គួរដឹង ! គន្លឹះមួយចំនួនក្នុងការថែទាំសុខភាព ពេលអាកាសធាតុក្ដៅ

  • 2024-04-05 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកាសធាតុក្ដៅខ្លាំងអាចបណ្ដាលឲ្យយើងមានជំងឺ ឬស្លាប់បាន ប៉ុន្តែបញ្ហាទាំងនេះយើងអាចការពារបាន។ នៅសហរដ្ឋអាមេរិកមានមនុស្សស្លាប់ដោយការអាកាសធាតុក្ដៅប្រហែល ១ ២២០នាក់ក្នុងមួយឆ្នាំ។

ដើម្បីការពារខ្លួនពីការធ្លាក់ខ្លួនឈឺដោយសារអាកាសធាតុក្ដៅ យើងត្រូវនៅកន្លែងមានម្លប់ ឬត្រជាក់ ជាពិសេសត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ អ្នកដែលងាយរងគ្រោះដោយសារកម្ដៅ គឺមនុស្សវ័យចំណាស់ កុមារអាយុក្រោមពីរឆ្នាំ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

គន្លឹះការពារខ្លួនពីសីតុណ្ហភាពក្ដៅ

ដើម្បីការពារកុំឲ្យធ្លាក់ខ្លួនឈឺដោយសារអាកាសធាតុក្ដៅខ្លាំង យើងគួរអនុវត្តវិធានការចាំបាច់មួយចំនួន

  • នៅក្នុងអគារកុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំង ឬបន្ទប់ម៉ាស៊ីនត្រជាក់ ព្រោះថាម៉ាស៊ីនត្រជាក់ជួយការពារយើងពីជំងឺកើតចេញពីអាកាសធាតុក្ដៅខ្លាំង។

  • ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ឬច្រើនជាងពេលធម្មតា និងត្រូវញ៉ាំទឹកបើទោះជាមិនស្រេកក៏ដោយ

  • កាត់បន្ថយការចេញក្រៅអគារនៅពេលព្រះអាទិត្យកំពុងបញ្ចេញកម្ដៅខ្លាំង

  • កុំទុកក្មេង ឬសត្វចិញ្ចឹមក្នុងរថយន្ត

  • ងូតទឹកដើម្បីដើម្បីរក្សារាងកាយឲ្យត្រជាក់

អ្នកដែលត្រូវយកចិត្តទុកដាក់ខ្ពស់

ថ្វីបើគ្រប់គ្នាសុទ្ធតែអាចប្រឈមនឹងជំងឺបង្កឲ្យសីតុណ្ហភាពក្ដៅ ប៉ុន្តែក្រុមមនុស្សខ្លះមានភាពងាយរងគ្រោះជាងអ្នកផ្សេង។ អ្នកទាំងនោះមានដូចជា៖

  • ទារក និងកុមារ

  • មនុស្សវ័យ៦៥ឆ្នាំឡើង

  • អ្នកមានបញ្ហាធាត់លើសទម្ងន់

  • អ្នកមានបញ្ហាលើសសម្ពាធឈាម ជំងឺបេះដូង

បើក្នុងគ្រួសារយើងមានសមាជិកគ្រួសារដូចបានរៀបរាប់ខាងលើ យើងគួរតាមដានសុខភាពពួកគាត់ឲ្យបានទៀងទាត់ និងត្រូវប្រាកដថាអ្នកទាំងនោះបានញ៉ាំទឹកគ្រប់គ្រាន់ និងបាននៅកន្លែងដែលមិនមានកម្ដៅខ្លាំងរំខានដល់សុខភាព។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម