ស្រក​គីឡូ​មែន​ទែន​ហើយ សាន់​ឆាយ យក​រាង​ដូច​កាល​នៅ​ក្រមុំ​បាន​វិញ​ហើយ

  • 2018-02-11 05:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​រូបភាព​ថ្មី​បំផុត អ្នក​គាំទ្រ​ស្ទើរ​តែ​មិន​ជឿ​ថា នៅ​ចុង​បញ្ចប់ តារា​សម្ដែង​ល្បីឈ្មោះ​តៃវ៉ាន់ Baribie Hsu ក៏​យក​រាង​ស្វែល​មក​វិញ​បាន​ហើយ។

មុន​នេះ​បន្តិច នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Barbie Hsu បាន​បង្ហោះ​រូប​បង​ប្អូន​របស់​នាង ជួបជុំ​គ្នា​ជប់លៀង​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន។ ក្នុង​សំលៀកបំពាក់​សាមញ្ញ​ដោយ​គួប​ផ្សំ​ខោ​ជើង​ប៉ាត់ និង​អាវ​ឆ្នូត ទស្សនិកជន​បាន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ឃើញ​រូបភាព​ថ្មី​របស់​តួ​រឿង "ស្នេហា​បួន​ដួង" ដោយ​សារ​ក្រោយ​រយៈពេល​មិន​ប៉ុន្មាន​ផង អ្នក​ម្ដាយ​កូន​២​បាន​យក​រាង​ស្លីម​វិញ​បាន​សម្រេច។

អ្នក​គាំទ្រ​បាន​សរសើរ​ថា ស្រី​ស្អាត​វ័យ​៤១​ឆ្នាំ ចុង​បញ្ចប់​ក៏​យក​បាន​រាង​ដូច​កាល​នៅ​ក្រមុំ​បាន​ហើយ៕

ចុចអាន៖Angelababy បង្ហាញ​ខ្លួន​ដូច​កូន​ភ្លោះ​ជាមួយ​រូប​ចម្លាក់​ក្រមួន​របស់​ខ្លួន

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម