ស្ត្រី​ខ្មែរ​១៥​រូប​ចូល​រួម​ប្រកួតសម្រស់​ ដើម្បី​ដណ្ដើម​ទឹក​ប្រាក់​៦​ម៉ឺន​ដុល្លារ​

  • 2018-02-27 05:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បេក្ខនារី​កម្ពុជា​១៥​រូប​នឹង​ត្រូវ​បាន​ជ្រើស​រើស​​បញ្ជូន​ទៅ​ប្រទេស​កូរ៉េ​ដើម្បី​ចូល​រួម​ការ​ប្រកួត​អន្តរជាតិ​​មួយ​មាន​ឈ្មោះ​ថា Queen Of The Spa ។​ បើ​យោង​តាម​លោកជំទាវ​បណ្ឌិត ហង្ស បូរី គណៈកម្មការ​មួយ​រូប​ក្នុង​ចំណោម​គណៈកម្មការ​ជា​ច្រើន​រូប​ទៀត​​នៃ​ការ​ប្រកួត​នេះ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​គ្រោង​នឹង​ធ្វើ​ការ​​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ថ្ងៃ​ទី៩ ដល់ ​ថ្ងៃ​ទី១៣ ខែ មេសា ឆ្នាំ ២០១៨។

​ប្រទេស​ដែល​នឹង​ត្រូវ​ចូល​រួម​ការ​​​ប្រកួត​នេះ​មាន ​ចិន តៃវ៉ាន់ កម្ពុជា និងកូរ៉េ​ខាង​ត្បូង។ ចំណែក​ការ​ជ្រើសរើស​ បេក្ខនារី មិន​ត្រឹម​តែ​ត្រូវ​មាន​រូប​សម្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​មាន​​កិរិយាមារយាទ​ល្អ​ផង​ដែរ។ ម៉្យាង​ទៀត​លក្ខណ្ឌនៃ​ការ​ចូល​រួម​គឺ​មិន​កំណត់​ថា​រៀបការ​ហើយ​ឬ​នៅ​លីវ​នោះ​ឡើយ​ គឺ​ចូលរួម​បាន​ ហើយ​អាយុ​​ចាប់​ពី​១៨ឆ្នាំ រហូត​ដល់​៣៥ឆ្នាំ។​

ជា​មួយ​គ្នា​នោះ​ដែរ ​បេក្ខនារី​អាច​មាន​ឱកាស​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ជា​ទឹក​ប្រាក់​រហូត​ដល់​ ៦​ម៉ឺន​ដុល្លារ​ ដោយ​​ពានរង្វាន់​ជើង​ឯកទទួល​បាន​ទឹក​ប្រាក់៦ម៉ឺន​ដុល្លារ និង​មកុដ​ពេជ្រ​មាន​តម្លៃ​ជាង​៣ម៉ឺន​ដុល្លារ។ លេខ​ទី២ ទទួល​បាន​ទឹក​ប្រាក់៣ម៉ឺន​ដុល្លារ។ លេខ៣ទទួល​បាន ១​ម៉ឹន​៥​ពាន់​ដុល្លារ និង លេខ​៤ ទទួល​បាន​ ​៥​ពាន់​ដុល្លារ។  បេក្ខនារីនឹង​បាន​យល់​ដឹងពី​បទ​ពិសោធ​ គន្លឹះ​នៃ​បច្ចេកវិទ្យាទំនើប​ពាក់ព័ន្ធ​នឹង​ស្ត្រី ការ​ផ្ដល់​សេវា​កម្ម​ផ្នែក​កែ​សម្ផស្ស​លើ​ពិភពលោក​ផង​ដែរ។

ក្នុងនោះ​ផងដែរ កញ្ញា ធី សុវណ្ណ​ថា ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សកម្មជន​នយោបាយ​នោះ ក៏​បាន​ចូល​រួម​ក្នុងការ​ប្រកួត​នេះ​ផង​ដែរ ហើយ​កញ្ញា​ត្រូវ​បាន​គណៈកម្មការ​សម្រេច​ជ្រើសរើស​​យក​ទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ ដោយ​ស្វ័យប្រវត្តិតែ​ម្ដង។ សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា​ បេក្ខនារី​យើង​អាចជា​ម្ជាស់​ជយលាភីពានរង្វាន់ណាមួយឬអត់។​

ប្រភព៖ Sabay News កែសម្រួល៖ Pencharm

អត្ថបទពេញនិយម