ក៏​ដោយ ដែល​ខ្លួន​ចង់៖

១.ដាក់​ចាន​តូច​ៗ

ទោះ​ជា​ចូល​ញ៉ាំ​អាហារ​ប៊ូហ្វេ​ក៏​ដោយ អ្នក​ត្រូវ​ជ្រើសរើស​យក​ចាន​ណា​ដែល​តូច​ៗ​មក​ដាក់​អាហារ ដើម្បី​អាច​ញ៉ាំ​បាន​គ្រប់​មុខ។ មួយ​វិញ​ទៀត​ចាន​តូច​អាច​ឲ្យ​អ្នក​មើល​ឃើញ​ច្រើន និង​មាន​អារម្មណ៍​ឆាប់​ឆ្អែត ប៉ុន្តែ​បើ​អ្នក​ដាក់​ចាន​ធំ​វិញ គឺ​ប្រាកដ​ជា​ញ៉ាំ​បាន​ច្រើន ហើយ​មិន​ចេះ​ស្កប់​ទៀត។

រូបតំណាង

**២.ធ្វើឲ្យ​មាន​តុល្យភាព​ទាំង​អាហារ​សម្បូរ​ថាមពល និង​ភេសជ្ជៈ​មាន​សុខភាព​ល្អ**

បរិភោគ​នៅ​ក្នុង​កម្រិត​មធ្យម នូវ​ចំណី​អាហារ​ណា​ដែល​អាច​ផ្ដល់​ថាមពល​ដល់​រាងកាយ ដូចជា​អាហារ​ចៀន​សម្បូរ​ទៅ​ដោយ​កាឡូរី និង​បន្ថែម​ភេសជ្ជៈ​ណា​ដែល​ផ្ដល់​សុខភាព​វិញ​ដូចជា​ទឹក​សណ្ដែក និង​ទឹក​ផ្លែឈើ។

៣.ទំពា​យឺត​ៗ

វិធី​នេះ​មាន​អត្ថប្រយោជន៍​ជាក់ស្ដែង​ចំនួន ២៖ ទី ១ អ្នក​ប្រហែល​ជា​នឹង​មិន​ទទួល​ទាន​ចំណី​អាហារ​ច្រើន​ទេ ប្រសិនបើ​ចំណាយ​ពេល​យូរ ដើម្បី​បញ្ចប់​អ្វី​ដែល​មាន​រួច​ហើយ​នៅ​លើ​ចាន។ ទី ២ អ្នក​ពិត​ជា​អាច​ចំណាយ​ពេល​វេលា​យូរ ដើម្បី​ញ៉ាំ​អាហារ​ដែល​អ្នក​ពេញចិត្ត ដូចនេះ​គ្មាន​ពេល​ទៅ​ចាប់អារម្មណ៍​អាហារ​ផ្សេង។

៤.ផឹក​ឲ្យ​បាន​ត្រឹមត្រូវ

ជម្រើស​ល្អ​បំផុត​របស់​អ្នក​គឺ​នៅ​តែ​ជា​ទឹក​ធម្មតា​ដែល​គ្មាន​កាឡូរី។ ពេល​ទទួល​អាហារ​គួរតែ​មាន​កែវ​ទឹក​មួយ​នៅ​ក្បែរ​ខ្លួន ដើម្បី​អាច​ញ៉ាំ​បណ្ដើរ​ផឹក​បណ្ដើរ ទើប​ធ្វើឲ្យ​ឆាប់​ឆ្អែត។ បើ​ផឹក​ភេសជ្ជៈ​គ្មាន​ជាតិ​ផ្អែម តែ​បៃតង ឬ​តែ​អ៊ូឡុង​គឺ​ល្អ​បំផុត។

៥.ដើរ

ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​ទៅ​ទីតាំង​ច្រើន ក្នុង​មួយ​ថ្ងៃ អាច​ពិចារណា​ការ​ដើរ ឬ​ជិះកង់។ ព្រោះ​ការ​ ដើរ​យឺត​ៗ​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​រំលាយ​អាហារ។ អ្នក​ក៏​អាច​បង្កើត​ឱកាស​ចំណាយ​ថាមពល​ពេញ​មួយ​ថ្ងៃ​ដូចជា​ការ​ឡើង​ជណ្ដើរ​ជា​ជាង​ជិះ​ជណ្ដើរ ឬ​ការ​លេង​កីឡា និង gym ដើម្បី​ឲ្យ​រាងកាយ​មាន​ចលនា​រហូត៕

រូបតំណាង

ចុចអាន៖ញ៉ាំ​ដើម្បី​​ស្ល៊ីម! ​​​អាហារ ៣មុខ​ជួយ​ជំរុញ​ការ​​ដុត​​រំលាយ​ខ្លាញ់ និង​កាឡូរី​​​បាន​យ៉ាង​ល្អ

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម