លេច​រូប Justin និង Selena ​ឱប​ថើប​​ស្អិត​ល្មួត​ក្នុង​ថ្ងៃ​មង្គល​ការ​​ឪពុក

  • 2018-02-21 03:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុក​បង្កើត​របស់​តារា​ចម្រៀង​សញ្ជាតិ​កាណាដា Justin Bieber បាន​រៀប​មង្គលការ​ជាមួយ​ភរិយា​ថ្មី Chelsea Rebelo ​​នៅ​ដើម​សប្ដាហ៍​នេះ ខណៈ​​កែវភ្នែក​ជា​ច្រើន​បែរ​​បាញ់​ទៅ​​រក​គូ​ស្នេហ៍​កូន Justin និង Selena ដែល​បង្ហាញ​ភាព​ផ្អែមល្ហែម​ពេញ​ទំហឹង។

តារា​ចម្រៀង​យុវវ័យ Justin វ័យ ២៣ឆ្នាំ និង Selena Gomez វ័យ ២៥ឆ្នាំ​បាន​បង្ហាញ​កាយវិការ​ស្អិត​ជាមួយ​គ្នា​បេះ​មិន​ចេញ​​​នៅ​ក្នុង​ថ្ងៃ​រៀប​មង្គលការ​លោក Jeremy Bieber កាល​ពី​ថ្ងៃ​ចន្ទ​​​​កន្លង​ទៅ​នៅ​តំបន់​ឆ្នេរ Montego Bay ទីក្រុង Jamaica។ តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ដែល​ចូលរួម​ក្នុង​​កម្មវិធី តារា​ចម្រៀង Justin Bieber មិន​បាន​ជល់​កែវ​ជាមួយ​នរណា​ឡើយ​ក្នុង​កម្មវិធី​នោះ ប៉ុន្តែ​​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ភាព​សប្បាយ​រីករាយ ហើយ​ជា​ពិសេស​​គេ​​ឃើញ Justin នៅ​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន​រហូត​តែ​ម្ដង។

ប្អូន​ប្រុស​អាយុ ៨​ឆ្នាំ​របស់ Justin ឈ្មោះ Jaxon ក៏​បាន​ចូលរួម​កម្មវិធី​នោះ​ជាមួយ​គ្នា​ដែរ។

ម្ចាស់​បទ “Love Yourself” បាន​ជិះយន្តហោះ​ទៅ​យក​​មិត្ត​ស្រី​របស់​ខ្លួន​ក្នុង​រដ្ឋតិចសាស កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​មក​ចូលរួម​កម្មវិធី​នេះ។ គូ​ស្នេហ៍​មួយ​គូ​នេះ​ត្រូវ​បាន​គេ​ឃើញ​ថា​មាន​ភាព​ផ្អែមល្ហែម​ និង​ស្អិត​ល្មួត​ជានិច្ច​ក្រោយ​ពី​ត្រលប់​មក​ត្រូវ​រ៉ូវ​គ្នា​វិញ​កាល​ពី​ឆ្នាំ​មុន។ កាល​ពី​សប្ដាហ៍​មុន អ្នក​ទាំង​ពីរ​បាន​ចំណាយ​​​ពេល​​រ៉ូមែនទិក​​ក្នុង​ថ្ងៃ​ Valentine ជាមួយ​គ្នា​​ក្នុង​សណ្ឋាគារ Montage ទីក្រុង Beverly Hills ៕

ប្រភព៖ TMZ ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម