បើគ្មានដាក់ថ្ងៃផុតកំណត់ផង តើរបស់ទាំង ១០នេះអាចប្រើបានដល់ពេលណាទៅ?

  • 2018-02-05 03:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​របស់​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ ​ដែល​មិន​មាន​ដាក់​ថ្ងៃ​ផុត​កំណត់​ត្រឹម​ត្រូវ ​តែ​ក៏​មិន​បាន​ន័យ​ថា​អ្នក​អាច​ប្រើ​វា​រហូត​ដល់​ខូច​ ឬ​បែក​បាក់​ឡើយ។ ​ពោល​គឺ​ត្រូវ​ប្រើ​វា​ក្នុង​កំណត់​មួយ​ដែល​សម​ស្រប ​តួ​យ៉ាង​ដូច​ជា​របស់​ទាំង ​១០​ខាង​ក្រោម​នេះ៖

១. ខ្នើយ៖ គួរ​ប្រើ​ពី ២​ទៅ ​៣​ឆ្នាំ ​ដើម្បី​ជៀស​វាង​អាឡែក​ស៊ី ​និង​ការ​ចុក​រោយ​កញ្ចឹង​ក។

២. ស្បៃ​ដុះ​ខ្លួន៖ វា​ជួយ​ដុះ​សម្អាត​ក្អែល​ដែល​នៅ​ជាប់​រាង​កាយ​របស់​យើង ​ដូច្នេះ​វា​ច្បាស់​ជា​មាន​ផ្ទុក​បាក់តេរី​ច្រើន។ ​ត្រឹម​រយៈ​ពេល ​៦​ខែ​គឺ​សាក​សម​បំផុត​សម្រាប់​ការ​ប្រើ​ប្រាស់។

៣. កន្សែង​ជូត​ខ្លួន៖ ​ត្រូវ​ឧស្សាហ៍​បោក​វា​ចេញ ​តែ​ក៏​មិន​ត្រូវ​ប្រើ​ឱ្យ​លើស​ពី ១​ឆ្នាំ​ដែរ។

៤. ច្រាស​ដុស​ធ្មេញ៖ ​មិន​ត្រូវ​លើស​ពី ៣​ខែ។

៥. ក្រាស​សិត​សក់៖ ត្រូវ​សម្អាត​វា​ចេញ​ជា​រៀង​រាល់​សប្តាហ៍ ​ហើយ​មិន​ត្រូវ​ប្រើ​លើស​ពី ​១​ឆ្នាំ​ទេ។ សម្រាប់​ក្រាស​សិត​ប្រភេទ ​Boar Bristle វិញ​ត្រូវ​ប្តូរ​វា​ជា​រៀង​រាល់ ​៧​ខែ​ម្តង។

៦. ទឹក​អប់៖ ​មិន​ត្រូវ​ទុក​ចោល ​ឬ​ប្រើ​ឱ្យ​លើស​ពី​បី​ឆ្នាំ​ឡើយ។

៧. ក្បាល​ដោះ​ជ័រ​កូន​ក្មេង៖ ពី ​២​ទៅ ​៥​អាទិត្យ។

៨. អាវ​ទ្រនាប់៖ ​គួរ​ប្រើ​វា​ពី ​១​ឆ្នាំ​ទៅ ​២​ឆ្នាំ​ម្តង ​ដើម្បី​ជៀស​វាង​បញ្ហា​សើរ​ស្បែក។

៩. គ្រឿង​ទេស៖ ​គ្រឿង​ទេស​មួយ​ចំនួន​ដែល​គ្មាន​ដាក់​ថ្ងៃ​កំណត់​ប្រើ​ប្រាស់ ​គឺ​មិន​ត្រូវ​ទុក​ឱ្យ​លើស​ពី ​៣​ឆ្នាំ​ទេ។

១០. ឧបករណ៍​ពន្លត់​អគ្គិភ័យ៖ អាច​ទុក​ត្រឹម ​១៥​ឆ្នាំ៕

ចុចអាន៖លែង​ខ្វល់​រឿង​សត្វ​ល្អិត​ក្នុង​ផ្ទះ​ទៀត​ហើយ ​វិធី​ងាយ​ៗ​ដូច​បក​ចេក​ទាំង​នេះ​អាច​ជួយ​បាន

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម