ស្អាត​កប់!Kimberley & Mark ស្លៀកពាក់​ជា​ព្រះនាង និង​ព្រះអង្គម្ចាស់​ចិន

  • 2018-02-09 02:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​យប់មិញ​តារា​សម្ដែង​កូន​កាត់​អាល្លឺម៉ង់ Kimberley និង​សង្សារ​សំណព្វ​ចិត្ត Mark Prin បាន​ចូលរួម​ក្នុង​កម្មវិធី Chinese New Year King Power ដើម្បី​អបអរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ខាង​មុខ។ ក្នុង​ព្រឹត្តិការណ៍​នោះ​បាន​តម្រូវ​ឲ្យ Kimmy និង Mark ស្លៀកពាក់​ដូច​ព្រះនាង និង​​ព្រះអង្គម្ចាស់​របស់​ចិន។ អ្វី​ដែល​កាន់តែ​ពិសេស​គឺ​ការ​សម្ដែង​របស់​អ្នក​ទាំងពីរ​ដោយ​ការ​ជិះ​ខ្សែរ៉ក​លើ​អាកាស ប្រៀប​ដូច​ក្នុង​រឿង​បុរាណ ហើយ​អ្នក​គាំទ្រ​ពិត​ចិត្ត​ចំពោះ​ការ​សម្ដែង​នោះ​ខ្លាំង​ណាស់។ ក្រៅ​ពី Kimberley និង Mark នៅ​មាន​តារា​ល្បី​ៗ​ជាច្រើន​ទៀត​ចូលរួម​បង្ហាញ​ពី​សំលៀកបំពាក់​បែប​ប្រពៃណី​ចិន​នា​រាត្រី​នោះ៕

ចុចអាន៖អាយុ ៤០ស្អែកៗហើយ Aum Patcharapha នៅតែជឿជាក់ក្នុងការបង្ហាញដងខ្លួន

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម