ចេះ​ស្ទីល​ស្លៀក​ពាក់​ដូច​ គង់ ចាន់​ស្រី​មុំ​ ពោះ​ធំ​ប៉ុណ្ណា​ក៏​អាច​ស្អាត​បាន​

  • 2018-02-18 05:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​រៀបការ​រួច​ មាន​ផ្ទៃ​ពោះ​គឺ​ជា​ពេល​វេលា​ដ៏​គួរ​ឱ្យ​​បារម្ភ​មួយ​សម្រាប់​នារីៗ​ ព្រោះ​តែ​រូបរាង​ត្រូវ​ផ្លាស់​ប្ដូរ ពិបាក​រក​សម្លៀកបំពាក់​ឱ្យ​សមសួន​ដូច​ពី​មុន​។ ប៉ុន្តែ​តា​រា​សម្ដែង​ គង់ ចាន់​ស្រី​មុំ​វិញ ទោះ​បី​កំពុង​ពរ​ពោះ​កូន​ស្រី​​បាន​៤​ខែ​យ៉ាង​ណា​ក្ដី ការ​ស្លៀក​ពាក់​របស់​នាង​នៅ​តែ​មើល​ទៅ​សម​សួន ស្រស់​ស្អាត​និង​ចេះ​លេង​ហ្វេសិន​មិន​ចាញ់​អ្នក​រាង​ស្រឡូន​។

តាម​កា​រ​សង្កេត អ្វី​ដែល​ស្រី​មុំ​ស្លៀក​ពាក់​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​នេះ មើល​ទៅ​មិន​មាន​អ្វី​ប្លែក ឬ​អស្ចារ្យ​ជាង​អ្នក​ដទៃ​ខ្លាំង​នោះ​ទេ តែ​នាង​ចេះ​រក​សម្លៀកបំពាក់​ដែល​សម​នឹង​រូបរាង ទាំង​កម្ពស់​ ជាពិសេស​នាង​ច្រើន​រើស​យក​រ៉ូប​រលុងៗ តែ​លេង​ម៉ូដ​បែប​ Cute Cute គួរ​ឱ្យ​ស្រលាញ់។ តោះ​មក​មើល​ការ​លេង​ហ្វេសិន​ម៉ូដ​សម្លៀក​បំពាក់​របស់​នាង​ជាមួយ​គ្នា៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម