ចង់​បាន​រូប​ថត​ស្អាត​ៗ​ពេល​ដើរ​លេង ត្រូវ​ដឹង​តិចនិក​ថត​រូប​​ទាំង ៥​នេះ

  • 2017-12-25 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវវ័យ​ភាគ​ច្រើន​​នៅ​ពេល​បាន​ទៅ​ដើរ​លេង​ឆ្ងាយ​ៗ​ម្ដង​ប្រាកដ​ជា​ចង់​ថត​រូប​​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ ក៏​ដូច​ជា​យក​មក​បង្ហោះ​បង្អួត​មិត្តភ័ក្ដិ​នៅ​តាម​បណ្ដាញ​សង្គម​ផ្សេង​ៗ ប៉ុន្តែ​ដឹង​អត់​ថា​តើ​គួរ​ថត​រូប​ដូច​ម្ដេច​ដើម្បី​ទទួល​បាន​រូប​ស្អាត ដូច​អ្នក​ថត​​លក្ខណៈ​អាជីព? ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​តិចនិក​ក្នុង​ការ​ថត​រូប​ចំនួន ៥​សម្រាប់​អ្នក​ចង់​បាន​រូប​ថត​ស្អាត​ៗ​របស់​ខ្លួន​​ឯង​នៅ​ពេល​ចេញ​ដំណើរ​កម្សាន្ត​ផ្សេង​ៗ៖

១. រក​មុំ​ដែល​ស្រស់​ស្អាត​របស់​ខ្លួន​ឯងឲ្យ​ឃើញ

តិចនិក​ដំបូង​ដែល​យើង​ចង់​ណែនាំ​នោះ​គឺ​ អ្នក​អាច​សាក​ល្បង​ថត​រូប​ខ្លួន​ឯង​ពី​មុំ​ខុស​ៗ​គ្នា ដូច​ជា​ពី​ឆ្វេង ពី​ស្ដាំ ឡើង​លើ​បន្តិច ចុះ​ក្រោម​បន្តិច ឬ​ថត​ពី​មុខ​ចំ ហើយ​យក​មក​មើល​ថា​តើ​មុំ​ណា​ស្អាត​ជាង​គេ ដូច្នេះ​យើង​អាច​ថត​រូប​មុំ​បែប​នោះ​ឲ្យ​បាន​ច្រើន​ៗ​។

២. ថត​យក​ធម្មជាតិ ឬ​ស្ទីល​មិន​ដឹង​ខ្លួន

អាច​និយាយ​បាន​ថា​ជា​ស្ទីល​ដែល​កំពុង​ពេញ​និយម​មែនទែន ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​មើលអាច​យល់​បាន​ពី​អារម្មណ៍​ពិត​ក្នុង​រូបភាព ពិសេស​បើ​សិន​ជា​អ្នក​អាច​លេង​ទឹក​មុខ​​ស៊ី​គ្នា​ជាមួយ​នឹង​ធម្មជាតិ។

៣. ថត​រូប​មួយ​ជំហរ​ខ្លួន

ការ​ថត​រូប​ទាំង​ជំហរ​ខ្លួន​គឺ​ដើម្បី​​បង្ហាញ​ឲ្យ​ឃើញ​ពី​​ការ​តុបតែង​ខ្លួន ក៏​ដូច​ជា​រាងរៅ​ដ៏​ស្រស់​ស្អាត​របស់​អ្នក ក្នុង​ចំណោម​ធម្មជាតិ ឬទី​កន្លែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ៗ។ ដើម្បីឲ្យ​បាន​ស្អាត អ្នក​ត្រូវ​ដាក់ Focus លើ​មនុស្ស​ឲ្យ​បាន​ច្បាស់​ជាង​ទេសភាព​ខាង​ក្រោយ។

៤. បញ្ចេញ​ Style គួរ​ឲ្យ​ចាប់​អារម្មណ៍

ការ​ញញឹម​ដាក់​កាមេរ៉ា​គឺ​ជា​មន្តស្នេហ៍​ដ៏​សំខាន់​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ ប៉ុន្តែ​ដើម្បី​ឲ្យ​​មាន​ភាព​ទាក់ទាញ​ជាង​នេះ​ទៅ​ទៀត អ្នក​គួរ​សាក​ល្បង​ស្ទីល​ ឬ​កាយវិការ​ថត​​ប្លែក​ៗ​គ្នា​វិញ។

៥. ត្រៀម​របស់​សម្រាប់​កាន់​ក្នុង​ដៃ ឬ​កាន់​អ្វី​មួយ​ដែល​​មាន​ស្រាប់​នៅ​កន្លែង​ថត

ក្រៅ​ពី​ទេសភាព​ស្អាត​ហើយ ការ​មាន​របស់របរ​ជាប់​ដៃ​មួយ​ចំនួន​ក៏​ធ្វើ​ឲ្យ​រូប​របស់​យើង​មើល​ទៅ​កាន់​តែ​ស្អាត មិន​សូវ​ឆ្គង​ដែរ​។ បើ​គ្មាន​អ្វី​កាន់​ទេ អ្នក​អាច​កាន់​របស់​ញ៉ាំ​ផ្សេង​ៗ​ក៏​បាន ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម