មានតែអ្នកលួច Crush គេទេ ទើបយល់រឿងឆ្កួតៗ ៣ យ៉ាងនេះ

  • 2018-02-02 09:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងស្រី ទាំងប្រុស ប្រាកដជាគេចមិនផុតឡើយពីរឿងលួចស្រលាញ់គេមុន ដែលយុវវ័យនិយមហៅថា Crush។ ពេលចាប់ផ្ដើម Crush គេពេលណា បេះដូងវាចេះតែចង់ឃើញមុខគេ។ បើឃើញផ្ទាល់ សប្បាយចិត្តដូចហោះ បើថ្ងៃណាមិនបានឃើញគេ អារម្មណ៍ដូចហេលហាលចេះតែនឹកតែម្នាក់ឯងដូចឆ្កួតឡប់ចឹង។ និយាយទៅ អារម្មណ៍អ្នកដែល Crush គេ ពិបាករៀបរាប់ណាស់។ ទាំងនេះជារឿងឆ្កួតៗ ៣ យ៉ាង ដែលមានតែអ្នក Crush គេដូចគ្នាទេ ទើបយល់៖

១. FBI

អ្នកលួចស្រលាញ់គេតែឯង ទោះធ្វើការអីក៏ដោយ ក៏ក្លាយខ្លួនជាអ្នកស៊ើបអង្កេត FBI សិនដែរ។ មួយថ្ងៃ បើមិនបានចូលតាមដានគេតាមបណ្ដាញសង្គមនានាម្ដង គឺមិនអស់ចិត្តឡើយ ដោយសារចង់ដឹងសុខទុក្ខ រឿងផ្សេងៗ ហើយពិសេសចង់ដឹងគេមានគូប្រចាំចិត្តឬនៅ។

២. ធ្វើទុក្ខអារម្មណ៍ខ្លាំង

សប្បាយចិត្តក៏លឿន ពិបាកចិត្តវិញក៏លឿន ជារឿងដែលអ្នកលួចស្រលាញ់គេឆ្លងមិនផុតដំណាក់កាលនេះ។ បើគេថតរូបជាមួយមនុស្សភេទផ្ទុយរៀងស្និទ្ធបន្តិច ត្រៀមខ្លួនអង្គុយ Sad ឲ្យហើយទៅ តែបើបានគេនិយាយរៀងល្អ ឬផ្អែមដាក់បន្តិចវិញ អង្គុយញញឹមតាំងពីព្រឹកដល់យប់ក៏មាន។

បើរៀនជាមួយគ្នាវិញ បន់ឲ្យតែដល់ម៉ោងរៀន អាលនឹងបានឃើញមុខគេ ហើយសប្បាយចិត្តតែឯងគ្មានអ្នកណាដឹង។ ដល់អត់ឃើញគេមក មិនបាច់មើលទេ អារម្មណ៍ជ្រួលច្រាលនឹកបារម្ភពីគេធ្វើដូចខ្លួនឯងត្រូវជាអីនឹងគេចឹង។

៣. ទូរសព្ទប្រែក្លាយជាកាវ

មួយថ្ងៃៗ អ្វីមិនអាចភ្លេចបានគឺទូរសព្ទ។ កាន់ជាប់ដៃ ហើយដាក់សំឡេងឮៗទៀត ព្រោះខ្លាចគេផ្ញើសារមកមិនបានឆ្លើយតប ពិសេសគឺចាំមើលគេទៅណា អាលនឹងទៅដែរ រួចធ្វើជាជួនគ្នា។

រឿង Crush គេ មិនថាប្រុស ឬស្រីទេ ភាគច្រើនប្រាកដជាជួបរឿងឆ្កួតៗទាំងនេះ។ សម្រាប់ស្រីៗវិញ ស្រលាញ់គេយ៉ាងណា ត្រូវចេះថែខ្លួនឯងឲ្យកាន់តែស្អាត ជាពិសេសស្បែក ព្រោះប្រុសៗចាប់អារម្មណ៍លើមនុស្សស្រី ដំបូងគេ គឺភាពស្រស់ស្អាតទាក់ទាញ មិនប្រុសប្រភេទណាឡើយ។

ដូចស្រីស្អាតក្នុងវីដេអូខាងក្រោមនេះអ៊ីចឹង ចង់បានការចាប់អារម្មណ៍ពីមនុស្សដែលខ្លួនលួចស្រលាញ់។ មើលវីដេអូនេះទាំងអស់គ្នា ដើម្បីដឹងថាស្រីស្អាតទាំងនោះមានអាថ៌កំបាំងអីខ្លះ អាចបានក្តីស្រលាញ់ពីមនុស្សដែលពួកគេលួចស្រលាញ់៖

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម