អាការៈ​៣​យ៉ាង​បញ្ជាក់​ថា អ្នក​កំពុង​លែង​ស្រលាញ់​សង្សារ​ខ្លួន​ឯង​​ទាំង​មិន​ដឹង​ខ្លួន​​

  • 2018-01-20 07:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​លោក​នេះ​​តែងតែ​ប្រែប្រួល បូករួម​ទាំង​អារម្មណ៍​របស់​មនុស្ស​ផង​ដែរ​។ ពី​មុន​អ្នក​ធ្លាប់​​ស្រឡាញ់​​​គាត់​​ខ្លាំង​ណាស់ ប៉ុន្តែ​ហេតុអ្វី​ឥឡូវ​បែរ​ជា​​​​លែង​មាន​អារម្មណ៍​ល្អ​បែប​នោះ​ទៀត​។ ឬ​នេះ​មក​ពី​អ្នក​​​ធុញថប់​ជាមួយ​រឿង​ផ្សេងៗ​ច្រើន​ពេក រួច​កំពុង​​យល់​ច្រឡំ​អារម្មណ៍​ខ្លួន​ឯង​? ដូច្នេះ​ដើម្បី​ឲ្យ​អ្នក​រឹត​តែ​ប្រាកដ​ចិត្ត​ សង្កេត​​​អាការៈ​៣​យ៉ាង​ខាង​ក្រោម នោះ​អ្នក​នឹង​ច្បាស់​ថា អ្នក​​ពិត​ជា​បាត់បង់​ចំណាប់​អារម្មណ៍​លើ​មិត្ត​ប្រុស​របស់​ខ្លួន​ពិត​ប្រាកដ​មែន​៖​

១.​​លែង​នឹក​គាត់

ពី​មុន​ធ្លាប់​តែ​លួច​គេង​យំ ដោយសារ​តែ​​ក្ដី​នឹក​រលឹក​​រាល់​ពេល​គាត់​ចេញ​ទៅ​ឆ្ងាយ​ម្ដងៗ ប៉ុន្តែ​​ពេល​នេះ​ស្រាប់​តែ​លែង​ខ្វល់ខ្វាយ​ដូច​មុន​ទៀត​​។ អ្នក​ចាប់ផ្ដើម​រីករាយ​ជាមួយ​ជីវិត​ខ្លួន​ឯង​ ដែល​គ្មាន​វត្តមាន​គាត់​ មិន​ដឹង​ចាប់​ពី​ពេលណា​។​ ទោះ​ជា​​គ្មាន​គាត់​នៅ​ក្បែរ ក៏​អ្នក​គ្មាន​​អារម្មណ៍​ថា​ឯកា​សោះ​ឡើយ​។​

២.លែង​អើពើ

អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​​ចេះ​ប្រើ​លេស​​ដោះសា​គ្រប់​ជំពូក ព្រោះ​តែ​មិន​សូវ​ចង់​​ជួប​​មុខ​គាត់​​។ ពេល​គាត់​បបួល​ទៅ​​ណា​មក​ណា​ជាមួយ អ្នក​​​​ឧស្សាហ៍​បដិសេធ ឬ​គេចវេះ​​តាម​តែ​អាច​ទៅ​រួច​។ ពេល​គាត់​និយាយ​រៀបរាប់​​ប្រាប់​ពី​ជីវិត​ប្រចាំ​ថ្ងៃ អ្នក​គ្រាន់​តែ​ស្ដាប់​ចោល ព្រោះ​អ្នក​លែង​ចង់​​ដឹង​ចង់​​​ឮ​រឿង​​ផ្ទាល់​ខ្លួន​គាត់​ទៀត​ហើយ​។​

៣.​ស្អប់​ការ​ជ្រៀតជ្រែក​របស់​គាត់

អ្នក​ធុញ​ចំពោះ​ការ​លូកដៃ ខ្វាយខ្វល់​របស់​គាត់​ចំពោះ​ជីវិត​ឯកជន​របស់​អ្នក​។ ពី​មុន​អ្នក​ធ្លាប់​ពេញចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​ឥឡូវ​វា​បាន​ក្លាយ​ជា​ការ​ជ្រៀតជ្រែក​ដែល​​ធ្វើ​ឲ្យ​អ្នក​មាន​សម្អាត​ផ្លូវ​ចិត្ត​​ស្ទើរ​តែ​មិន​អាច​ទ្រាំ​បាន​។​​ ការ​ចេះ​ដឹង​ ព្រួយ​បារម្ភ​​របស់​គាត់ អ្នក​​លែង​ត្រូវការ​ត​ទៅ​ទៀត​ហើយ​។​

សរុប​ជា​រួម ការ​ទ្រាំ​ស្រឡាញ់​ទាំង​បង្ខំ មិន​មែន​ជា​ជម្រើស​ល្អ​ទេ​​​។ ដូច្នេះ​អ្នក​​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​អារម្មណ៍​ពិត​របស់​ខ្លួន​។ ជួប​បញ្ហា​ត្រូវ​តែ​ដោះស្រាយ ព្រោះ​អ្នក​មិន​អាច​គេចវេស​បញ្ហា​​អស់​មួយ​ជីវិត​ឡើយ​​៕

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម