ប្ដី​ប្រពន្ធ​រៀបការ​រួច​ថ្មីថ្មោង​គួរ​ធ្វើ​រឿង ៥ យ៉ាង​នេះ​ជាមួយ​គ្នា

  • 2018-01-15 07:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​យល់​ចិត្ត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ ប្ដី​ប្រពន្ធ​ដែល​ទើប​រៀបការ​រួច​ថ្មីថ្មោង​គួរ​តែ​ធ្វើ​រឿង​មួយ​ចំនួន​នេះ​ទាំងអស់​គ្នា ដើម្បី​ការ​រស់នៅ​​ទៅ​ថ្ងៃ​ក្រោយ​កាន់តែ​មាន​ភាព​ស៊ីចង្វាក់។

១.ទៅ​ក្រេបទឹកឃ្មុំ

ការ​ចេញ​ទៅ Honeymoon តែ​ពីរ​នាក់ ធ្វើឲ្យ​គូស្នេហ៍​ថ្មីថ្មោង​មាន​ភាព​ស្និទ្ធស្នាល​គ្នា និង​មាន​ពេលវេលា​សប្បាយ​ផ្ទាល់ខ្លួន។ ជាពិសេស​បាន​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅមក​ច្រើន​ជាង​ពេល​ណា​ៗ​ទាំងអស់។

រូបតំណាង

**២.ចម្អិន​អាហារ​ជាមួយ​គ្នា**

ចាប់ផ្ដើម​ជីវិត​គូ​ថ្មីថ្មោង​​ពី​ការ​សាង​ភាព​ផ្អែមល្ហែម​ ដោយ​ជួយ​គ្នា​រៀបចំ​អាហារ​ពេល​ល្ងាច​រឹតតែ​ធ្វើឲ្យ​អ្នក​ទាំងពីរ​ស្រលាញ់​គ្នា​លើស​មុន។ បើ​ចង់​ឲ្យ​ចំណង​ស្នេហ៍​មួយ​នេះ​រឹងមាំ​យូរអង្វែង ចូល​ធ្វើ​បែប​នេះ​រហូត។

៣.នាំ​ធ្វើ​លេង​កីឡា

ដើម្បី​ចង់​បាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​ឡើង​ជាមួយ​គ្រួសារ​តូច​មួយ​នេះ អ្នក​ទាំងពីរ​គួរតែ​បបួល​គ្នា​លេង​កីឡា​​​ដូចជា វាយ​សី ឬ​ក៏​ហាត់​ប្រាណ​ដើម្បី​សុខភាព​។

៤.រៀប​គម្រោង​ការ​ជីវិត​បន្ត

ក្រោយ​អាហារ​ពេល​ល្ងាច​រួច អ្នក​ទាំងពីរ​គួរតែ​អង្គុយ​ពិភាក្សា​គ្នា​ពី​ផែនការ​ជីវិត​បន្តបន្ទាប់​ដូចជា​គម្រោង​ការងារ ទិញ​ផ្ទះ ​ទិញឡាន ឬ​យក​កូន​ប៉ុន្មាន​នាក់​ជាដើម។ កាយវិការ​បែប​នេះ​នឹង​ធ្វើឲ្យ​អ្នក​អាច​ស្វែងយល់ និង​ដឹង​ពី​គ្នា​កាន់តែ​ខ្លាំង​ឡើង។

៥.នាំ​គ្នា​ដើរ​ផ្សារ

ក្រោយ​ពេល​រៀបការ​រួច ប្ដី​ប្រពន្ធ​គួរតែ​នាំ​គ្នា​ដើរ​ផ្សារ​ដើម្បី​បាន​ទិញ​សម្ភារៈ​ខ្លះ​ៗ​ទុក​សម្រាប់​ប្រើប្រាស់ និង​អាច​មាន​ពេល​សម្រាក​លំហែ​កាយ​ផង​ដែរ៕

ទស្សនាវីដេអូខាងក្រោម

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម