រឿងគួរធ្វើ និងមិនគួរធ្វើ ក្នុងរដូវក្តៅនេះ

  • 2024-04-03 08:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវក្តៅនេះ អ្នកអាចនឹងទទួលបានការពិបាកក្នុងខ្លួនបំផុតហើយក៏មានអារម្មណ៍ច្របូកច្របល់ចូលគ្នារវាងរឿងដែលគួរធ្វើ និងរឿងដែលមិនគួរធ្វើ។  បានណែនាំខ្លះៗទាក់ទងនឹងរដូវក្តៅ តើគួរធ្វើអ្វី និងមិនគួរធ្វើអ្វី ខាងក្រោម៖

**១-អ្វីដែលអ្នកគួរធ្វើ
** 

  • ផឹកទឹកឬទឹកដូង
ប្រាកដណាស់ថា អ្នកត្រូវដឹងថាប្រសិនបើអ្នកស្រេកទឹក នោះមានន័យថាខ្លួនប្រាណរបស់អ្នកបានបាត់បង់ជាតិទឹកអស់ ១៥% បាត់ទៅហើយ ការរង់ចាំដល់ពេលអ្នកស្រេកទឹកទើបផឹក មិនមែនជាការល្អទេ។ទឹកក៏ជាជម្រើសល្អ ជួយត្រជាក់ពីខាថក្នយងខ្លួន និងជំនួសភេសជ្ជៈផ្អែមផ្សេងមិនគួរផឹកនារដូវក្តៅ។
  

 * ពិនិត្យពណ៌នៃទឹកនោម
ត្រូវសង្កេតទៅលើពណ៌នៃទឹកនោម ហើយត្រូវប្រាកដថាទឹកនោមថ្លា តែប្រសិនក្នុងករណីពណ៌ទឹកនោមលឿងល្អក់នោះបញ្ជាក់ថាអ្នកកំពុងជួបបញ្ហាកង្វះជាតិទឹក ហេតុនេះគួរពិសាទឹកឲ្យបានច្រើន និងពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីអាការៈកាន់តែច្បាស់។


  • ប្រយ័ត្នប្រយែងចំពោះអាហារ
រដូវក្តៅ ជារដូវដែលអ្នកត្រូវតែប្រយ័ត្នចំពោះចំណីអាហារព្រោះមេរោគងាយនឹងឆ្លងចូលអាហារ។ត្រូវប្រាកដថាអាហារចម្អិនឲ្យបានល្អ ទុកដាក់បានត្រឹមត្រូវ និងចៀសវាងអាហារផ្អាប មិនស្អាតហើយងាកមកបរិភោគបន្លែ ផ្លែឈើដែលសម្បូរសារធាតុទឹក ដើម្បីឲ្យខ្លួនប្រាណទទួលបានជាតិទឹកគ្រប់គ្រាន់។
   

  • ងូតទឹកយ៉ាងហោចណាស់ឲ្យបានពីរ-បីដង
ប្រសិនជាអាច អ្នកងូតទឹកយ៉ាងហោចណាស់ឲ្យបាន២-3ដង ព្រោះមិនត្រឹមតែធ្វើឲ្យស្បែកមានសភាពត្រជាក់ទេ ជួយ ការពារការឆ្លងមេរោគដែលបង្កមកពីបរិយាកាសដ៏ក្តៅអាប់អួរផងដែរ។
  

  • លាបឡេការពារកម្តៅថ្ងៃ
មិនថាអ្នកមិនទម្លាប់លាបយ៉ាងណានោះទេ ចូលដល់រដូវក្តៅបែបនេះត្រូវតែលាបឡេការពារកម្តៅថ្ងៃ ព្រោះកម្តៅខ្លាំងបែបនេះអាចបង្កជាផលវិបាកដល់ស្បែក ហើយអាចបង្កទៅជាមហារីកស្បែក។ បន្ថែមលើសនេះបើមានបញ្ហារលាកស្បែកដោយសារកម្តៅ ផលិតផលប្រទាលកន្ទុយក្រពើអាចបន្ថយអាការៈរលាកបានយ៉ាងល្អ។

**២-អ្វីដែលអ្នកមិនគួរធ្វើ
**

  • មិនត្រូវញុំាអាហារដែលសល់ឬផ្អាប់
អាកាសធាតុក្តៅ ស្អុះស្អាប់ អាហារងាយនឹងជូរ ផ្អូម ប្រសិនបើអ្នកមិនបានទុកដាក់អាហារបានត្រឹមត្រូវ  ហើយងាយនឹងឆ្លងជំងឺ  ដូចជារាករូស  ឬបញ្ហាពោះវៀនជាដើម។
  

  • ជៀសអាហារដែលសម្បូរជាតិខ្លាញ់
អាហារចៀន បំពង សុទ្ធតែបង្កផលមិនល្អទៅដល់សុខភាព ។លោកអ្នកគប្បីងាកមកបរិភោគបន្លែផ្លែឈើសំបូរជាតិទឹកឲ្យបានកាន់តែច្រើន។
    

  • កុំនៅក្រោមកម្តៅថ្ងៃផ្ទាល់
កុំស្ថិតនៅក្រោមកម្តៅថ្ងៃយូរពេក  ព្រោះក្តៅផង  ត្រជាក់ផងងាយនឹងឈឺខ្លាំងណាស់។ ពេលចេញទៅក្រៅព្យាយាមពាក់អាវដៃវែង មួក ឆ័ត្រ ឬវ៉ែនតាការពារដើម្បីការពារខ្លួនអ្នកពីកម្តៅផ្ទាល់។
    

  • ស្លៀកខោអាវក្រាស់ៗពេក
កុំព្យាយាមស្លៀកពាក់ខោអាវក្រាស់ៗ ព្រោះវាអាចធ្វើឲ្យលោកអ្នកកាន់តែអស់ថាមពលដោយសារតែការបែកញើសច្រើនហួសហេតុក្រោមអាកាសធាតុហប់ខ្យល់ អាចធ្វើឲ្យអ្នកឈានដល់ការបាត់បង់ស្មារតីឬសន្លប់បាន។


បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនម៉ោងហើយនោះ គប្បីសម្រាក និងហូបអាហារ និងទឹកឲ្យបានគ្រប់គ្រាន់ មិនត្រូវបង្ខំបង្ហើយការងារទាំងដឹងថាខ្លួនឯងមិនស្រួលខ្លួននោះទេ ព្រោះលោកអ្នកត្រូវចាំថាសុខភាពជាចម្បង ហើយការពារប្រសើរជាងព្យាបាល។ រដូវក្តៅដូចជាយូរគួរសមដែរ ដូចនេះកុំប្រហែសចំពោះរឿងដែលអ្នកគួរ និងមិនគួរធ្វើនោះ ប្រយ័ត្នប៉ះពាល់ដល់អាយុជីវិតបាន។

ប្រភព៖ healthline ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម